Connect with us

អាជីព

៣ ចំណុចត្រៀមឱ្យរួចរាល់ សម្រាប់អ្នកសម្ភាសន៍ការងារលើកដំបូង

បានផុស

នៅ

បន្ទាប់ពីជាប់​​លើ CV អ្នកនឹងត្រូវឆ្លងកាត់មួយដំណាក់កាលទៀត មុននឹងអាចចូលបម្រើការជាបុគ្គលិកក្នុងស្ថាប័នដែលអ្នកបានដាក់ធ្វើការ។ ការសម្ភាសន៍ជាដំណាលកាលទី២ ហើយក៏ជាដំណាក់កាលសំខាន់ អាចជួយរុញច្រានឱ្យអ្នកធ្លាក់ ឬជាប់ជាបុគ្គលិករបស់គេបានឬមិនបាន។

ប្រសិនបើអ្នកប្រព្រឹត្តកំហុសក្នុងពេលសម្ភាសន៍ អ្នកមុខតែបរាជ័យ ពិបាកដាក់ពាក្យកន្លែងថ្មី ឬសម្ភាសន៍ដដែលៗ ​នៅតែមិនជាប់។ ដូច្នេះ ដើម្បីទទួលបានឱកាសការងារខ្ពស់ក្នុងពេលសម្ភាសន៍ជាលើកដំបូង គួរត្រៀមខ្លួន​ ៣ ចំណុចនេះឱ្យរួចរាល់។

១. កុំយឺតយ៉ាវ

Asian People Waiting for Job Stock Footage Video (100% Royalty-free)  1007701855 | Shutterstock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលវេលាសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាអាជីពនានា។ អ្នកសម្ភាសន៍គ្រប់ស្ថាប័នតែងតែមើលចំណុចនេះមិនដែលខាន នៅថ្ងៃទៅសម្ភាសន៍បុគ្គលិកថ្មីរបស់ខ្លួន។ ប្រសិនថ្ងៃដំបូង អ្នកយឺតយ៉ាវបាត់ទៅហើយ គេមុខតែកត់ចំណាំថា អ្នកមិនសូវឱ្យតម្លៃពេលវេលា។ កុំយឺតឱ្យសោះ ក្នុងថ្ងៃសម្ភាសន៍ការងារ មិនថាជាការងារដំបូង ឬការងារទីប៉ុន្មានក៏ដោយ ព្រោះអ្នកនឹងធ្លាក់ក្រេឌីត។

២. កុំស្លៀកពាក់មិនសមរម្យ

2,161 BEST Asian Job Candidate IMAGES, STOCK PHOTOS & VECTORS | Adobe Stock

មុនពេលទៅសម្ភាសន៍ អ្នកគួរតែមើលលើការស្លៀកពាក់ ទៅតាមស្ថានភាពការងារ រឺក៏មុខតំណែងរបស់ខ្លួនឱ្យមែនទែន។ ត្រៀមស្លៀកពាក់សមរម្យជានិច្ច ព្រោះវាបង្ហាញនូវសេចក្កីថ្លៃថ្នូរ និងរបៀបរៀបរយរបស់អ្នក។ ចាំថា មនុស្សមើលដំបូងគឺរូបរាងនេះឯង ដូច្នេះការស្លៀកពាក់ស្អាតបាត ក៏បង្ហាញពីគុណតម្លៃរបស់អ្នកដែរ។

៣. កុំបើកសំឡេងរោទិ៍ទូរសព្ទ

Interviewing the interviewer - 5 questions to discover if they are  inclusive - DiversityJobs.com

ត្រូវប្រាកដថា មុនចូលបន្ទប់សម្ភាសន៍ ​អ្នកបានបិទសំឡេងរោទិ៍ទូរសព្ទស្រេចបាច់ហើយ។ ប្រសិនបើទូរសព្ទរោទ៍ឡើង ពេលកំពុងសម្ភាសន៍ វាអាចបង្អាក់កិច្ចសន្ទនារវាងអ្នកជាមួយអ្នកសម្ភាសន៍។ គេមុខតែមិនប្រកាន់ណាស់ណាទេលើបញ្ហានេះ តែវាជាសុជីវធម៌របស់អ្នក ក្នុងការសន្ទនាជាមួយអ្នកដទៃ ហើយឆ្លុះបញ្ចាំងថា អ្នកគោរពដទៃប៉ុនណាផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ត្រូវប្រុងប្រយ័ត្ន! បីយ៉ាងបណ្តាលឱ្យធ្លាក់សម្ភាសន៍ការងារភ្លាមៗ

ចុចអាន៖ ល្បិច​ប្រើ​ពេល​សម្ភាសន៍​ធានា​ធ្វើ​ឲ្យ​គេ​ចង់​ជ្រើសរើស​យើង​រំលង​បេក្ខជន​ផ្សេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម