Connect with us

អាជីព

មេដឹកនាំ​ឆ្នើម​មាន​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ

បានផុស

នៅ

តើមេដឹកនាំឆ្នើមមានលក្ខណៈសម្បត្តិអ្វីខ្លះ? មេដឹកនាំឆ្នើមគឺត្រូវមានលក្ខណៈសម្បត្តិពិសេសទាំង ៧ យ៉ាងនេះ៖

១. មានទំនួលខុសត្រូវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដឹកនាំល្អតែងតែចេះទទួលស្គាល់នូវអសមត្ថភាពរបស់ខ្លួន ពេលមានបញ្ហាមិនទម្លាក់កំហុសទៅលើអ្នកដទៃ និងមិនរកអ្នកដទៃដើម្បីទទួលកំហុសជំនួសខ្លួន។

. ជាទីប្រឹក្សា

អ្នកដឹកនាំល្អអាចធ្វើជាទីប្រឹក្សាជាមួយសមាជិកក្រុម ទាំងរឿងផ្ទាល់ខ្លួន និងរឿងការងារ។ នៅពេលមានបញ្ហាកើតឡើងតែងជួយផ្ដល់យោបល់ និងជួយដោះស្រាយបញ្ហារបស់សមាជិក ។

៣. មានគំនិតច្នៃប្រឌិត

មនុស្សដែលមានសមត្ថភាពដូចៗគ្នានៅក្នុងក្រុម ពិបាកបន្តិចក្នុងការដឹកនាំអ្នកដទៃ។ ប៉ុន្តែជាអ្នកដឹកនាំតែងមានអ្វីដែលប្លែកពីគេ គិតអ្វីដែលពីលើសពីគេ និងចេះបង្កើតអ្វីដែលថ្មីជានិច្ច។

. មានស្មារតីរឹងមាំ

មេដឹកនាំជាមនុស្សរឹងមាំទាំងស្មារតី និងមានគំនិតមិនមែនទោរទន់ទៅនឹងបញ្ហាដែលកើតឡើង ដើម្បីឲ្យមនុស្សក្រោមបង្គាប់បានឃើញ ពីព្រោះសមាជិកក្រុមគេចាំមើលសកម្មភាព។ ក្រៅពីនេះ ជាមនុស្សក្លាហាន មោះមុត និងហ៊ានប្រឈមគ្រប់កាលៈទេសៈ។

៥. ចូលចិត្តដោះស្រាយបញ្ហា

ក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ គេចូលចិត្តដោះស្រាយបញ្ហាជាងគេអង្គុយចាំចាប់កំហុស ឬចាំស្ដីបន្ទោស។ នៅពេលមានបញ្ហាកើតឡើងម្ដងៗ ពួកគេយកពេលមកគិតពីមូលហេតុនៃបញ្ហា និងរកដំណោះស្រាយជាមួយវា។

. ធ្វើជាគំរូល្អ

មេដឹកនាំល្អធ្វើជាគំរូសម្រាប់សមាជិកក្រុមនិងអ្នកក្រោមបង្គាប់ជានិច្ច ព្រោះថាធម្មតាអ្នកនៅក្រោមបង្កាប់តែងតែមើលសកម្មភាពជាងពាក្យសម្ដី។ ដូច្នេះពួកគេមិនខ្វល់ថាអ្នកដឹកនាំនិយាយអ្វីទេ ប៉ុន្តែពួកគេខ្វល់តែទង្វើជាក់ស្ដែងប៉ុណ្ណោះ ។

. ស្មោះត្រង់

ភាពស្មោះត្រង់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សទូទៅ។ ជាអ្នកដឹកនាំឆ្នើម តែងតែមានភាពស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា ដើម្បីធ្វើឲ្យការប្រាស្រ័យទាក់ទងកាន់តែជិតស្និទ្ធ និងមានទំនុកចិត្តខ្លាំងជាងមុន។

លក្ខណៈពិសេសរបស់អ្នកដឹកនាំឆ្នើមដែលល្អគឺតែងតែចង់ឃើញសមាជិកក្រុមរីកចម្រើន និងដើរឆ្ពោះទៅរកគោលដៅរួមគ្នា ដោយមិនលំអៀង និងគោរពសមាជិកក្រុមរបស់ខ្លួនទាំងអស់៕

ប្រែសម្រួល៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម