កសិករដាំបន្លែបង្ហោះហ្វេសប៊ុក​ថាចង់ភ្ជួរសាលាដចោល១​ហិក​តា ត្រូវមន្ទីរចុះឱ្យធ្វើ​កិច្ចសន្យា​ដល់ផ្ទះ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

កសិករដាំបន្លែបង្ហោះហ្វេសប៊ុក​ថាចង់ភ្ជួរសាលាដចោល១​ហិក​តា ត្រូវមន្ទីរចុះឱ្យធ្វើ​កិច្ចសន្យា​ដល់ផ្ទះ

បានផុស

នៅ

លោក តៃ សុង កសិករដាំសាលាដ ក្នុងស្រុកស្អាង ខេត្តកណ្តាល បានទទួលស្គាល់កំហុស​រឿងបង្ហោះហ្វេសប៊ុកថាចង់ភ្ជួរសាលាដចោល១ហិកតា ដោយសារគ្មានឈ្មួញចុះទិញ ហើយលក់មិនដាច់ក្នុងពេលមានជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរកសិកម្មខេត្តកណ្តាល បានចុះដល់ផ្ទះរបស់លោក តៃ សុង ហើយណែនាំកុំឱ្យបង្ហោះព័ត៌​មានបែបញុះញង់ ធ្វើឱ្យសាធារណៈជនយល់ខុសពី​ការខិតខំរបស់អាជ្ញាធរ។

លោក តៃ សុង បានប្រាប់មន្ទីរកសិកម្មខេត្តកណ្តាល ពីដើមហេតុដែលលោកបានបង្ហោះហ្វេសប៊ុកថា ដោយសារជំងឺកូវីដ១៩ ធ្វើឱ្យឈ្មួញ និងក្រុមហ៊ុន ផ្អាកការបញ្ជាទិញ ធ្វើឱ្យកសិករខាតបង់គ្រប់គ្នា។

ម្យ៉ាងទៀត ការដែលលោកថាចង់ភ្ជួរសាលាដចោលនៅពេលនេះ គឺដោយសារតែគ្មានការបញ្ជាទិញពីឈ្មួញ ហើយអាយុកាលរបស់សាលាដដល់ពេលត្រូវកាត់ និងត្រូវភ្ជួរដីត្រៀមធ្វើវគ្គក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ទីកសិកម្មខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានក៏បានស្នើសុំឲ្យលោក តៃ សុង ក៏ដូចជាកសិករឯទៀតធ្វើ​ការផ្ដល់ដំណឹងជូនអាជ្ញាធរពាក់ព័ន្ធជាមុន មុនឈានដល់ការបង្ហោះដែលប៉ះពាល់​ដល់ការខិតខំរបស់អាជ្ញាធរនាពេលកន្លងមក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៣ នាទី មុន

អនុប្រធានពន្ធនាគារកំពង់ឆ្នាំងជាប់ពាក់ព័ន្ធហាងកាហ្វេបឹងកំប្លោក មន្ត្រីពន្ធនាគារទាំងអស់តម្រូវឱ្យប្រមូលផ្តុំ១៤ថ្ងៃ

ព័ត៌មានជាតិ២៧ នាទី មុន

ការជួយសត្វអនាថាជួយឱ្យយុវជន ធូ ធារ៉ា ជាប់វគ្គផ្តាច់ ព្រ័ត្រ នៃកម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart​

កូវីដ-១៩១ ម៉ោង មុន

ពល​រដ្ឋ​អាមេរិក​រីករាយ​ ខណៈ​CDC​ប្រកាស​មិន​ចាំ​បាច់​ពាក់​ម៉ាស់​សម្រាប់​អ្នក​ចាក់​វ៉ាក់​សាំងរួច​

កូវីដ-១៩២ ម៉ោង មុន

អ្នកសារព័ត៍មានម្នាក់ ឆ្លងជំងឺ​កូវីដ‑១៩ បានចម្លងបន្តដល់ប្រពន្ធកូន និងមន្ត្រីនគរបាលម្នាក់

ព័ត៌មានខ្លីៗ២ ម៉ោង មុន

កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន ៣៥៨ នាក់​ អ្នកជាសះស្បើយ ៣៤៨នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services