Connect with us

អាជីព

១០ឆ្នាំខាងមុខ មានជំនាញ ៤ នេះនឹងរកបានលុយធំ​

បានផុស

នៅ

តើការងារអ្វីខ្លះទៅអនាគត ដែលមានសុវត្ថិភាព​ពីស្វ័យប្រវត្តិកម្ម​ ថែមទទួលបាន​ការទូទាត់ប្រាក់កម្រៃ​ត្រឡប់មកវិញយ៉ាង​ល្អផង?

 ១. អាជីព​ជាអ្នកចិត្តសាស្រ្តនិងអ្នកព្យាបាលរោគចិត្ត​

Premium Photo | Asian woman professional psychologist doctor giving the  consult to female patients
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុខភាពផ្លូវចិត្តកំពុងតែក្លាយជាប្រធានបទសំខាន់មួយហើយ​វានឹងក្លាយជា​កំពូល​តារាង​នៅឆ្នាំខាងមុខ។ ល្បឿនដ៏លឿននៃអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញយើង កំពុងធ្វើឱ្យមនុស្ស​លោក​រង​សម្ពាធ​តានតឹងជាងពេលណាៗ​ទាំងអស់។ ឥទ្ធិពលអវិជ្ជមាន​តាម​តាមបណ្តាញសង្គមកាន់តែអាក្រក់ទៅ ៗ ដែលទាមទារ​ឲ្យ​មាន​អ្នកជំនាញ​កែសម្រួលវិធីសាស្រ្តមួយ​ដោះស្រាយ​សម្រាប់​បុគ្គលទន់ខ្សោយផ្លូវចិត្ត​នានា​ឱ្យកម្រិតអារម្មណ៍ធូរស្រាល​ឡើង។

បើមិនជឿ​កម្ពុជាថ្មី​ យើងអាច​ក្រឡេកមើលប្រទេស​ខាងលិចដែលដើរមុន​យើង​១០ឆ្នាំ​ដើម្បីឱ្យ​ដឹងថា​តើមាន​រឿងអ្វីខ្លះកំពុង​​កើតឡើងទាក់ទងនិងសុខភាពផ្លូវចិត្ត​?

៤២% នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកបានទទួលស្គាល់ថា​ខ្លួន​ចាំបាច់ត្រូវ​តែ​ជួបអ្នកប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំនាញផ្លូវចិត្ត​ ហើយទិន្នន័យនេះ ​នឹង​កើត​ឡើងនៅអាស៊ី​នាប្រាំ​ឆ្នាំ​ខាងមុខ​យ៉ាងយូរ។ ​គិតមើលពីចំណូល​ប្រសិនយើងមាន​អាជីព​ច្បាស់ដែលអាចជួយពួកគេបាន។

២. អ្នកជំនាញ CyberSecurity & Private Data Brokerage

CryptoCurrencyPartner | Skale

នៅពេលដែលយើងរស់នៅកាន់តែផ្ទាល់​នៅក្នុងពិភពឌីជីថល ប្រពន្ធ័សន្តិសុខ Cyber ​​នឹង​កាន់តែមានអទិភាព។ បច្ចុប្បន្នពិភពលោកកំពុង​ដេញដោល​អំពីអសន្តិសុខ​ទិន្នន័យ​ដែល​យើង​ត្រូវបាន​ចាញ់ប្រៀបហ្វេសប៊ុក​ហើយ​ព័ត៌មានឯកជន​របស់យើងកំពុងត្រូវបានគ្រប់គ្រងដោយសាជីវកម្មធំ ៗ ។

ដោយ​យើង​មិនគិតដល់​អាចថាយើង​នៅល្ងង់ យើង​ទំាងអស់គ្នា​បានព្រម​បានលះបង់ទិន្នន័យ (ព័ត៌មាន​ ជីវិតឯកជន រូបផាព និង​ផ្លូវចិត្ត​)ដោយឥតគិតថ្លៃពីព្រោះយើង​គិតមិនដល់ថា​តើព័ត៌មានប្រភេទនេះ​មានតម្លៃប៉ុណ្ណា​នោះ​ទេ។ ពីអតីតកាល​ប្រព័ន្ធផ្សព្វផ្សាយសង្គម​បាន​ចំណាយប្រាក់រាប់លានដុល្លារ​ដើម្បីចាប់យកព័ត៌មានប្រភេទអស់ទាំង​នេះ​មកសិក្សា​បង្កើតទីផ្សារ​លក់របស់នានា​តម្រូវចិត្ត​មនុស្ស នេះប៉ុន្តែឥឡូវ​មនុស្សកំពុង​លះបង់វាដោយឥតគិតថ្លៃ ជាថ្នូរនឹងអនុស្សាវរីយ៍ឬការ​សើចកម្សាន្ត​។

ជាមធ្យមទិន្នន័យរបស់អតិថិជននៅអាមេរិកមានតម្លៃយ៉ាងហោចណាស់ក៏ ២៤០ ដុល្លារក្នុង​មួយឆ្នាំដែល​​ក្រុមហ៊ុនប្រភេទ​ដូចជា facebook ឬ google ចង់បាន ។ ​ឥឡូវ​ឈ្មួញកណ្តាលផ្នែក​ទិន្នន័យ​គឺជា​ឧស្សាហកម្មដែលមាន​ទុន​រាប់ពាន់លានដុល្លាររួចទៅហើយ គឺគេប្រើទិន្និន័យរបស់យើង​ដើម្បីមានបានខ្លួនគេ​ហើយ​យើង​ផុសឲ្យគេ ដោយ​ស្មគ្រ័ចិត្ត​។​

ប្រសិនបើ​១០ឆ្នាំទៅមុខ​គ្រប់គ្នា​ចង់បាន​ភាពផ្ទាល់ខ្លួនមកវិញឬការពារ​ព័ត៌មាន​ផ្ទាល់ខ្លូន​គេត្រូវការ​ជួលអ្នកជំនាញ ​CyberSecurity & Private Data Brokerage។ តម្លៃនៃអាជីពនេះ​យើង​គួរដឹងហើយ​។​

. អ្នកជំនាញ​អចលនទ្រព្យ

festival offers: Do these real estate festival offers really cut down your  costs? - The Economic Times

ជាមួយ​វិ​សាលភាពមនុស្ស​ដែលឡើង​ដល់​ចំនួន ៨ កោដិនាក់ មនុស្សជាច្រើនកំពុង​ខ្វះជម្រក​ពី​ពេល​ឥឡូវទៅហើយ។ សូមក្រឡេកមើលប្រទេស​ដែលមានប្រជាជនច្រើនបំផុត​នៅលើ​ពិភពលោក​លំដាប់លេខ​២​គឺ​ចិន។ ចិន​កំពុងតែមានការរីកចម្រើននៃទំហំប្រាក់ចំណូល​ដែលទាក់ទងនឹង​សមត្ថភាព​នៃការ​ធ្វើពាណិជ្ជកម្ម​របស់ជនជាតិនេះ ដូច្នេះប្រជាជនចិន​ជាច្រើន​បាននិង​កំពុងផ្លាស់ប្តូរពីជនបទឆ្ពោះទៅរកទីក្រុង។

និន្នាការនេះក៏​ចាប់ផ្តើមឡើងគំហុក​នៅក្នុងប្រទេសឥណ្ឌ្ឌា​ ហើយយើងរំពឹងថា​នឹងមាន​ស្រដៀងគ្នា​បន្តបន្ទាប់​នៅ​ប្រទេស​តូចៗ​ដូចកម្ពុជាយើង​។ អ្វីគ្រប់យ៉ាងកំពុងរីកចម្រើន​ ហើយអចលនទ្រព្យគឺសាក្សី​សំខាន់ដែល​សម្គាល់ថា តើប្រទេសទាំងនេះកំពុងដំណើរការសេដ្ឋកិច្ចវិជ្ជមាន​ដែរអត់?

ប្រាកដថានឹងមានបច្ចេកវិទ្យាថ្មី ដែលមានប្រសិទ្ធិភាពជាងបច្ចុប្បន្ន ក្នុងការកសាងគេហដ្ឋាន​ឆ្លាតវៃ ប៉ុន្តែ ទំហំ​នៃ​តម្រូវការ​គឺធំធេងណាស់ ដែលគ្មាន​អ្នកណាហ៊ាន​ព្យាករណ៍​ថា​ ការ​អភិវឌ្ឍន៍អាចរក្សាលំនឹង ​តម្លៃ​អចលនាទ្រព្យ​បាននោះទេ។ អ្នកជំនាញ​អចលនទ្រព្យ​ពិតប្រាកដ នឹង​ក្លាយ​ជា​អ្នកមានម៉ោង​ថ្លៃ​ជាងអ្វីដែលយើងគិត។

អ្នករាល់គ្នាមានស្មាតហ្វូន មានកុំព្យូទ័រយួរដៃ និងឈានទៅដល់មាន​ឡានប្រើ​អគ្គិសនីក្នុងអនាគត​ឆាប់ៗនេះ​ ឆាប់មែនទែន ​ប៉ុន្តែកុំភ្លេច​ថា​​ យើងកំពុងរស់នៅក្នុងពិភពនៃកាកសំណល់​ផ្លាស្ទិក ដែលកន្លងមក​យើងបានបង្កើត​វាឡើងមក ​ហើយឥឡូវនេះយើងមិនដឹងថា ត្រូវដោះស្រាយ​បែបណា​ជាមួយវា។ យើងត្រូវការសំភារៈថ្មីៗជានិច្ច​ហើយនៅពេលទំនិញទាំងនេះឡើង​ដល់ទីផ្សារ ឧស្សាហកម្មទាំងមូលនឹងត្រូវផ្លាស់ប្តូរទីតាំង ។ ​ភាពលំបាកហិនហោចនៃ​ប្រពន្ធ័​អេកូឡូហ្សី នឹងក្លាយជា​ចំណោទ​អទិភាព​សម្រាប់​ការងារ​ទៅអនាគត​។​

៤. ឧស្សាហកម្មសិល្បៈការកម្សាន្តបច្ចេកវិទ្យា

Problems and prospects of multimedia industry in Bangladesh | The Asian Age  Online, Bangladesh

ការកម្សាន្តគឺនៅតែមាន​ទីផ្សារ​ខ្ពស់គ្រប់ពេល។ ហេតុអ្វី? ព្រោះវាជាការកម្សាន្តដែល​គ្រប់គ្នា​រស់នៅក្នុងជីវិតដ៏​មមាញឹក​ត្រូវការ​វាឡើងៗពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ ត្រូវចាំថា ការកម្សាន្តកំពុងវិវត្តរួមជាមួយ​នឹងបច្ចេកវិទ្យាដូច្នេះ​កាសែតចម្រៀង ថាស សៀវភៅ ឬ​ការបោះពុម្ពផ្សាយ​ផ្សេងៗ ជារឿង​ហួសសម័យ​។

Disney បានគិតពីអនាគត​លឿនជាងគេ។ ឧស្សាហកម្មយក្ខដ៏ទំនើបនេះបានលួច​ទិញ Pixar​Film ដែល​ជាកំពូលស្ទូឌីយោ​ធំជាងគេ​ផ្នែកគំនូរចលនា​លើលោកយើងនេះ។ យើងមើល​Incredibles 2, Frozen, Finding Dory, ដែលកុនទំាង​នេះ​រកចំណូលបានជាង ១ កោដិដុល្លារដោយ​គ្មាន​ប្រើ​តារាសម្តែង​ណាម្នាក់​ឡើយ។ Avengers ក៏ពឹងផ្អែកលើ CGI ច្រើនជាងការសម្តែង​ផ្សេងទៀត។

អាចនិយាយ​ថា​នាពេលអនាគតដ៏ខ្លីខាងមុខនេះតារាសម្តែងដែលមានប្រជាប្រិយភាពដូចជារ៉ូបឺត Downey Jr នឹង​លះបង់សិទ្ធិ ព្រម​ប្រើសំឡេង​មកលក់ដូរ ជំនួសឲ្យការសម្តែង​បច្ចុប្បន្ន ព្រោះ​ស្ទូឌីយោ​នឹងដាក់អ្នកសម្ដែង​នៅក្នុងខ្សែភាពយន្តបាន ​ដោយមិនចាំបាច់ឲ្យមនុស្ស​មកចូលរួម ដោយសារពួកគេ​ថ្លៃណាស់ហើយ​មិនអាច​ធ្វើគ្រប់យ៉ាង​ដូច​ការគូរ​ឡើយ។ បើរូបមានអ្នកជំនួស​  តើម៉ាស៊ីនក្លូនសំឡេង​បានដែរទេ? អ្នកចម្រៀង​គួរតែដឹងខ្លួន។

មានតែអ្នកដឹកនាំរឿង និងអ្នកនិពន្ធប៉ុណ្ណោះដែលនឹង​រស់នៅ​ជាចីរកាលក្នុងឧស្សាហកម្មនេះ៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ មាន​ចំណេះ​ជំនាញ​គួរសម តែ​ស្វែង​រក​ការងារ​ធ្វើ​មិន​បាន មូលហេតុ​ដោយសារ ៥ យ៉ាង​នេះ

ចុចអាន៖​ អាជីព​អ្វី​ក៏ដោយ បើ​គ្មាន ៥​យ៉ាង​នេះ​ពិបាក​ជោគជ័យណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម