Connect with us

អាជីព

ចង់ក្លាយជា CEO ថ្ងៃដំបូង?

បានផុស

នៅ

ក្នុងនាមជានាយកប្រតិបត្តិ ឱកាសបានមកដោយសមត្ថភាព និងការស៊ូទ្រាំពីជំហានដំបូង ខុសពីការបង្កើតតួនាទីឡើងមកភ្លាមៗ ដោយគ្រាន់តែដូរ ចំណុច Work as លើហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួនាទី ពិត​ណាស់ ទាក់ទាញ​ចំណាប់​អារម្មណ៍​ដំបូង​តែ​ត្រឹមប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ យើង​ដឹង​ថា ពិតជា​ត្រូវការ​ចំណុច​ខាងក្រោម​ចាំបាច់​យក​មក​គាំទ្រ​តួនាទី​ខាងលើ៖

១ លទ្ធផល​នៃ​ការងារ

មាន​បទពិសោធន៍សិន មាន​លទ្ធផលសិន គឺមានសារៈសំខាន់ណាស់ ព្រោះថា នោះនឹង​ក្លាយ​ជា​ភស្តុតាង​នៃ​ភាព​ត្រឹមត្រូវ​ សម្រាប់​ការកាន់កាប់តួនាទី (មិនលោតឆ័ត្រ) ដែល​អាច​ជះឥទ្ធិពល​ដល់​ប្រសិទ្ធភាព​ការ​គោរព ក្នុងនាមជាអ្នកដឹកនាំ។ គួរធ្វើអ្វីមួយ ចាប់ផ្តើម​ឲ្យ​បានរឹងមាំសិន​លើ ការ​គ្រប់គ្រង​បុគ្គលិក ហិរញ្ញាវត្ថុ​និង​ទីផ្សារ សឹម​ទទួល​យក​តំណែងនេះ។

មុន​ពេល​ចាប់ផ្តើម​តួនាទីនេះផ្លូវការ គ្រប់គ្នា​គួរ​ចំណាយពេលធ្វើការស្រាវជ្រាវស៊ីជម្រៅ អំពី​បរិយាកាស​ប្រកួតប្រជែង ក្រឡេក​មើល​ឲ្យ​បានដិតដល់​នូវអ្វី​ដែល​ដៃគូប្រកួតប្រជែង​ កំពុងធ្វើនិង​របៀប​ដែលពួកគេទទួល​បាន​ជោគជ័យ​មុន​យើង។ សិក្សា​និន្នាការ​សេដ្ឋកិច្ច​ដែល​អាច​ជះឥទ្ធិពល​ដល់អាជីវកម្មយើង​ទាំង​ក្នុងរយៈពេល​ដ៏​ខ្លី​និង​វែង។

ចាប់ផ្ដើម​គិត​ពិចារណាជាមុន ពីរបៀបប្រើបច្ចេកវិទ្យាជឿនលឿននានា ដូចជា ឧបករណ៍​វៃឆ្លាត​សិប្បនិម្មិត ឬ​អ៊ិនធឺរណែត​ធានា​ឲ្យ​សមត្ថភាព​ប្រកួតប្រជែង​នាពេលអនាគត។

២ កសាង​បុគ្គលិក​លក្ខណៈ

ពាក្យចាស់​ពោលថា ការងារ៩០ពិន្ទុ ចរិតគ្រប់១០០។ កុំគិតថា​ធ្វើធំ​ឡើងធំ នឹងបាន​សម្រាកច្រើន។
ដើម្បី​ដោះស្រាយ​ជាមួយ​ការ​ទាមទារ​របស់​បុគ្គលិក​ ដែល​ជាទូទៅ​គេ​ចង់​បាន​មេដឹកនាំ​ពិត​ម្នាក់​នាំ​មុខ​ជីវិត​ពួកគេ អ្នកត្រូវ​តែ​មក​រកការងារ​នៅពេល​ពួកគេ​សម្រាក អ្នក​រិះគិតពេលពួកគេ​ប្រហែស អ្នក​មិនរិះគន់​តែ​អ្នកជួយជ្រោមជ្រែង។ ដូចម្តេចហៅថាមេដឹកនាំ មិនមែន​មានន័យថា​ពិន្ទុ​ប្រមូលយក ពិន័យ​ទម្លាក់​ទៅគេទេ? ពេលអ្នកចំណាយ​វិស្សមកាល ហ៊ឺហា ហើយ​បុគ្គលិក​យ៉ាប់​វេទនា​តោកយ៉ាក នោះ​យូរ​នឹង​ឆាប់សេចក្តីវេទនា​នឹង​ត្រូវ​បានរាលដាល ផ្តល់​បន្ត​មក​ដល់​ក្រុមហ៊ុន។ បុគ្គលិក​​ឲ្យ​ពាន​ជោគជ័យ​ដល់​អ្នក អ្នក​រក្សា​វា​បាន ប្រសិន​ពួកគេ​បន្តឲ្យ។

៣ ស្វែងយល់​ពី​អ្វី​ទៅ​ជា​គោលដៅ

តើ​អាជីវកម្ម​អ្នក​កំពុង​ឈាន​មុខ​គេផ្នែកហិរញ្ញវត្ថុទេ? មានស្ថេរភាពទេ? អាច​មាន​ហានីភ័យ​ហិរញ្ញវត្ថុ​ទេ ? CEO ត្រូវមាន​ការយល់ដឹង​ឲ្យ​បានល្អ អំពី​បញ្ហា​នេះ​ហើយ​ដាក់ផែនការ​ជាក់ស្តែង​សម្រាប់​ដោះស្រាយ​ផង។ ប្រសិន​បើ​ផ្ទះកំពុងឆេះ ម្ចាស់​ត្រូវធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស ជុំវិញ​អ្វី​ដែល​ត្រូវ​យក​ចេញ​ជា​អាទិភាព ហើយ​ការ​ការ​ផ្លាស់ប្ដូរ​និង​ការ​កាត់​ចិត្ត គេ​មិន​អាច​ពន្យារ​ដំអក់​ទេ។ កំណត់​ចក្ខុវិស័យ​និងធ្វើ​ឲ្យ​មនុស្សគ្រប់គ្នានៅលើផ្លូវតែមួយ​កុំ​បែរ​បញ្ច្រាស នេះ​នឹង​ជួយ​ឲ្យ​ក្រុម​ការងារ​ផ្ដោត​អារម្មណ៍​លើ​បញ្ហានានា ដែលសំខាន់បំផុតទាន់ពេល​។ លទ្ធភាព​នេះ នឹង​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែលនឹងទទួលបានក្នុងនាម​ជានាយក​ប្រតិបត្តិថ្មី មិនថាអ្នក​កំពុងចូលថ្មីមក​ជំនួសមនុស្សម្នាក់ដែលចង់ចូលនិវត្តន៍ ឬត្រូវបានគេ​ឲ្យ​មក​សាកល្បង​ទេ។

៤ ឲ្យ​តម្លៃ​ចំណេះ​ជំនាញ

ក្នុងនាមជានាយកប្រតិបត្តិ ត្រូវផ្តល់​ឲ្យ​បុគ្គលិកនូវបរិបទរៀនបន្តជានិច្ច ផ្ទេរចំណេះដឹង ប្រជុំ ចែករំលែកបទពិសោធន៍ ដល់មនុស្សផ្សេងៗទៀតនៅក្នុងក្រុមហ៊ុន។ បើមិនដូច្នោះទេ នឹងក្លាយជាកន្លែងអេតចាយដែលមានក្រុមមនុស្ស​ហួសម័យកំពុងតោង​ទាមប្រាក់ខែមិនចេះ​លាឈប់។ CEO ត្រូវពូកែដឹកនាំការប្រជុំ និយាយចំបញ្ហា​ បើកចំហនិងតម្លាភាព បង្កើត​វប្បធម៌​ទទួល​យក​មតិសេរី និងការ​កែលំអ​គ្នា។​ វិបត្តិ​កូវីដ បាន​បង្ហាញ​ឲ្យ​ឃើញថា ទេពកោសល្យ​ជាច្រើន សំខាន់​ប៉ុណ្ណា ថ្លៃប៉ុន្មាន​ដែល​បុគ្គលិករាប់លានបានបាត់បង់ចំណូលនិងការងារ ហើយ​ក្រុមហ៊ុន​ដួលរលំ​បន្តបន្ទាប់ ​តែអ្នកជំនាញការ ​នៅ​តែ​មាន​ការងារ​ពីផ្ទះ​និង​មាន​កម្រៃ​ចំណូលខ្ពស់ៗ? ជា​នាយក​ប្រតិបត្តិ​ ការគ្រប់គ្រង​ធនធាន​មនុស្ស ជាការគ្រប់គ្រងទ្រព្យសម្បត្តិ។ គេមិន​ដែល​ដណ្តើមបុគ្គលិក​គ្នា​ទេ ព្រោះ​បុគ្គលិក​មាន​មិនដែល​ខ្វះឡើយ ដែល​គេ​ដណ្តើម គឺ អ្នក​មាន​ជំនាញ​ពិតប្រាកដ។

៥ កេរ៍ឈ្មោះ​និង​ទំនាក់ទំនង​សាធារណៈ

ត្បិត​តែ​ជា CEO ត្រូវការល្បីមានគេស្គាល់និងគោរព មានគេជឿព្រមកមកវិនិយោគជាមួយ​តែកុំ​អួតអាង តែងខ្លួន​ដូចតារា ឬមានរូបភាព​តុបតែង​ហួសហេតុ​ដូច​ជាក្រុមអ្នកប្រកបមុខរបរខាង​កែ​សម្រស់ រហូតដល់អ្នកជំនាញធ្វើការ​ច្បាស់លាស់ ​គេពិបាកទទួលយកអ្នកមកដឹកនាំពួកគេ​។ កេរ៍ឈ្មោះ​ជា​រឿង​លូតលាស់តាមដំណើរ មិនមែន​ជារឿងទាមទារដណ្តើម​យកមកដោយ​សារការ​ចង់បានហួតហេតុទេ។ សូម្បីតែការប្រជែងក៏ប្រកបដោយក្រមសីលធម៌តាម​គោលការណ៍​ត្រឹមត្រូវ។ និង​ត្រៀមខ្លួនឲ្យបានពេញលេញសម្រាប់រកវិធីពិតប្រាកដរបស់ខ្លួនមិនចម្លងតាម ឬមិនប្រើល្បិចកល ក្នុងការប្រជែងនីមួយៗ។ ភាពស្មោះត្រង់ និងត្រូវបានក្លាយជា​ឧបករណ៍​ជម្រុញទំនាក់​ទំនង​សាធារណៈ របស់​យើង មនុស្ស​លិបល លៀន​ក្បាល ចេញ​កន្ទុយ នឹង​មិនដែលជោគជ័យ​អ្វីទាំង​អស់៕

អត្ថបទ៖ហុង

ចុចអាន៖ពេលចៅហ្វាយធ្វើខុស!

ចុចអាន៖មនុស្ស​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​បែប​ណា​ដែល​សមស្រប​សម្រាប់​តំណែង CEO ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៤ វិនាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៦ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+១៣ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ២៦ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣៦ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម