Connect with us

នយោបាយ

ប្រមុខដឹកនាំកម្ពុជា ស្នើឥណ្ឌូនេស៊ីឲ្យទៅជួយប្រាប់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីថា «កុំព្រហើនពេក»

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានបង្ហាញពីការមិនពេញចិត្តចំ​ពោះការនិយាយស្តីរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីពាក់ព័ន្ធបញ្ហានៅមីយ៉ាន់ម៉ាប្រាប់ទៅប្រធានាធិបតីឥណ្ឌូនេស៊ី។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើដល់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីឲ្យជួយប្រាប់ទៅរដ្ឋមន្រ្តីការបរទេ​សម៉ាឡេស៊ីថា «កុំព្រហើនពេក» ចំពោះរឿងសម្តេចធ្វើដំណើរទៅរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃសុក្រនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រីរ៉េតណូ ដើម្បីឲ្យលោកស្រីជូនសារទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលគាត់ធ្លាប់ធ្វើការនៅក្នុងគណបក្សប្រឆាំង ហើយមិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលគាត់បានធ្វើកន្លងទៅនេះ គឺវាមិនត្រឹមត្រូវនៅក្នុងក្របខណ្ឌអាស៊ាន។ នៅក្នុងការបញ្ជូនសារនេះ សម្ដេចបានមានប្រសា​សន៍ថា កុំឲ្យរដ្ឋមន្ត្រីការបរទេសនេះព្រហើនពេកដែលមានសម្តីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេស ប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត។ ដូច្នេះហើយ កុំឲ្យយកលក្ខណៈព្រហើនដែលលើកឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួន ដែលគេតាមដានការងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះនូវការគួរសមទៀតផង។

ចំពោះសំណើនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ី មិនទាន់បានឆ្លើយតបយ៉ាងណានោះទេ។ ប៉ុន្តែ លោកបានអះអាងថា ឥណ្ឌូនេស៊ី ពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារដោះស្រាយបញ្ហាស្មុគស្មាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក​ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានគូសបញ្ជាក់ និងកោតសរសើរផងដែរចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។

សូមបញ្ជាក់ថា លោក Saifuddin Abdullah រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ីកាលពីសប្តាហ៍មុន បានរិះគន់លើដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ប្រទេសមួយនេះ។ លោក Saifuddin Abdullah បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ គឺក្នុងនាមជាប្រធានអាស៊ាន ដូច្នេះហើយ លោកអះអាងថា មុនទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្តេចប្រមុខដឹកនាំកម្ពុជា គួរណាតែពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានជាមុនសិន៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម