ធ្វើការរាប់ឆ្នាំ តែមិនទៅមុខ មកពីមានចរិត ៥យ៉ាងនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ធ្វើការរាប់ឆ្នាំ តែមិនទៅមុខ មកពីមានចរិត ៥យ៉ាងនេះ

បានផុស

នៅ

មនុស្សម្នាក់ ធ្វើការមិនរីកចម្រើន ឬបរាជ័យម្ដងហើយម្ដងទៀត ទៅនឹងរឿងដដែលៗ ទំនងមិនមែនមកពីចំណេះដឹង ឬសមត្ថភាពឡើយ ប៉ុន្តែអាចមកពីប្រកាន់ចរិតមិនល្អ ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ឆាប់ជឿគេ

20 Employee Performance Problems Videos and HD Footage - Getty Images

មិនថាក្នុងបរិបទការងារ ឬបរិបទសង្គមផ្សេងឡើយ ឆាប់ជឿគេពេក អាចធ្វើឱ្យមនុស្សម្នាក់បរាជ័យ ងើបមុខមិនរួចក៏ថាបាន។ ជឿគេ មិនមែនជារឿងអាក្រក់ទេ តែបើជឿដោយគ្មានការត្រិះរិះ ពិចារណា ច្បាស់លាស់នោះទេ វាបណ្ដាលឱ្យប៉ះពាល់ផលិតភាពការងារ ព្រោះភាពធ្វេសប្រហែស មិនបានបំពេញតួនាទីឱ្យបានហ្មត់ចត់។

៣. ឆាប់ភ័យខ្លាច

មនុស្សជំពូកនេះ ធ្វើអ្វីក៏ដោយ តែងតែមានការភ័យខ្លាចជាប់ជានិច្ច គ្មានភាពក្លាហាន ក្នុងការសម្រេចចិត្ត មិនហ៊ានប្រឈមទៅនឹងបញ្ហា ឬមិនហ៊ានទទួលខុសត្រូវជាមួយអ្នកដឹកនាំ។ ធ្វើអីក៏ដោយ ខ្លាចខុសណាស់ ​ខ្លាចរហូតមិនមានសកម្មភាពអ្វី ចេញជាផ្លែផ្កាទាល់តែសោះ លើកលែងតែមេបង្គាប់ ទើបហ៊ានធ្វើ។

៣. ធ្វើខ្លួនឯកោ

Asian stress business man working fail, owner of company blamed him with  bad word — technology, unhappy - Stock Photo | #316352216

គេជាមនុស្សដែលរមែងធ្វើខ្លួនឱ្យឯកោមិនលោះពេល ពោលគឺស្ទើរតែគ្មានទំនាក់ទំនងជាមួយមិត្តរួមការងារតែម្ដង។ ចូលចិត្តធ្វើការតែឯង មិននិយាយជាមួយអ្នកណា ខកខានការជួបជុំផ្សេងៗ មិនមានការចូលរួមសកម្មភាពជាមួយមិត្តរួមក្រុម មិនថានៅក្នុងក្រុមហ៊ុន ឬនៅខាងក្រៅឡើយ។  

៤. ពូកែនិយាយដើម

និយាយដើមអ្នកដទៃ កើតឡើងនៅគ្រប់កន្លែង តែវាមិនដែលទទួលបានការកោតសរសើរម្ដងណាឡើយ ព្រោះជាទង្វើគ្មានសុជីវធម៌ មិនគួរមានជាប់ខ្លួននោះទេ។ ទៀតសោត នៅកន្លែងការងារ ប្រសិនមានបុគ្គលិក ពូកែចេកចូច ស្ងោរតែត្រាវ នាំគ្នាឆី ប្រសិទ្ធភាពការងារនឹងថយចុះ ឯសម្ព័ន្ធរវាងគ្នានិងគ្នា ក៏អាចរកាំរកូសទៅតាមនោះ។

៥. គ្មានការផ្លាស់ប្តូរ

Why Most Marketing Attempts Fail And How To Fix The Problem - Living by  Experience

ជាប្រភេទមនុស្សមិនចេះផ្លាស់ប្ដូទៅតាមកាលៈទេសៈ និងមិនមានគំនិតច្នៃប្រឌិត ធ្វើតែការងារដដែលៗ បើមេមិនចាត់ចែង ក៏មិនចេះធ្វើខ្លួនឯងសោះ។ ទោះមានបទពិសោធន៍មករាប់ឆ្នាំហើយ តែតួនាទីមិនប្ដូរឱ្យប្រសើរជាងមុនឡើយ។ ជំពូកគេក៏ជាមនុស្សដែលតែងតែប្រកាន់ខ្ជាន់គំនិត អញនិយម មិនព្រមកែកុនលទ្ធផលការងាររបស់ខ្លួន ឬកំហុសឆ្គងផ្សេងៗ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ

ចុចអាន៖ ចង់ក្លាយជាបុគ្គលិកផ្នែកលក់ជោគជ័យ ត្រូវស្គាល់ ៤ចំណុចនេះសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ប្រទេសអាស៊ីអាគ្នេយ៍ ហាមឃាត់អ្នកដំណើរមកពីអាហ្វ្រិក ខ្លាចនាំវីរុសបំប្លែងខ្លួនសាហាវប្រភេទថ្មី

KPT+៣ នាទី មុន

តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!

សន្តិសុខសង្គម១២ នាទី មុន

រយៈពេលជាង ២ ខែ រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ១,៦៤០ គ្រឿងបានចូលបង់ពន្ធ

ជំនឿ១៧ នាទី មុន

តារានិករ ៣ នេះ មានវាសនា​ជា​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ ជោគជ័យតាំង​ពី​កំណើត

សន្តិសុខសង្គម៣៦ នាទី មុន

បំបែកសំណុំរឿងឃាតកម្មនៅស្រុកខ្សាច់កណ្ដាល និងប្រាប់ពីមូលហេតុដែលឈានដល់សម្លាប់​ជនរងគ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services