Connect with us

អាជីព

ចំណុច​ទាំង​នេះ នាំ​ឲ្យ​អ្នក​គ្រប់គ្រង​ទទួល​បាន​ការ​គោរព​លើស​ពី​តួនាទី​ទៅទៀត

បានផុស

នៅ

អ្នកគ្រប់គ្រងគ្រប់រូបត្រូវរកវិធីល្អ​បំផុត​ដើម្បី​ដឹកនាំ​និង​លើក​ទឹកចិត្ត​ប៉ុន្តែ​គោលការណ៍​មូលដ្ឋាន​មួយ​ចំនួននឹងជួយ​ឲ្យ​អ្នកទទួលបានការគោរពសឹងលើសពីនាយកប្រតិបត្តិទៅទៀត។

១ យល់ពីតម្លៃរបស់និយោជិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងដឹងហើយថា គ្រប់គ្នា​ចង់បានតម្លៃមួយ ហើយ​យើង​តែងតែ​មិន​អាច​សម្រេច​គោលបំណង​ម្នាក់ឯងបានទេ ដូច្នេះត្រូវខិតខំជួយបុគ្គលិកនានាឲ្យ​បាន​រីកចម្រើន មិនថា​មុខការ ជំនៈឧបសគ្គរៀនបន្ថែម ចែករំលែក​ស្នាដៃ មិន​ដណ្ដើម​យក​តែ​ឯង អ្នកនឹងឈ្នះ។

២ រក្សា​ភាពត្រឹមត្រូវ

ចៀសវាងការ​លេងល្បែងបក្សពួក ដាក់មហិច្ឆតាឬគំនុំឬមនោសញ្ចេតនាផ្ទាល់ខ្លួន ខ្ពស់ជាង​ស្មារតី​ជាក្រុម។ ព្រោះ​មនុស្សគ្រប់គ្នា គេ​ឆាប់ដកការគោរពវិញណាស់ ចំពោះអ្នកគ្រប់គ្រង​ណាដែលមាន​សកម្មភាពអយុត្តិធម៌ ឬបម្រើអារម្មណ៍ខ្លួនឯង ជាជាងប្រយោជន៍រួម។

៣ ស្គាល់ចំណុចខ្លាំងរបស់សមាជិកនីមួយៗ

Smiling Asian young business women in casual wear standing in line with arms folded in meeting room. Row of Business men and women looking at camera

តាមរយៈការប្រើប្រាស់ភាពខ្លាំងពីធម្មជាតិរបស់និយោជិកមកបញ្ចូលទៅនឹងសក្តានុពលពេញលេញរបស់ក្រុម អ្នកមិនត្រឹមតែអនុញ្ញាតឲ្យនិយោជិកមានអារម្មណ៍ថា មានតម្លៃនិងជាចំនែក​នៃសមិទ្ធិផលខ្ពស់ៗប៉ុណ្ណោះទេ ពួកគេ​ក៏ពិបាករកមេដឹកនាំបានដូចទៀតដែរ។ នៅពេលដែលនិយោជិកសំរេចគោលដៅដ៏លំបាកឬទាញយកបានជ័យជម្នះចូរចាប់យកឱកាសជូនរង្វាន់និងនំាក្រុមដទៃទៀតឱ្យមានឱកាស​ទទយលបានជោគជ័យស្រដៀងគ្នាដែរ។

៤ ចេះប្រើពេលវេលាច្បាស់

កុំរំពឹងថា និយោជិកនឹងរៀនជំនាញថ្មីៗកែប្រែអាកប្បកិរិយា ឬកែលម្អការអនុវត្តការងាររបស់ពួកគេត្រឹមពេលមួយយប់ ត្រូវចេះទុកពេលវេលា ចេះវាយតម្លៃនិងកោតសរសើរជាជំហានៗ ។ កុំចង់ឲ្យគេល្អគ្រប់១០  ចូរយកចិត្ត​ទុកដាក់លើការផ្លាស់ប្តូរបន្តិចបន្តួចទាំងនោះហើយដែលនឹងនាំមក​នូវ​លទ្ធផលរឹងមាំ​រយៈពេលវែង។

៥ មាន​ប្រតិកម្មរហ័សតែកុំសម្រេចចិត្តម្នាក់ឯង

បង្ហាញ​ការ​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមគ្មានអ្វីក្រៅតែពីផ្តល់ទំនុកចិត្ត បង្កើនជំនាញរបស់ពួកគេនិងធ្វើ​ឲ្យ​ប្រសើរឡើងនូវសមត្ថភាពក្នុងការសម្រេចចិត្តរបស់ពួកគេ ជាជាងយើងតែងតែសម្រេចចិត្ត​ម្នាក់ឯង។ គេថាមេដឹកនាំបង្កើតមេដឹកនាំ បើអ្នកចេះតែសម្រេចចិត្ត​ តើពេលណាគេក្លាយជាមេដឹកនាំបាន? ការផ្តល់មតិ និង​ជួយជ្រោមជ្រែងឬដោះស្រាយបញ្ហា​ប្រឺម មិនអាចយឺតយ៉ាវបានទេ ។​ គ្មានអ្នកណាកោតគោរពមេដឹកនាំដែលយឺតយ៉ាវ ពន្យាពេល គេចវេ៉សឡើយ។​

ប្រែសម្រួល៖ឡាហ្សូលី

ចុចអាន៖ក្រុមហ៊ុន​ដែល​ភាន់​ច្រឡំ​គ្នា​រវាង ទីផ្សារ​និង​ផ្នែក​លក់​តែងតែ​បរាជ័យ

ចុចអាន៖ខ្វះ ៣ យ៉ាង​នេះ​នឹង​ធ្វើឲ្យ​​ផលិតភាព​​ការងារ​ធ្លាក់​ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម