Connect with us

ព័ត៌មានជាតិ

បើ​យើង​មិន​ធ្វើ​ដោយ​ផ្ទាល់ដៃ យើង​មិនដឹងថា តម្លៃ​នៃ​សន្តិភាព វា​មាន​ទំហំ​ប៉ុណ្ណា​នោះទេ​

បានផុស

នៅ

​នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន នា​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេច​តេ​ជោ​លើកឡើងថា ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​រួច មាន​បណ្ដា​ប្រទេស​ជាច្រើន​បានផ្ដល់​ជំនួយ​មក​ឲ្យ​កម្ពុជា ប៉ុន្តែ​ជំនួយ​នោះ​មិនបាន​ធ្វើការ​អភិវឌ្ឍ​សូម្បី​មួយ​រៀល​ទេ ដោយសារតែ​ត្រូវ​សងបំណុល​សង្គ្រាម​របស់​អ្នក​ជំនាន់​មុន ដែល​បាន​បង្កើត​ឡើង​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ក្រោយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គេ​សម្រុក​ផ្ដល់ជំនួយ​ឲ្យ​កម្ពុជា ប៉ុន្តែ​សូម​មើល​ឡើងវិញ​ថា តើ​ជំនួយ​ទាំង​នោះបាន​១​សេន​ដែរឬទេ សម្រាប់​កម្ពុជា គឺ​អត់​ទេ ជំនួយ​នោះ​បាន​ត្រឹម​យកមក ដោះបំណុល​ដែល​ជំពាក់​ពី​អតីតកាល​តែប៉ុណ្ណោះ​។ ប្រទេស​នេះ​ផ្ដល់​ប៉ុណ្ណេះ​ប្រទេស​នោះ​ផ្ដល់​ប៉ុណ្ណោះ ប៉ុន្តែ​យកមក​គ្រាន់តែ​សងបំណុល​សម្រាប់​របប​មុន​ជំពាក់​គេ​។ បើ​និយាយ​ពី ADB ឯក​ឧត្តម​ចម ប្រសិទ្ធ រួមគំនិត​ជាមួយ ឆាយ ថន​ ប្រុង​លក់​ដី​កាណាឌីយ៉ា ដើម្បី​ដោះបំណុល ADB ពីព្រោះ​នៅពេល​មិន​សងលុយ​គេ គេ​មិន​ឲ្យ​ខ្ចី​”​។​

​បើ​តាម​សម្តេច​តេ​ជោ “​នេះ​គឺជា​រឿង​អតីតកាល ដែល​របប​មុនគេ​ជំពាក់ ហើយ​ឥឡូវ​មិនទាន់​ដោះ​បំណុល​ជាមួយ​អាមេរិក​រួច​ផង​។ យើង​គឺជា​ជនរងគ្រោះ ដែល​អ្នក​ជំនាន់​មុន​បង្កើត​សង្គ្រាម អ្នក​ជំនាន់ក្រោយ​បង្កើត​សន្តិភាព​បញ្ចប់សង្គ្រាម ប៉ុន្តែ​នេះ​គឺជា​កាតព្វកិច្ច​កូន​ខ្មែរ​ដែល​ត្រូវធ្វើ ហើយ​បើ​យើង​មិន​ធ្វើ​ដោយ​ផ្ទាល់ដៃ យើង​មិនដឹងថា តម្លៃ​នៃ​សន្តិភាព​វា​មាន​ទំហំ​ប៉ុណ្ណា​នោះទេ ហើយ​យើង​ត្រូវ​ទប់ស្កាត់​សង្គ្រាម​របៀប​ណា ដើម្បី​កុំ​ឲ្យ​កើតឡើង​”​។ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀត​ថា ប្រវត្តិ​នៃ​ការ​កសាង​របស់​យើង​លំបាក​ណាស់​។ កម្ពុជា​ចាប់ ផ្ដើម​ពី​នាយករដ្ឋមន្ត្រី​មាន​របប​ត្រឹមតែ​អង្ករ​១០​គីឡូ ពោត​៦ គីឡូ រហូត​ថ្ងៃនេះ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ថ្ងៃ​នេះ​វ៉ាក់សាំង ០៣ លាន​ដូស​ទៀត នឹង​ផ្តល់​ដល់​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម