ជំនាញសំខាន់៥ ដែល​អ្នកដឹកនាំ​ផ្នែក​​លក់​ត្រូវ​តែ​មាន​ជា​ចាំបាច់
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ជំនាញសំខាន់៥ ដែល​អ្នកដឹកនាំ​ផ្នែក​​លក់​ត្រូវ​តែ​មាន​ជា​ចាំបាច់

បានផុស

នៅ

ផ្នែក​លក់​ដែល​នឹង​ទទួល​បាន​ជោគជ័យ ​ត្រូវ​ដឹង​ថា ​ពួកគេ​មាន​ជំនាញ​ជាក់លាក់​អ្វី​មួយ ដើម្បី​ផ្ដល់​ឲ្យ​អតិថិជន​របស់​ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺ​ជា​ចំណុច​សំខាន់​បំផុត​ចំនួន ​៥ និង​របៀប​ដែល​អ្នក​អាច​លក់​គ្រប់គ្នា ​តែង​ទទួល​បាន​ជោគជ័យ ៖

១. ចេះកំណត់​អាទិភាព

អ្នក​លក់​ទាំងអស់​សុទ្ធ​តែ​រវល់! ដូច្នេះ​ ហេតុអ្វី​បាន​ជា​អ្នក​ខ្លះ​ហាក់​ដូចជា​ស្ត្រេស​ខ្លាំង ​ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​អាច​រក្សា​ភាព​ត្រជាក់​របស់​ពួកគេ​បាន។ ពីព្រោះ​ពួកគេ​ បាន​រៀន​ផ្ដល់​អាទិភាព​ជា​ជម្រើស​ក្នុង​ក្រុម។

ការ​ផ្ដល់​អាទិភាព​ អនុញ្ញាតឲ្យ​អ្នក​លក់​បំបែក​អ្វី​ដែល​សំខាន់ ​ពី​ភារកិច្ច​ដែល​រវល់​ខ្លាំង ​និង​ជា​ជំនួយ​ក្នុង​ការ​ដោះស្រាយ​ បញ្ហា​ណា​មួយ​កើតឡើង។ អាទិភាព​មិន​ត្រឹម​តែ​ជា​បញ្ហា​នៃ​ការ​ធ្វើ​បញ្ជី​ការងារ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ​តែ​វា​ក៏​អាច​ជួយ​បន្ធូរ​ការងារ​ដែល​លំបាក​ៗ​ របស់​យើង​បាន​ច្រើន។

. ការ​ចរចា

មិនថា​អាជីវកម្ម​អ្នក​ជា​អ្វី​នោះ​ទេ ​ក្នុង​នាម​ជា​អ្នក​លក់​ត្រូវ​ដឹង​ពី​របៀប​ចរចា។ ទោះបី​ជា​ការ​ចរចា​ជោគជ័យ ​ក៏​ទាមទារឲ្យយើង​យល់​ពី​តម្រូវការ​របស់​ភាគី​ផ្សេង​ទៀត​ដែរ។

ស្វែងយល់​​ឲ្យបាន​ឆាប់​នៅ​ក្នុង​ដំណើរការ​នៃ​ការ​លក់​ថា ​តើ​អ្នក​ទិញ​របស់​អ្នក​ជា​នរណា។ ជា​ជាង​ផ្ញើ​ឲ្យ​អតិថិជន​នូវ​ការ​ធ្វើ​តេស្ត​បុគ្គលិក​លក្ខណៈ​ ​របស់​ពួកគេ​ជំនួស​វិញ។

៣. ការ​ទទួល​ខុស​ត្រូវ

ក្រុមហ៊ុន​ទាំង​មូល​កើន​ឡើង​និង​ធ្លាក់​ចុះ​ផ្អែក​លើ​បទពិសោធន៍​ អតិថិជន​របស់​ពួកគេ។ អ្នក​លក់​ត្រូវ​តែ​ឆ្លើយតប​ មិន​ត្រឹម​តែ​នៅ​ក្នុង​ពេល​វេលា​ធ្វើការ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​បញ្ចូលអារម្មណ៍​ផង​ដែរ។

មាន​កត្តា​ជា​ច្រើន​ដែល​អ្នក​លក់​គួរ​មាន ​ដូចជា​ល្បឿន​ឆ្លើយតប ​ភាព​បត់បែន​នៅ​ក្នុង​បណ្ដាញ ​ទំនាក់ទំនង​ ការ​យល់ចិត្ត​ និង​ភាព​វិជ្ជមាន​ សុទ្ធតែ​ជា​ការ​រំពឹង​ទុក​ក្នុង​ទទួល​ខុស​ត្រូវ​ទាំងអស់។

. ការ​សរសេរ

អ្នក​លក់​មិន​ចាំបាច់​ក្លាយ​ជា​អ្នក​ជំនាញ​សរសេរ​ទេ។ ប៉ុន្តែ​ពួកគេ​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ជំនាញ​និង​ភាព​កក់ក្ដៅ​ក្នុង​ការ​ទំនាក់ទំនង​ ជា​លាយលក្ខណ៍​អក្សរ។ សូម្បី​តែ​អ៊ីមែល ​ក៏​អាច​បង្កើត​កំហុស​បាន​ដែរ ​បើ​សិន​ជា​អ្នក​លក់​មិន​បាន​ប្រុង​ប្រយ័ត្ន ហើយ​ធ្វើ​ឲ្យ​មាន​ការ​ធ្វេសប្រហែស​លើ​អតិជន។

៥. ការ​ទំនាក់ទំនង​មិនមែន​ពាក្យ​សំដី

ភាសា​រាងកាយ​គឺ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​សារ​ដែល​ត្រូវ​បាន​បញ្ចេញ ​ក្នុង​កំលុងពេល​នៃ​ការ​សន្ទនា​អំពី​ការ​លក់​ប្រាប់​ទៅកាន់​​អតិថិជន។​​ ជា​អ្នក​លក់​ត្រូវ​រៀន​គ្រប់គ្រង​អារម្មណ៍​ បង្កើន​ល្បឿន​នៃ​ការ​សន្ទនា ​និង​សិទ្ធិ​អំណាច​នៃ​ទំនុក​ចិត្ត របស់​ខ្លួន។

ចងចាំ​​ ត្រូវ​រក្សា​ស្នាម​ញញឹម​នៅ​លើ​មុខ​ ទោះបី​មាន​រឿង​តានតឹង​ពី​ផ្ទះ​ក៏​ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមហ៊ុន​ដែល​ភាន់​ច្រឡំ​គ្នា​រវាង ទីផ្សារ​និង​ផ្នែក​លក់​តែងតែ​បរាជ័យ! ​ហេតុអ្វី?

ចុចអាន៖មេ​ក្រុម​ល្អ រមែង​ស្វាគមន៍​បុគ្គលិក​ថ្មី​ដោយ​សកម្មភាព​ទំាងនេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services