Connect with us

អាជីព

សួរខ្លួនឯង ១០ សំណួរនេះសិន មុនសម្រេចចិត្តដើរចេញពីកន្លែងការងារសព្វថ្ងៃ

បានផុស

នៅ

មនុស្សត្រូវការការផ្លាស់ប្តូរកន្លែងធ្វើការ ដោយហេតុផលផ្សេងៗគ្នាជាច្រើន រាប់ចាប់ពីភាពធុញទ្រាន់ ការផ្លាស់ប្តូរចំណាប់អារម្មណ៍ និងអ្វីៗជាច្រើនទៀត។

ខណៈពេល អ្នកកំពុងចង់ផ្លាស់ប្ដូរការងារ សូមសាកសួរខ្លួនឯងនូវសំណួរ ១០ នេះសិន ៖

១ តើការងាររបស់អ្នកគាំទ្ររបៀបរស់នៅទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​មានការងារ​ដែលគាំទ្ររបៀបរស់នៅ​របស់អ្នក ​កាន់​តែ​មាន​សារៈសំខាន់​ក្នុងជីវិត។ មនុស្ស​ជា​ច្រើន​បាន​រាយការណ៍ថា​មានការងារដែលគាំទ្ររបៀបរស់នៅ​របស់ពួកគេ ផ្ដល់​នូវ​ការ​ពេញចិត្ត​ខ្ពស់​ជាង​មុខ​តំណែង​ដែល​អាច​ទាក់ទង​ នឹង​ផល​ប្រយោជន៍​របស់​ពួកគេ។

២ តើអ្នកត្រូវការការ​ផ្លាស់ប្តូរ​របៀបរស់នៅទេ?

របៀបរស់នៅ តែង​ផ្លាស់ប្ដូរ​តាមពេលវេលា ហើយអ្វីដែលយើងទទួលបានកាលពីប៉ុន្មានឆ្នាំមុន​ ប្រហែល​ជា​មិនមែន​ជា​អ្វី​ដែលយើង​​ត្រូវការនៅពេលនេះទេ។ កាលពីប៉ុន្មានឆ្នាំមុន យើង​អាច​ធ្វើការ​ដំបូង​ក្រោយ​រៀនចប់​មហាវិទ្យាល័យ ប៉ុន្តែឥឡូវនេះ​យើង​មាន​បទពិសោធន៍​គ្រប់គ្រាន់ ​ដើម្បី​ឡើង​លើ​ជណ្ដើរ​ជា​អ្នក​គ្រប់គ្រង។ បន្ទាប់ពី​ធ្វើការ​ពីរ​បីឆ្នាំ អ្នក​អាច​ស្វែងរក​បទពិសោធន៍​ថ្មី​ដែល​រួមមាន​ការ​ធ្វើដំណើរ ឬ​ការ​ស្វែងរក​ចំណាប់​អារម្មណ៍​ផ្សេងៗ។ ទាំង​នេះ និង​ច្រើន​ទៀត គឺ​ជា​សញ្ញា​បង្ហាញ​ថា​ អ្នក​ត្រូវ​ការ​ការងារ​ដែល​គាំទ្រ​ការ​ផ្លាស់ប្ដូរ​របៀបរស់នៅ។

៣​ តើ​អាកប្បកិរិយា​របស់អ្នកចំពោះមុខតំណែង​បច្ចុប្បន្ន​គឺ​ជា​អ្វី?

ពេល​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក តើ​អ្នក​រំភើប ឬ​ខូច​ចិត្ត​ ធុញថប់​ ខណៈ​ពេល​ទៅទៅ​ធ្វើ​ការ? មិន​ថា​អ្នក​ចូល​ចិត្ត​ការងារ​របស់​អ្នក​ឬ​អត់​ទេ ប៉ុន្តែ​ប្រសិន​បើ​វា​ក្លាយ​ជា​អារម្មណ៍​ជាប់​លាប់​ នៃ​ការ​ខ្វះ​ការ​លើក​ទឹកចិត្ត​ វា​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​កាន់​តែ​ខ្លាំង និង​បង្ហាញ​ពី​ពេល​វេលា​សម្រាប់​ការ​ផ្លាស់ប្ដូរ។

៤ តើ​អ្វី​ទៅ​ជា​ការ​ខកចិត្ត​ ឬ​ធ្វើ​​ការងារ​មិន​មាន​អ្នកណា​​ទ្រាំទ្រ?

ប្រសិន​បើ​យើង​​កំពុង​ជួប​បញ្ហា​ជម្លោះ ឬចំណុចមិនសប្បាយចិត្តនៅកន្លែងធ្វើការ នោះគឺជា​ហេតុផល​ត្រឹមត្រូវ​ ក្នុងការមានអារម្មណ៍ថា ចង់ចាកចេញពីការងារ​សព្វថ្ងៃនេះ។

៥ តើអ្នកបានព្យាយាមជួសជុលចំណុចនៃការខកចិត្តដែរទេ?

