Connect with us

នយោបាយ

សាស្រ្តាចារ្យកម្ពុជា៖ ការចោទប្រកាន់របស់សាស្រ្តាចារ្យថៃ ថាកម្ពុជាមិនបានគោរពរដ្ឋធម្មនុញ្ញមាត្រា៥២ គឺជារឿងមិនត្រឹមត្រូវ

បានផុស

នៅ

សាស្រ្តាចារ្យច្បាប់នៃសកលវិទ្យាល័យ Thammasat របស់ថៃលោក Pariya Thevanaruemitkul បានលើកឡើងប្រាប់ទៅកាសែត Khaosod ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលោភរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៥២ និងមាត្រា២ គឺរឿងមិនត្រឹមត្រូវ និងចោទប្រកាន់ទាំងងងើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែលថាលោកសាស្រ្តាចារ្យ  Pariya Thevanaruemitkul លើកឡើងមិនត្រឹមត្រូវ និងងងើល ពីព្រោះថា ទី១ គឺកម្ពុជាមិនបានឈ្លានពានថៃនោះទេ ពោល គឺនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ កងទ័ពថៃបានផ្តើមផ្ទុះអាវុធមកលើកងទ័ពកម្ពុជាមុន កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើទឹកដីកម្ពុជា។ ដោយឡែក គោលដៅការពារខ្លួនរបស់កម្ពុជា មិនមែនជាជនស៊ីវិលស្លូតត្រង់របស់ថៃនោះទេ ពោល គឺទៅលើតែគោលដៅយោធាថៃ ដែលបានបើកការវាយប្រហារឈ្លានពាន រំលោភបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។

ដូច្នេះ ការចោទប្រកាន់របស់សាស្រ្តាចារ្យរូបនេះថា កម្ពុជាមិនបានគោរពរដ្ឋធម្មនុញ្ញមាត្រា៥២ តាមរយៈការឈ្លានពានថៃ គឺជារឿងមិនត្រឹមត្រូវ ហើយជាការចោទប្រកាន់ប៉ាតណាប៉ាត់ណីគ្មានមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលយោបាយរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសជិតខាង និងប្រទេសដ៏ទៃទាំងអស់នៅសកលលោក។ ប្រទេសកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្នុងរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដែលគោលការណ៍នេះ មានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ទី២ គឺពាក់ព័ន្ធនឹងការដោះស្រាយវិវាទព្រំដែនកម្ពុជា និងថៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើស និងប្រើប្រាស់ផែនទីឧបសម្ព័នភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ខ្នាត១/២០០ ០០០ ដែលគូសដោយគណៈកម្មាធិការព្រំដែនបារាំង-សៀម ហើយផែនទីនៃឧបសម្ព័ននេះ គឺត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ដោយឡែក ភាគីថៃ បានលើកយកផែនទីខ្នាត ១/៥០ ០០០ ដែលជាផែនទីគូសដោយឯកតោភាគី គ្មានការទទួលស្គាល់ដោយអន្តរជាតិ ក្នុងគោលបំណងរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា ដែលកម្ពុជាបានប្រកាន់បញ្ជាក់គោលជំហរច្រានចោលមិនប្រើប្រាស់ផែនទីដែលគូសដោយ​ថៃនោះទេ។

ដោយឡែក «ផែនទីបោន ខ្នាតមួយលើមួយរយពាន់ (Legend scale: ១/១០០,០០០)» ដែលបានកំណត់នៅក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (ដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ – ១៩៦៩) គឺជាខ្នាតសម្រាប់ធ្វើការប្រៀបធៀបរវាងប្រវែងនៅលើក្រដាសផែនទី និងប្រវែងពិតប្រាកដនៅលើដី៕

ដោយ៖ វង្ស មករា សាស្ត្រចារ្យ និងអ្នកវិភាគនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម