Connect with us

សេដ្ឋកិច្ច

កសិករចិញ្ចឹមមាន់ភ្ញាស់យក កូនជួបបញ្ហាលក់មិនចេញ ដោយសារតែជំងឺកូវីដ១៩

បានផុស

នៅ

កសិករចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ នៅក្នុងភូមិល្វា ឃុំពេជចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីឧបសគ្គ ដោយសារតែជំងឺកូវីដ១៩រយៈពេល៤ ខែនេះ កូនមាន់ដែលភ្ញាស់កូនបានមកលក់មិនដាច់ក្នុងពេលផ្ទុះជំងឺកូវីដ១៩ ធ្វើឱ្យជីវភាពគ្រួសារធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សាមុត អាយុ៥១ឆ្នាំ ជាម្ចាស់កសិឋានចិញ្ចឹមមាន់ខ្នាតតូចម្នាក់នៅក្នុងភូមិល្វា នៅព្រឹកថ្ងៃទី ១៥ ខែមិថុនានេះ បានឲ្យដឹងថា៖ ប៉ុន្មានខែនេះ ពេលជំងឺកូវីដផ្ទុះឡើង ដូច្នេះ មុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនរបស់គាត់ជួបការលំ បាកខ្លាំង ព្រោះតែកូនមាន់ដែលភ្ញាស់បានលក់មិនដាច់ជាង ៤ខែមកហើយ ពោលគឺចាប់តាំងពីព្រឹត្តិការ ២០ កុម្ភៈ។

លោកបានរម្លឹកថា កាលពីមិន ទាន់ផ្ទុះជំងឺកូវីដ លោកមានមេមាន់ ជាង៤០០ក្បាល សម្រាប់យកពង ភ្ញាស់ចេញជាកូនលក់ ប៉ុន្តែក្រោយ ពីផ្ទុះកូវីដមក លោកលក់មេមាន់នៅ សល់ត្រឹមតែ ១២០ក្បាលប៉ុណ្ណោះ ព្រោះបើទុកមេច្រើនក៏គ្មានអ្នកទិញកូនមាន់ដែរ។

កសិកររូបនេះឱ្យដឹងថា កាលមិនទាន់មានជំងឺកូវីដ រូបលោកអាចភ្ញាស់កូនមាន់លក់ក្នុងមួយខែចន្លោះពី ២៧០០ ក្បាល ទៅ ៣០០០ ក្បាលដោយក្នុងតម្លៃ ៤ ០០០ ទៅ ៥ ០០០ រៀល ក្នុង១ក្បាល។

ប៉ុន្តែចាប់ពីខែកុម្ភៈ ដល់ខែឧសភា ពេលជម្ងឺកូវីតកើតខ្លាំង កូនមាន់គាត់លក់មិនដាច់ នៅសល់រាប់ម៉ឺនកូន គ្មានអ្នក​ទិញ​យកទៅចិញ្ជឹមឡើយ។ ដូច្នេះកូនមាន់នៅសាលគាត់មិនបានត្រៀមលក្ខណៈធ្វើទ្រុងទុកកូនមាន់នោះទេ ធ្វើឱ្យខ្វះទ្រុងខ្វះជម្រកកូន មាន់ត្រូវខ្យល់ ត្រូវទឹកភ្លៀង ឈឺងាប់បាត់បង់ទុនយ៉ាងច្រើន។ ប៉ុន្តែនៅខែដើមខែមិថុនា នេះមានគេកុម្ម៉ង់ទិញកូនមាន់ខ្លះៗដែរត្រឹមពី ៥០ ទៅ ១០០ក្បាល ប៉ុណ្ណោះ។

លោក ចាន់ សាមុត បានបញ្ជាក់ ឲ្យដឹងទៀតថា មុនពេលបើកកសិដ្ឋានចិញ្ចឹមមាន់នេះ លោកក៏បានទទួលការបង្ហាត់បង្រៀនចិញ្ចឹមមាន់ ពីអង្គការនានាជាដៃគូ របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ហើយក៏ចាប់ចិញ្ចឹមមេមាន់យកពងរយៈ ៤ឆ្នាំហើយអាចថាជាការជោគជ័យផងដែរ។

ការចិញ្ចឹមមាន់នេះគឺប្រើវិធីសាស្ត្រសម័យ ដោយយកទឹក ស្ពេម(មេជីវិត)ពីមាន់ឈ្មោលមកចាក់លើមាន់មេដើម្បីយកពង ហើ យពេលបានពង គាត់យកមកភ្ញាស់ក្នុងទូរអគ្គីសនី ដែលមានចំនួន ៤ គ្រឿងផងដែរ ដោយក្នុងមួយគ្រឿងអាចភ្ញាស់ពងមាន់បាន ១០៥៦ពង។

ក្រោយមកគាត់ក៏មានម៉ាស៊ីនផ លិតចំណីមាន់ដោយខ្លួនឯងផងដែរ គឺមិនបានចំណាយទិញចំណីមាន់ពីទីផ្សារទៀតឡើយ៕

អត្ថបទ៖ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែនថា ការចូលរួមរបស់ប្រធានាធិបតីចិន ក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ពិតជាសំខាន់ខ្លាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម