បាន​ថ្នាក់​លើ​ចរិត​យ៉ាប់ គួរ​ធ្វើ​យ៉ាងណា?
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

បាន​ថ្នាក់​លើ​ចរិត​យ៉ាប់ គួរ​ធ្វើ​យ៉ាងណា?

បានផុស

នៅ

ការស្ទង់មតិ មួយ​រក​ឃើញ​ថា អ្នកឆ្លើយសំណួរជាង ៣ ភាគបួន មានជំនឿតិចតួចណាស់​ លើ​អ្នក​គ្រប់គ្រង​របស់​ពួកគេ ដែលថាចង់​ឲ្យ​​ពួកគេលូតលាស់ជាមួយគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគច្រើន​ចង់​ប្តូរ​ចេញពីការងារបច្ចុប្បន្ន ប្រសិនបើពួកគេមាន​ឱកាស។ អ្នកគ្រប់គ្រង​ដែល​មាន​តែ​ថានៈ គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដឹកនាំ​ដោយ​វិធីសាស្ត្រ​ត្រឹម​ត្រូវ គឺ​មាន​ពាសពេញ​ពី​ភពលោកនេះ ។

នេះគឺជាវិធី ៥ យ៉ាងដើម្បីឆ្លើយតបនឹង​ស្ថានភាព​ដ៏លំបាកនោះ។

១ ពង្រឹង​ការ​យកចិត្តទុកដាក់

ផ្តោត​លើលទ្ធផលការងារ​យើង​ខ្លួនឯង​ហើយមានអំណៈអំណាងជានិច្ច​។ អ្នកគ្រប់គ្រង​ដែល​និយម​ការ​តាមដានស្វែងរកដំណោះស្រាយលការងារមិនសូវមានទេ​តែអ្នកដែលតាមដាន​រក​កំហុស ហើយ​លើក​មក​និយាយ​ដដែលៗមិនចេះខ្វះ។  ទោះយ៉ាងនេះក្តី  ជំនួស​ឲ្យ​ការមិនសប្បាយចិត្តនឹងចរិត​មិនប្រសើ់រក្នុង​អាជីពរបស់ថ្នាក់លើយើង យើងគួរបន្ថែម​ការ​ប្រុង​ប្រយ័ត្ន ក្នុងការ​និយាយដើមគាត់ដល់អ្នកដទៃ ព្រោះ​វាមិនអាចជួយអ្វីបានក្រៅពីបន្ថែមបញ្ហា។ កម្រិតនៃការសាកសួរ​ស្វែងរកព័ត៌មាន​លម្អិត និយាយ​ឲ្យ​យល់គ្នា​និយាយឱ្យច្បាស់អំពី បទ​បរិយាយ​ការងារ ភារកិច្ច​ទទួលខុសត្រូវ គឺ​ជាអ្វីដែលអទិភាពបំផុត។

២ គោរពខ្លួនឯ​ងដោយបង្កើន​ការ គោរពបទបញ្ជាផ្ទៃក្នុងនិង ថានានុក្រម​

ការរៀបចំរចនាសម្ព័ន្ធនិមួយៗ​តម្រូវទៅតាម​កម្រិត​នៃ​ការងារ​និង​ការរំពឹងទុក​របស់​ក្រុមហ៊ុន​នីមួយៗថា​ចង់បានធ្វី លទ្ធផលយ៉ាងណាទៅអនាគត។ ថានានុក្រម​ដែល​បង្កើត​ឡើង​មក​គ្រប់គ្នា​ត្រូវ​តែ​គោរព​តាមវិជ្ជាជីវៈ ទោះបីអ្នកនោះល្អមិនល្អ ជារឿង​របស់គេ​ យើងខ្លួនឯង ​ជា​បុគ្គលិក​ល្អ​មិន​ល្អ​ជា​ការទទួលខុសត្រូវរបស់យើង។​

៣ និយាយ​ស្ថាបនា


ជារឿយៗចៅហ្វាយឬថ្នាក់លើ មិនដឹងពីអាកប្បកិរិយារបស់ពួកគេថា​តើបាន​ផល​ប៉ះពាល់​លើ​អ្នកដទៃ​កម្រិតណា​នោះទេ។ ការផ្តល់នូវមតិត្រឡប់ជារឿងធម្មតា។ កុំភ្លេច​ថា​ក្នុង​បញ្ហា​ខ្លះ​យើង​ក៏​ខុស​គេ​ក៏​ខុស។ បើលើកពីគេ​ត្រូវ​មើលខ្លួនឯងនិងឆ្លុះបញ្ចំាងផង។ វាជាគន្លឹះក្នុងការពង្រឹងទំនាក់ទំនងនិងបង្កើនភាពខ្លាំងដែល​ជះឥទ្ធិពលដល់ក្រុមការងារ​ឬ​ក្រុមហ៊ុនទាំងមូលប្រសិនបើ មិនទម្លាប់ឱ្យគ្រប់គ្នា​ចេះស្ថាបនា មិនទម្លាប់កែប្រែ​កំហុស  ឬក៏​បំបាត់​ការ​ទាញ​សេចក្តី​សន្និដ្ឋាន​ព្រោះ​អារម្មណ៍​ឆេវឆាវ​ឬ​លំអៀង​ដោយ​មាន​បក្សពួក គ្នា​អញ​និង​គ្នា​គេ។

៤ ដោះស្រាយ​ជានិច្ច​

ចៅហ្វាយមិនល្អមានគ្រប់ទីកន្លែង ហើយ​លើសលុប​ពី​លើ​ចៅហ្វាយ​ល្អ​ដែល​រក​បាន​ដោយ​កម្រ។ ភាគច្រើនគឺមនុស្ស​ដែលត្រូវបានលើក​បន្តុបព្រោះមាន​ចំណងទាក់ទងជាមួយ​ម្ចាស់លុយ ម្ចាស់ក្រុមហ៊ុន ដែលធ្វើការមិនល្អដោយសារ​ ពួកគេច្រើន​តែ​ឡើង​មក​មិន​ឆ្លង​កាត់​ដំណាក់កាលៗ ក្នុងវិជ្ជាជីវៈ​ហើយ​ចង់បានតែ​តួនាទីបង្គាប់បញ្ជា។ ក្រុមហ៊ុននណាដែល​ដាក់ញាតិប្រភេទនេះ​ច្រើន​ក្នុងរចនាសម្ពន័​គ្រប់គ្រង គឺ​យើងមិនគួរឈានជើង​ចូលតាំងពីដំបូង តែ​បើជ្រុលក្បាលក្រពើ គួរតែ ដោះស្រាយជានិច្ច​រាល់ពេលត្រូវ​ថៅកែសម្លុត ដោយ​ប្រាប់ពួកគេ​ឲ្យ​ដឹង​ខ្លួន​ជានិច្ច​ថា នេះ​ជាវិធីគ្រប់គ្រងខុស ។ បើវា​មិនដំណើរការសូមកុំបន្ត​ក្លាយជា​ជន​រងគ្រោះ អាច​ចាប់ផ្តើមនិយាយជាមួយធនធានមនុស្ស ដើម្បី​សុំ​យោបល់​ឬ​រាយការណ៍​អំពី​ឥរិយាបថ​បំពុល​ទំាងនោះ បើធ្ងន់ធ្ងរអ្នកអាចប្តឹងទាមទារ​រកខុសត្រូវ​ឬជម្ងឺចិត្ត​មិន​ពេលដើរចេញ។ ប្រទេស​យើងមិនសូវ​ហ៊ាន​ដោះស្រាយ​បញ្ហា​ដោយផ្លូវច្បាប់ទេ​ម៉្លោះ​ហើយ​អ្នកខ្សោយ​តែងតែចាញ់ដោយការ​ចាកចេញ​ខាតបង់ និងរងគ្រោះ។

៥ កុំបណ្តោយ​ឲ្យ​អំណាចដែលបំពាក់លើមនុស្សល្ងង់ខ្លៅមកកែប្រែយើង

Subordinate was rebuked by my manager for about his work.

កុំលះបង់ខ្លួនឯងជាអ្នកណា​ហើយ​ព្រមលុះក្រោម​ឥទ្ធិពលមនុស្ស​មិនល្អ ព្រោះ​តែ​ប្រាក់ខែ​ឬអំណាច។ ប្រសិនបើថ្នាក់លើចោលម្សៀត ទំនងជាមិនផ្លាស់ប្តូរការប្រព្រឹត្តិរបស់ពួកគេទេ វា​ដល់ពេលដែលយើង​ត្រូវ​រក្សាភាពស្អាតស្អំហើយ​ចាកចេញទៅរកកន្លែង​ដែលកសាងកេរ្ត៍ឈ្មោះ​ឲ្យ​យើង។​ ថ្នាក់លើ​ទាក់ទងសំខាន់ចំពោះអនាគតនៃអាជីពរបស់យើង មាន​ថ្នាក់លើល្អ​យើងនឹងមាន​អនាគតល្អ ថ្នាក់លើមិនល្អកុំយកអនាគតយើង​ទៅវិនិយោគជាមួយ៕

ប្រែសម្រួល៖Mr Tomorrow

ចុចអាន៖ទាំង​បុគ្គលិក ទាំង​អ្នក​គ្រប់គ្រង បើ​ចង់​ជោគជ័យ ត្រូវ​ចេះ​តិចនិក​គ្រប់គ្រង​ពេលវេលា​ធ្វើការ​ទាំង​នេះ

ចុចអាន៖ជា​អ្នក​ដឹកនាំ​ថ្មី? ធ្វើតាម៥ ជំហាន​នេះ​ដើម្បី​បង្កើត​ក្រុម​ការងារ​ខ្លាំង​មួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services