Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង២រូប​សម្រេចបោះបង់ការងារ​នៅCTN

បានផុស

នៅ

ថ្មីៗនេះមានទស្សនិកជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាក្រោយពីតារាកំប្លែងប្រុស-ស្រី២ដួងបានប្រកាសបញ្ចប់ការងារកំប្លែងនៅស្ថានីយ៍ទូរទស្សន៍CTNដែលពួកគេធ្លាប់សាងកេរ្តិ៍ឈ្មោះច្រើនឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងចូលដល់ខែកក្កដាឆ្នាំ២០២១តារាកំប្លែង ២រូបស្ថិតក្នុងក្រុមនាយពាក់មីគឺ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងនាយក្ដី ទោះបីអ្នកទាំងពីរមិនប្រកាសឈប់ពីសិល្ប:ទាំងស្រុងតែពួកគេបញ្ជាក់ថាសូមឈប់ពីស្ថានីយ៍ទូរទ្សន៍CTNដោយហេតុផលផ្សេងៗគ្នា។

គិតមកទល់ពេលនេះតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ នាង ខ្ញុ បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងប្រទេសតាមរយៈអាជីពកំប្លែងជាង១២ឆ្នាំជាមួយក្រុម លោក តា វ៉ិចទ័រ នៃ ស្ថានីយទូរទស្សន៍ CTN។

ខ្ញុង បាននិយាយថ្មីៗនេះថាខ្ញុំមិនមានបំណងឈប់ពីសិល្ប:នោះទេពោលគឺចង់បញ្ជាក់ថាខ្ញុំឈប់តែពីទូរ​ទស្សន៍​CTNប៉ុណ្ណោះហើយការលាឈប់ពីCT Nនេះដោយសាតែរវល់ការងារផ្ទាល់ខ្លួននិងមើលថែកូនទើបមានការរអៀសខ្លួនរឿងបើកប្រាក់ខែព្រោះខ្ញុំមិនបានធ្វើការងារពេញលេញឲ្យខាងទូរទស្សន៍ CTNទើបខ្ញុំក៏សម្រេចចិត្តសុំឈប់តែម្តង។

ដោយឡែកតារាកំប្លែងរួមក្រុមនាងខ្ញុងគឺលោកឈុន សុវណ្ណ ភក្ដី ហៅនាយក្ដី ថ្មីៗនេះលោកក៏បានបង្ហើប​ពី​គម្រោងដើរចេញពីសិល្បៈផងពោលគឺឈប់ពីការងារកំប្លែងនៅ CTN។

នាយក្តី បានប្រាប់សារព័ត៌មានថាខ្លួនមិនបោះបង់ទាំងស្រុងនោះទេគឺនៅតែរង់ចាំទទួលថតក្នុងកម្មវិធីផ្សេងៗលើកលែងតែអង្គុយរង់ចាំតែថតរឿងកំប្លែងក្នុងកម្មវិធី “បានមើលបានសើច” របស់ស្ថានីយទូរទស្សន៍CTNប៉រទស្សន៍CTNប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់ដំណឹងនេះក៏បានធ្វើឲ្យអ្នកគាំទ្របង្ហាញការសោកស្តាយផង​ដែរ៕ ដោយៈ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម