Connect with us

អាជីព

អាជីវកម្មនៅតែជោគជ័យខ្លាំង ចំពោះភោជនីយដ្ឋាន បាយ័ន សម្រេចលក់ Franchise សាខាទី ៤ ទោះសម័យកូវីដក្តី

បានផុស

នៅ

នាពេលបច្ចុប្បន្ននេះ​​ គ្រប់ៗគ្នាសុទ្ធតែបានដឹងថាស្ថានភាពកូវីដ១៩ បានធ្វើឱ្យអាជីវកម្មផ្សេងៗ និងវិស័យនានា មានការរាំងស្ទះយ៉ាងខ្លាំង ប៉ុន្តែប្រសិនបើយើងងាកមកមើល អាជីវកម្មភោជនីយដ្ឋាន បាយ័ន វិញនៅតែមានការរីកចម្រើនទៅមុខ ក៏ព្រោះតែការបត់បែនរបស់អាជីវកម្មភោជនីយដ្ឋាន បាយ័ន ស្របទៅតាមបរិបទជំងឺរាតត្បាតកូវីដ១៩ ដែលកំពុងផ្ទុះខ្លាំង បើទោះបីជាស្ថានភាពបែបនេះក្តី ក៏អាជីវកម្មមួយនេះ បានបត់បែនដើម្បីប្រកួតប្រជែងលើវិស័យអនឡាញ ហើយក៏ទទួលបានភាពជោគជ័យយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលបានជោគជ័យ មាន៣ទីតាំងរួចមកហើយនោះ យីហោភោជនីយដ្ឋានដែលបានបើកតាំងពីឆ្នាំ ២០០៩ នេះ បើកដំណើរការធម្មតាទោះបីកូវីដរាតត្បាតខ្លាំងយ៉ាងណា ក៏ភោជនីយដ្ឋាន បាយ័ន មិនដែលបិទទ្វានោះទេ វាជាហេតុផលមួយដែលធ្វើឱ្យភោជនីយដ្ឋាន ទទួលបានការចាប់អារម្មណ៍ និងទំនុកចិត្តយ៉ាងខ្លាំងពីអ្នកដែលចង់វិនិយោគ លើវិស័យភោជនីយដ្ឋាន រហូតបានធ្វើឱ្យភោជនីយដ្ឋាន បាយ័ន ឈានដល់ការចុះហត្ថលេខាថ្មីមួយទៀត ក្នុងការប្រគល់សិទ្ធិឱ្យបើកដំណើរការសាខាទី៤ បន្ថែមទៀត។

ពិធីចុះហត្ថលេខាប្រគល់សិទ្ធិនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០២១ នៅភោជនីយដ្ឋានសាខាព្រៃស ដោយមានការចូលរួមពីម្ចាស់អាជីវកម្ម និង ម្ចាស់សាខាទី៤ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់មួយចំនួនផងដែរ។

នាឱកាសចុះហត្ថលេខានេះផងដែរ លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋាន បាយ័ន បានថ្លែងថា ដោយមើលឃើញពីភាពរីកចម្រើនរបស់យីហោ ភោជនីយដ្ឋានបាយ័ន ក៏ដូចជាមានសំណូមពរច្រើន ពេលនេះក្រុមហ៊ុនបានសម្រេចចិត្តបន្តលក់ Franchise ហើយដើម្បីផ្ដល់ឱកាសឱ្យអ្នកមានដីទំនេរ ឬ មានលុយ ហើយមិនដឹងថាធ្វើជំនួញអ្វី ប្រកបដោយទំនុកចិត្ត ក្លាយជាម្ចាស់អាជីវកម្ម។

លោកស្រី ដាឡែន បានគូសបញ្ជាក់ផងដែរថា៖ «ពីមុនអ្នកចង់បានយីហោភោជនីយដ្ឋានបាយ័ន ទៅធ្វើអាជីវកម្មលុះត្រាតែមានទុន៤០ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានផ្ដល់ជំរើស ១៥ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ ២៥ម៉ឺនដុល្លារ និង ៤០ម៉ឺនដុល្លារ ទៅតាមទំហំដី ទំហំទីតាំង និងទំហំវិនិយោគ ហើយក្រុមហ៊ុនជាអ្នករ៉ាប់រង លើការគ្រប់គ្រងមុខជំនួញ និង ធ្វើឱ្យមានដំណើរការទាំងស្រុង ក្រោយពេលបើកដំណើរការ។ នៅក្នុងបរិបទកូវីដ១៩ ទាមទារឱ្យមានការបត់បែនច្រើនណាស់ ហើយដោយសារតែយុទ្ធសាស្ត្របត់បែននេះហើយ ទើបធ្វើឱ្យយីហោភោជនីយដ្ឋានបាយ័ន នៅតែមានកំណើនលក់ ដោយឈានដល់ការពង្រាយសាខាបន្តបន្ទាប់នៅលើទីផ្សារទាំងនៅទីក្រុងភ្នំពេញនិងបណ្តាខេត្តគោលដៅមួយចំនួន»។

លោកស្រី បន្តថា ជាក់ស្ដែងបន្ទាប់ពីចុះហត្ថាលេខាប្រគល់សិទ្ធិឱ្យបើកសាខាទី៤នេះតទៅ ក្រុមហ៊ុននឹងប្រគល់សិទ្ធិឱ្យមានសាខាទី ៥ បន្ទាប់ទៀត ខណៈដែលសាខាបន្ទាប់អាចនឹងលេចវត្តមានឡើងផងដែរ។

លោកស្រីបន្តថា ៖ «លោកស្រី ឈួរ ណារ៉ាត់ គឺជាម្ចាស់ភោជនីយដ្ឋានបាយ័ន សាខាទី៤ ហើយរាល់ដៃគូវិនិយោគទាំងអស់ ប្រសិនបើចង់ឱ្យក្រុមហ៊ុនជាអ្នកគ្រប់គ្រងឱ្យ គឺក្រុមហ៊ុននឹងរៀបប្រព័ន្ធគ្រប់គ្រងជូន ដោយរាល់សកម្មភាព និងទិន្នន័យ នឹងត្រូវបង្ហាញតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងច្បាស់ មិនភ័យរឿងបើកហើយមិនដើរនោះទេ»។

ជាមួយគ្នានេះផងដែរ លោកស្រីថា ភោជនីយដ្ឋានបាយ័ន ផ្ដោតជាពិសេសលើអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច ហើយមុខអាហារទាំងអស់ មិនគ្រាន់តែយកចិត្តទុកដាក់លើរសជាតិ អនាម័យ និងគុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានយុទ្ធសាស្ត្រលក់ឱ្យខ្លាំងទាំងលើអនឡាញ និងការបើកលក់ផ្ទាល់នៅទីតាំងផងដែរ។ ក្នុងនោះប្រព័ន្ធគ្រប់គ្រង និងទីផ្សារលក់របស់ក្រុមហ៊ុន ក៏ចងជាប្រព័ន្ធយ៉ាងច្បាស់លាស់ ទើបធ្វើឱ្យភោជនីយដ្ឋានបាយ័ន ក្រៅពីមិនប៉ះពាល់ ក៏អាចបើកសាខាថ្មីបន្តបន្ទាប់តាមរយៈការលក់ Franchise។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោកស្រី ថេ ដាឡែន មានអតិថិជនជាច្រើន កំពុងទាក់ទងសុំទិញ Franchise ពីលោកស្រី ហើយក្រុមហ៊ុនក៏កំពុងធ្វើការពិចារណាដើម្បីផ្ដល់ជូន ដូច្នេះប្រសិនបើអ្នកចង់ធ្វើជំនួញបើកភោជនីយដ្ឋាន ហើយចង់បានម៉ាកយីហោមួយនេះ សូមរួសរាន់ទំនាក់ទំនង និងកក់ Franchise ជាមួយក្រុមហ៊ុន ដើម្បីអាចទទួលបានទីតាំងណាមួយដែលខ្លួនចង់បាន។ រីឯរចនាបថ ទាំងបរិយាកាសទីតាំង ទាំងមុខអាហារ និងសេវាកម្ម នៃយីហោភោជនីយដ្ឋាន បាយ័ន លោកស្រី ដាឡែន គឺជាអ្នកជួយដៃគូវិនិយោគប្រកបដោយទំនុកចិត្ត តាំងពីដំណាក់កាលសិក្សាដំបូង រហូតបើកដំណើរការអាជីវកម្ម ដើម្បីធានាពីការរីកចំរើនផងដែរ។

គួរបញ្ជាក់ផងដែរថា នេះគឺជាឱកាសថ្មីមួយ ដែលបង្ហាញយ៉ាងច្បាស់ពីដំណើរការជោគជ័យរបស់ភោជនីយដ្ឋាន បាយ័ន ស្របពេលដែលអាជីវកម្មភោជនីយដ្ឋានភាគច្រើន កំពុងជួបវិបត្តិកូវីដ១៩។លើសពីនេះទៀតក៍ជាឱកាសសម្រាប់អ្នកមានលុយ ហើយចង់វិនិយោគក្នុងអាជីវកម្មបើកភោជនីយដ្ឋានផងដែរ ហើយនឹងមិនចាំបាច់ព្រួយបារម្ភពីហានិភ័យនោះឡើយ៕

អត្ថបទ​៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម