កីឡា
អ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
មហាជនយ៉ាងច្រើនបាននាំគ្នាទៅទស្សនា ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព» ។

ការប្រកួតនេះប្រព្រឹត្តទៅនៅលើទីលានបាល់ទាត់នៃ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ។
លោក កែ សួនសុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ និងបើកកម្មវិធីប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព»។ កម្មវិធីនេះមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងទស្សនិកជនប្រមាណជាង ៧០០០នាក់។

ព្រឹត្តិការណ៍នេះរៀបចំក្នុងគោលបំណងដើម្បីកៀរគរមូលនិធិសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្របន្តដល់បងប្អូនវិរកងទ័ព និងប្រជាជនភៀសសឹក។ លើកទឹកចិត្ត និងសម្ដែងការ អរគុណ ដឹងគុណ ចំពោះបងប្អូនវិរកងទ័ព និងគាំទ្រលើកទឹកចិត្តពួកគាត់ ជានិច្ច ក្នុងគ្រប់កាលៈទេសៈ។ ពង្រឹងសាមគ្គីភាពជាតិ គាំទ្រគ្នា ជួយគ្នា រួមសុខទុក្ខជាមួយគ្នា «ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ក្នុងបុព្វហេតុការពារជាតិ និងសន្តិភាព។
ការប្រកួតកីឡាបាល់ទាត់មិត្តភាព និងសប្បុរសធម៌ យ៉ាងស្វិតស្វាញអស់រយៈពេលមួយល្ងាចបានបញ្ចប់ដោយលទ្ធផលស្មើគ្នា។ ក្រុមបាល់ទាត់តារាកម្ពុជា ទាត់ចូលបាន ៣ គ្រាប់។ ចំណែកក្រុម ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ក៏ស៊ូតចូលបាន ៣ គ្រាប់ដែរ។

លោក កែ សួនសុភាព បានបញ្ជាក់ថា ៖«ការប្រកួតនេះ ការចាញ់ឈ្នះវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺ ស្មារតីនៃការរាប់អាន សាមគ្គីភាព រវាងកីឡាករ និងកីឡាករ»។
ក្រោយបញ្ចប់ការប្រកួត លោក កែ សួនសុភាព បានអំពាវនាវដល់បងប្អូន សមាជិក សមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាក្រុមកីឡាករទាំងអស់ ចូលរួមក្នុងកម្មវិធីដាំដើមឈើនៅជំរំភៀសសឹកដែលកំពុងស្នាក់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕





ដោយអពៅ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


