Connect with us

អាជីព

ថ្នាក់នាយកប្រតិបត្តិ (CEO)ទប់កំហឹង​ដោយវិធីសាស្ត្របែបណាខ្លះ

បានផុស

នៅ

មនុស្សជាច្រើនមានបញ្ហាជាមួយនឹងកំហឹង ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលកំពុងយកចិត្តទុកដាក់រៀនអំពីការគ្រប់គ្រងកំហឹង ។ ជាពិសេសសម្រាប់មនុស្សដែលទទួលបានជោគជ័យខ្ពស់ មាន​អំនួត និងមិនសូវសម្គាល់មើលចំណុចខ្សោយរបស់ខ្លួន ឬកម្របានគេនិយាយប្រាប់។

ត្រូវចាំ​ថា នៅទីកាន់តែខ្ពស់ កាន់តែមាន​មនុស្សច្រើនឡើងៗ ចង់រុករកភាពខ្សោយរបស់យើង បើគិតទូទៅ ហាក់ដូចជាមនុស្សគ្រប់គ្នាចង់ធ្វើឱ្យអ្នកជោគជ័យ​បាក់មុខ តែតាមពិតមិនមែនសោះ មកតែពីយើងខ្ពស់ គេងាយមើលឃើញទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជានាយកប្រតិបត្តិជាសមិទ្ធិផលដ៏ធំមួយនៃជីវិត ទំហំ​បុគ្គលិក​និងក្រុមហ៊ុន​កាន់តែមាន​គុណតម្លៃ កេរ៍ឈ្មោះយើងកាន់តែសំខាន់ សមត្ថភាពដឹកនាំ​កាន់តែ​ត្រូវការមានការដុសសំឡៀងឡើង។ ទោះបីយើង​ធ្លាប់មាន​សមត្ថភាពក្នុងការបង្កើតក្រុមហ៊ុនជោគជ័យ​មួយ មិនមែនមានន័យថា យើងនេះអាចទប់ទល់នឹងសម្ពាធផ្លូវចិត្ត​បានរហូតទេ។

ការស្រែកដាក់អ្នកបើកបរ អ្នកបោសសម្អាត ការធ្វើតោហតើយដោយកំហឹង​ដាក់បុគ្គលិក ឬឌឺអ្នកគ្រប់គ្រង ជាសញ្ញានៃបញ្ហា​ហើយ។ អាកប្បកិរិយាមិនល្អដែលបង្ហាញពីកង្វះនៃភាពជាអ្នកដឹកនាំជំនាញ​ គឺប្រាកដថា កំហឹងកំបុងតែមានលទ្ធភាព​អារម្មណ៍បង្កើតរូបភាពឱ្យយើង​ដែលមិនមែនជាយើង។ ហើយមនុស្សជាច្រើនមានលទ្ធភាពគ្រប់គ្រងលើអារម្មណ៍របស់ពួកគេ តិចជាងអ្វីដែលពួកគេចង់បាន។ មនុស្សជាច្រើនដឹងថា ពេលណាពួកគេធ្វើហួសហេតុ ប៉ុន្តែឃាត់ខ្លួនឯងមិនបាន។

ការផ្ទុះកំហឹងជាញឹកញាប់គឺមិនសមហេតុផលព្រោះវាមិនមែនជាបញ្ញាតែជា​អារម្មណ៍។

ដំណោះស្រាយសម្រាប់នាយកប្រតិបត្តិដែលឧស្សាហ៍គ្រប់គ្រងបានដោយកំហឹង

រៀនពីរបៀបកែលម្អការស្តាប់ គឺរឿងណាគួរស្តាប់ រឿងណា​គួរវាង។ ម្ចាស់អាជីវកម្មរាប់មិនអស់បានយកវិធីសាស្រ្តនេះសម្រាប់ហេតុផលទប់កំហឹង ឬញញឹមបានរាល់ព្រឹក។

អតីតនាយកប្រតិបត្តិរបស់ Apple លោកស្ទីវ ចបមានទម្លាប់ផ្តោតអារម្មណ៍លើការងារឯកោ និងមិនសូវ​និយាយ ដែលធ្វើឱ្យកម្មករជាច្រើនមានសេរីភាព​ក្នុងការធ្វើខុស គ្មានការបន្ទោស​ហើយAppleរីកចម្រើន។

ការមានបញ្ហាឬបុគ្គលិក​ធ្វើខុស មិនមែន​សុទ្ធតែមានន័យថាស្ថានការណ៍​ក្រុមហ៊ុនកំពុងថែទាំមនុស្សអាក្រក់ ផ្ទុយទៅវិញ មានន័យ​ថា ថៅកែឬមេដឹកនាំចិត្តធ្ងន់ ហើយហ៊ានផ្សងព្រេងជាមួយកំហុសដើម្បីរកការរីកចម្រើន​។ ទោះយ៉ាងណាក៏ដោយនៅពេលដែលអ្នកមានអំណាច ធ្វើកំហុសឬ​បញ្ហាដែលអាចប៉ះពាល់ដល់អ្នកដទៃច្រើនរាប់មិនអស់កម្មករនិយោជិក ក៏នឹង​ប្រើវប្បធម៌នេះវិលមកវិញដូចគ្នា គឺការអធ្យាស្រ័យមិនមើលបំណាំ។

ដំណោះស្រាយដែល​ដាក់ខ្លួនឯងទៅក្នុងសភាពស្ងាត់ស្ងៀមជាការពិត គួរធ្វើពេលកំពុងខឹងតែក្រោយមកត្រូវឆាប់ដោះស្រាយដោយត្រង់ទៅត្រង់មក។ជម្រើសមួយចំនួនដែលមាន​ផល​ល្អអស្ចារ្យ គឺ​ការជជែក​សម្រួលគ្នា ហើយពន្យល់នូវបញ្ហា។

ក្នុងនាមជាបុគ្គល មនុស្ស​ម្នាក់ៗតែង​ការពារថាខ្លួនឯងនេះបានប្រព្រឹត្តិត្រឹមត្រូវសម្រាប់មុខតំណែងខ្លួន ឬជាងអ្នកមាន​មុខតំណែង​ធំជាងខ្លួនផង​។ សូមទុកថា ការប្រៀបធៀបបែបនេះ ជារឿងធម្មតា មិនគួរ​ខឹងសម្បារទេ ព្រោះមនុស្ស​រមែង​សម្លឹងឃើញកំហុសគេ​ជាងផ្នែកខាងខ្លួន។

សម្ពាធការងារ ឬការ​ប្រជែងពេក ការរំពឹងឱ្យគេ​សុទ្ធតែស្រលាញ់យើង ពេញចិត្ត​យើង នឹង​អាចធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ នាយកប្រតិបត្តិប្រកបដោយគំនិតច្នៃប្រឌិត ចូរកុំ​ពឹងផ្អែកយ៉ាងខ្លាំងទៅលើផ្នែកអារម្មណ៍របស់អ្នកក្រៅពេក។

ត្បិតតែ​យើង​ មិនមែនជាព្រះតែយើងមាន​ឱកាសធ្វើរឿងល្អៗជាអ្នកដទៃ​នេះប្រសិនយើងឱ្យតម្លៃតួនាទី​យើងខ្ពស់​ជាងគេនៅក្នុងក្រុមហ៊ុន។ ការខឹង​មិនសុទ្ធ​តែមាន​លើមនុស្សអាក្រក់ទេ ក៏មិនមែន​អត់ធន់សុទ្ធជាមនុស្ស​ល្អដែរ គ្រប់គ្នា​ជាមនុស្សដែលត្រូវបានគ្របដណ្ដប់ដោយការរីកចម្រើននិងសម្ពាធ​នៃពិភពលោក​ ហើយដោះស្រាយជាមួយសម្ពាធតាមរបៀបខុសគ្នា ផ្អែកលើការយល់ដឹង និងផ្នត់គំនិត។

សម្រាប់សហគ្រិនម្នាក់ៗ ដើម្បីចាប់ផ្តើមក្រុមហ៊ុនមួយឆ្លងបាននូវបណ្តាឧបសគ្គ រហូត​រីកចម្រើននិងអាចផ្តល់ការងារ ផ្តល់រង្វាន់ដល់មនុស្សរាប់មិនអស់ក៏ដោយសារគំនិតជាសហគ្រិនភាពនិងភាព​លើសគេ​ដែរ​ដូច្នេះការទប់កំហឹង​ត្រូវតែជាគុណសម្បត្តិលេខមួយ​ក្នុងភ្នែកមនុស្ស​គ្រប់គ្នា។

វិធីល្អៗ ដែល ម៉ាក ហ្សូហ្គឺប៊ឺក ឬ ប៊ីល ហ្គេតបានអនុវត្ត គឺ បង្កើនការ​អាន សមាធិរៀងរាល់ពីរថ្ងៃម្តង ទៅរស់នៅម្នាក់ឯងក្នុងធម្មជាតិ​ហោចណាស់មួយសប្តាហ៍ក្នុងរវាងពេលមួួយឆ្នាំៗ សម្រាប់បង្អោនចិត្តអំណួត រម្ងាប់ភាពមានៈខឹង និង​គិតបានវែងឆ្ងាយ៕

ប្រែសម្រួល៖ សុភា

ប្រភព៖ ecommercetimes

ចុចអាន៖ សហគ្រិន​ស្ត្រី​កំពូលៗ ​ដែល​កសាង​ឥទ្ធិពល​កម្រិតពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម