ព័ត៌មានជាតិ
ទីតាំងលាងរថយន្តមមាញឹក សឹងគ្មានពេលហូបបាយ ក្រោយចប់បុណ្យភ្ជុំ
នៅតាមទីកន្លែងលាងរថយន្តសឹងគ្រប់កន្លែង សម្បូទៅដោយរថយន្តដែលម្ចាស់យកមកលាងបន្ទាប់ពីបញ្ចប់បុណ្យភ្ជុំបិណ្ឌ។
លោក ឡេង ធាង ជាម្ចាស់ទីតាំងលាងរថយន្ត នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ថា ចាប់តាំងពីថ្ងៃទី៨ ខែតុលា មកដល់ថ្ងៃទី៩នេះ ទីតាំងរបស់លោកបានលាងសំអាតរថយន្តរបស់ភ្ញៀវរកពេលសម្រាកហូបបាយសឹងពុំបាន ព្រោះភ្ញៀវយករថយន្តមកលាងតាំងពីព្រឹកព្រលឹមស្រាងៗរហូតដល់ព្រលប់។ ចំពោះតម្លៃលាងរថយន្តមួយគ្រឿងថ្លៃ ១,៣០០០ រៀលប៉ុណ្ណោះ។
ម្ចាស់ទីតាំងដដែលបានបន្តថា រថយន្តដែលភ្ញៀវយកមកលាងសំអាតភាគច្រើន មកពីដើរលេងតាមបណ្តាខេត្តដែលមានស្នាមប្រលាក់សុទ្ធតែដីក្រហម។ ទោះជាកម្មករសឹងដាច់បាយ ក៏ម្នាក់ៗខិតខំប្រឹងលាងព្រោះជាពេលប្រមូលថវិកា។ ម្យ៉ាងទៀតស្របពេលធ្លាក់ភ្លៀងសឹងរាល់ថ្ងៃ ជាហេតុធ្វើឱ្យរថយន្តប្រលាក់ដីដែលម្ចាស់មិនអាចលាងខ្លួនឯងបាន។ សំខាន់បាតក្រោមដែលប្រលាក់ទៅដោយភក់ និងល្បាប់។
ចំពោះកំណើនរថយន្តដែលយកមកលាង បើថ្ងៃធម្មតាបានត្រឹមតែ ៣០ គ្រឿង។ ប៉ុន្តែនាប៉ុន្មានថ្ងៃនេះ រថយន្តយកមកលាងកើនឡើងដល់ ៧០ គ្រឿងឯណោះ ដោយសារទីតាំងលាងរថយន្តដទៃត្រូវសម្រាកទុកពេលឱ្យកម្មករទៅលេងស្រុកកំណើតតាមបណ្តាខេត្ត៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ចរាចរណ៍២ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?