Connect with us

អាជីព

កសិករបង្កើនការដាំបន្លែសរីរាង្គតាមបច្ចេកទេសកសិកម្មទទួលបានផលយ៉ាងល្អប្រសើរ

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ កសិករនៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាដាំបន្លែសេរីរាង្គបង្កើនផែនការ ទៅតាមបច្ចេកទេសកសិកម្ម ទទួលបានផលខ្ពស់ សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ ខណៈបច្ចុប្បន្ន បន្លែគ្មានជាតិគីមី មិនទាន់បំពេញតម្រូវទីផ្សារគ្រប់គ្រាន់នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ឡត  អ្នកដាំបន្លែរនៅឃុំសាមឃួយបានបញ្ជាក់ថា  កសិករភាគច្រើន​បានអនុវត្តការដាំបន្លែទៅតាមបច្ចេកទេសដើម្បីបំពេញទៅតាមតម្រូវការបញ្ជាទិញ   ព្រោះបន្លែដែលកសិករផលិតបាន   និងនាំចេញទៅលក់មានការគាំទ្រពីអតិថិជនច្រើន។

 លោក ប៊ុន ឡត បានលើកឡើងថា៖ “ដើម្បីដោះស្រាយជីវភាពផ្គត់ផ្គង់មួយផ្នែក​តម្រូវទីផ្សារ កសិករបានផ្លាស់ប្តូរទម្លាប់មកអនុវត្តតាមបច្ចេកទេស និងនាំគ្នាដាំបន្លែបានច្រើនមុខដូចជាត្រឡាច ត្រសក់ ពពាយ សណ្តែកកួរ ប៉េងប៉ោះ និងត្រប់ផ្សេងៗទៀត និងបានទប់ទល់ជាមួយបន្លែនាំចូលផងដែរ”។

លោកស្រី ព្រុំ សារឿន កសិករគំរូដាំបន្លែបានបញ្ជាក់ថា ពួកគាត់រីករាយនឹងការទទួលបានការបញ្ជាទិញបន្លែពីអតិថិជន ព្រោះបច្ចុប្បន្នពួកគាត់និយមបរិភោគបន្លែក្នុងស្រុកច្រើនគ្នា ដោយសារបន្លែទាំងនេះ  ជាបន្លែសុខភាពគ្មានជាតិគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពនោះទេ។ 

លោក ឡត វាសនា កសិករភូមិ ឃុំសាមឃួយ បានទទួលស្គាល់ថា ការដាំបន្លែពិតជាបានរួមចំណែកដោះស្រាយជីវភាពក្នុងគ្រួសារបានមួយភាគធំ។ បន្ទាប់ពីផ្គត់ផ្គង់ការបរិភោគប្រចាំថ្ងៃ អាចយកទៅលក់នៅទីផ្សារបានប្រាក់សម្រាប់  តម្រូវការផ្សេងៗទៀត  ក្នុងការដោះស្រាយជីវភាពប្រចាំគ្រួសារ។

សូមបញ្ជាក់ថា បន្លែក្នុងស្រុកបច្ចុប្បន្នមានតម្រូវការច្រើន ដោយសារបន្លែនាំចូលពីប្រទេសជិតខាងត្រូវបានកាត់បន្ថយ    ព្រោះនៅតាមបណ្តាព្រំដែនច្រកចេញចូល   ត្រូវបានបិទទ្វារមួយរយៈ   ដោយសាររងផលប៉ះពាល់   ពីការរីករាលដាលជាសាកល នៃជំងឺកូវីដ-១៩៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម