សម្តេចតេជោ នឹង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

សម្តេចតេជោ នឹង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន

បានផុស

នៅ

​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​ទីប្រឹក្សា​រដ្ឋ លោក​វ៉ាង យី នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជា​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី១១ និង​១២ ខែតុលា ឆ្នាំ២០២០ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​បំពេញ​ទស្សនកិច្ច​នេះ លោក​វ៉ាង យី នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រកម្ពុជា និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង ហើយ​នឹង​មាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់​ និង​អន្តរជាតិ​ដែល​ជា​ប្រយោជន៍​ និង​កង្វល់​រួម។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការអន្តរជាតិដដែល​បាន​ឲ្យដឹង​ថា សម្តេចតេជោនាយករដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-ចិន និង​ឯកសារ​សំខាន់​២ទៀតរួម​មាន លិខិត​ប្តូរសារ​ស្តី​ពីការ​សិក្សា​សមិទ្ធិលទ្ធភាព​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ​ស្តី​ពី​ការ​សិក្សា​សមិទ្ធិលទ្ធភាព​ការ​សិក្សា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ។

គួរ​រំលឹក​ថា រដ្ឋ​មន្ត្រីការ​បទេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក វ៉ាង យី គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០២០ ប៉ុន្តែ​គម្រោង​នេះ ​ត្រូវ​បាន​អាក់ខាន ដោយសារ​ការ​រីក​រាល​ដាល​នៃ​វី​រ៉ុ​ស​កូ​វីដ​-១៩​។ លោក​ធ្លាប់​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦៕
ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services