ក្នុងនាមជានិយោជិត វាអាចពិបាកក្នុងការដឹងពីទីកន្លែងខ្លួនឯង បើកន្លែងធ្វើការ​មិនមានខ្សែសង្វាក់ ឬការគាំទ្រពីមនុស្សជុំវិញ យើងក៏ពិបាកនឹងធ្វើការរួមគ្នា។ យើង​មានសិទ្ធិក្នុងការនិយាយគំនិតខ្លួន ជា​ពិសេសជាមួយ​អ្នកគ្រប់គ្រង​ អំពីបញ្ហា​ដែលអ្នកកំពុងជួបប្រទះនៅក្នុងមុខតំណែងបច្ចុប្បន្ន។ ប្រសិនបើឈាន​ដល់ចំណុចដែល​មិនអាចដោះស្រាយបានទេ នោះដល់​ពេល​ដែល​ត្រូវ​ពិចារណា​ធ្វើការ​ផ្លាស់ប្ដូរ​វិជ្ជាជីវៈ។

៦ តើអ្នកមាន​អារម្មណ៍​ស្រួល​នៅកន្លែងធ្វើការ​ទេ?

ការងារ​ក្នុងក្រុម​តែងតែ​មាន​អារម្មណ៍ថា មានផាសុកភាព ក្នុងការធ្វើការជាមួយ​គ្នា។ ប្រសិន​បើ​យើងរកឃើញ ថាខ្លួនឯង​អ​សុវត្ថិភាព ជាមួយមិត្តរួមការងារ ឬ​ដោយសារ​ហេតុផលផ្សេងទៀត សូម​ធ្វើ​ការសម្រេចចិត្ត ដើម្បីសុខភាព និងសុវត្ថិភាពរបស់អ្នក​ដោយ​ស្វែងរក​ឱកាស​ផ្សេង​វិញ។

៧ តើអ្នកបានពង្រីកមុខតំណែង​ខ្លួន​ឬ​បាន​រីកចម្រើន​អ្វីខ្លះ?

វាអាចទៅរួច ដែលអ្នកខ្លះធ្វើការយូរឆ្នាំ​ដែរ​ហើយ ​តែ​នៅ​តែ​បាន​ប្រាក់​ខែ​តិច ​ឬ​មុខ​តំណែង​ទាប​ជាង​អ្នក​មក​ក្រោយ និងមិន​រីកចម្រើន​ទាល់​តែ​សោះ ។ ការ​ផ្លាស់ប្ដូរ​ការ​ចង់​បាន និង​បញ្ហា​ប្រឈមគឺ​ជា​រឿង​ធម្មតា នៅ​ក្នុង​ការ​កំណត់​វិជ្ជាជីវៈ។

៨ តើអ្នកធ្វើការនៅក្នុងចំណង់ចំណូលចិត្ត​ទេ?

រៀនចប់​ពីមហាវិទ្យាល័យ អ្នកត្រូវតែទទួលបានការងារដំបូង មិនមែនការងារក្នុងក្តី​ស្រមៃ​ទេ ប៉ុន្តែវាបានផ្តល់​ឲ្យយើង​នូវបទពិសោធន៍ដែល​យើង​ត្រូវការ ដើម្បីផ្លាស់ទីឡើង និងខិតទៅជិត​អាជីពដ៏ល្អរបស់​យើង។

៩ តើ​អ្នក​មាន​មធ្យោបាយ​ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង ​និង​អ្នក​ដទៃ​ពេល​កំពុង​ស្វែងរក​ការងារ​ដែរ​ឬ​ទេ?

សួរខ្លួនឯងសិនថា ការងារបច្ចុប្បន្ន្ននេះផ្ដល់ហិរញ្ញវត្ថុអ្វីខ្លះដល់យើងក្រៅពីចំណេះដឹង។ ការងារនោះបានផ្ដល់ហិរញ្ញវត្ថុដើម្បីជួយមនុស្សជុំវិញខ្លួន ជាពិសេសគ្រួសារយើងដែរទេ?

បើមិនដូច្នេះទេ អ្នកប្រហែលជាត្រូវធ្វើផែនការហិរញ្ញវត្ថុខ្លះ មុននឹងអាចចាកចេញពី​មុខតំណែងបច្ចុប្បន្ន ឬចាប់ផ្តើមស្វែងរកការងារ នៅពេលកំពុងធ្វើការសព្វថ្ងៃនេះ។

១០ តើអ្នកមានគម្រោងស្វែងរកការងារធ្វើ ឬស្វែងរកបទពិសោធន៍ជីវិតផ្សេងទេ?

មិនថាហេតុផលអ្វី​ សម្រាប់ការចាកចេញពីមុខតំណែងបច្ចុប្បន្ន ចូរធ្វើវាដោយផែនការ និងបំណងឆ្ពោះទៅមុខជានិច្ច។ ប្រសិនបើអ្នក មានបំណងស្វែងរកបទពិសោធន៍ជីវិតផ្សេងទៀត ក្រៅពីការងារបច្ចុប្បន្ននេះ ចូរផ្លាស់ប្ដូរអាជីពថ្មីចុះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ល្បិចពិសេស ធ្វើការឆាប់ឡើងប្រាក់ខែ ហើយនាំខ្លួនរីកចម្រើនថែមទៀត

ចុចអាន៖គន្លឹះ ៥ សម្ភាសន៍ការងារ ឆាប់ទទួលបានជោគជ័យលឿន ក្នុងអាជីពដែលប៉ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

អ៊ុយក្រែនថា ការចូលរួមរបស់ប្រធានាធិបតីចិន ក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ពិតជាសំខាន់ខ្លាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៦ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម