Connect with us

អាជីព

ជំនាញបច្ចេកទេសទាំង ៨ ជាតម្រូវការដ៏ធំនាពេលអនាគត មិនអាចខ្វះបាន

បានផុស

នៅ

ការស្រាវជ្រាវបានបង្ហាញថា ជំនាញបច្ចេកទេសនាពេលអនាគត ​នឹងមានប្រយោជន៍​សម្រាប់​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន។

នេះ​គឺ​ជា​បញ្ជី​មុខ​ជំនាញ​ទាំង ៨ ជាតម្រូវការដ៏ធំនាពេលអនាគត មិនអាចខ្វះបាននៅ​​ កន្លែងធ្វើការ ៖

១​​ ការ​អភិវឌ្ឍន៍ Java

ប្រសិន​បើ​អ្នក​ចេះ​បង្កើត​កូដ java នោះ​ពិត​ជា​ប្រសើរ​ណាស់។ អ្នក​អភិវឌ្ឍន៍ Java ត្រូវ​បាន​ជួល​សម្រាប់​ការ​សរសេរ​កូដ​នៅ​ ក្នុង​ហ្គេម ​និង​កម្មវិធី​កុំព្យូទ័រ​មួយ​ចំនួន។ ជាធម្មតា​ពួកគេ​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ឬ​បច្ចេកទេស។ ពួកគេ​ត្រូវ​បាន​គេ​ជឿ​ថា​ អាច​រក​ចំណូល​បាន​ប្រហែល ៧២, ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

២​​ ទីផ្សារ SEO/SEM

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្កើន​ប្រសិទ្ធភាព​ម៉ាស៊ីន​ស្វែងរក (SEO) និងទីផ្សារម៉ាស៊ីនស្វែងរក (SEM) មាន​តម្រូវការ​ខ្ពស់​ ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​អាជីវកម្ម​អនឡាញ និង​ទីផ្សារ​គេហទំព័រ។ វា​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ ​ក្នុង​ការ​លើក​កម្ពស់​អាជីវកម្ម និង​ឈាន​ដល់​ទស្សនិកជន​កាន់​តែ​ទូលំទូលាយ ដោយ​លុប​បំបាត់​ឧបសគ្គ​ភូមិសាស្ត្រ។ មនុស្ស​ភាគច្រើន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដឹង​ពី​ជំនាញ​នា​ពេល​អនាគត​នេះ ដោយសារ​តែ​ភាព​ងាយស្រួល​នៃ​បច្ចេកវិទ្យា និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​ទំនាក់ទំនង​តាមអ៊ីនធឺណិត។ Google ផ្ដល់​ការ​ណែនាំ​ឥតគិតថ្លៃ​ សម្រាប់​អ្នក​ចាប់ផ្ដើម​ដំបូង​ ដើម្បី​យល់ និង​អនុវត្ត SEO ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​អាជីវកម្ម។

៣ ការ​អភិវឌ្ឍន៍​ចល័ត​សម្រាប់​ជំនាញ​នា​ពេលអនាគត

កម្មវិធីកំពុងបង្កើតផ្លូវរបស់ពួកគេ​ តាមរយៈរាល់អាជីវកម្មចាប់ផ្តើម។ កម្មវិធីទូរស័ព្ទ​គឺជាការសរសើរ​ដ៏អស្ចារ្យ ចំពោះ​ការ​ច្នៃប្រឌិត​ឌីជីថល។ អាជីវកម្មជាច្រើនទៀតរួមទាំងធនាគារ ​កំពុង​ឆ្ពោះ​ទៅ​ រក​កម្មវិធី​សម្រាប់​ភាព​ងាយស្រួល​ផ្សេងៗ។ កម្មវិធី​ដែល​អ្នកប្រើប្រចាំថ្ងៃ មិនបង្ហាញដោយងាយនោះទេ អ្នក​អភិវឌ្ឍន៍​ទូរសព្ទ​ដែល​មាន​ជំនាញ​អនាគត​ល្អិតល្អន់ និង​ចំណេះដឹងអ្នកជំនាញ ត្រូវបានទាមទារ​ដើម្បី​អភិវឌ្ឍ​វា ជាមួយនឹងឆន្ទៈក្នុងការ​កែលំអ​គម្រោង​ទូរសព្ទ និងផ្តល់​នូវ​ការ​បញ្ចូល​ដែល​មាន​គុណភាព​ខ្ពស់​ នៅ ​ក្នុង​បច្ចេកវិទ្យា អ្នក​អាចដឹកនាំខ្លួនឯង​នៅ ​ក្នុង​ក្រុមហ៊ុន​ដែល​មាន​ភាព​ច្នៃ​ប្រឌិត និង​ល្បីល្បាញ។

៤ ការចរចា និង​ការ​បញ្ចុះបញ្ចូល

សមត្ថភាព​ក្នុងការ​ផ្តល់ និង​លក់​ឲ្យ​បាន​គ្រប់គ្រាន់​នូវគំនិត និង​ផលិតផល​របស់​អ្នក គឺ​ជា​ជំនាញ​អនាគត​ដ៏​ទូលំទូលាយ​ដែល​ទាមទារ​ដោយ​អាជីវកម្ម​ជាច្រើន មិនមែន​ត្រឹម​តែ​អ្នក​លក់​រាយ ឬ​អ្នក​លក់​នោះ​ទេ។ ការ​មាន​មូលដ្ឋាន​គ្រឹះ​សមរម្យ​នៃ​ជំនាញ​ទំនាក់ទំនង​នា​ពេល​អនាគត ​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​កសាង​ជំនាញ​ទាំង​នេះ។

៥ ការវិភាគទិន្នន័យ និងការបង្ហាញ

នៅ​ ពេលដែលអាជីវកម្មកាន់តែច្រើន​ ប្រើប្រាស់មូលដ្ឋាន​ទិន្នន័យធំ និងស្មុគស្មាញ អ្នក​ឯកទេស​ដែល​អាច​ទាញ​យក វិភាគ តាមដាន និង​កូដ​ទិន្នន័យ​ដ៏​មាន​តម្លៃ​ គឺ​ស្ថិតនៅ​ ក្នុង​តម្រូវការ​ដ៏​អស្ចារ្យ។ ជា​ទូទៅ មានព័ត៌មាន​ជាលេខ ដែលតំណាងដោយដ្យាក្រាម និងក្រាហ្វ។ និយោជក​ត្រូវការអ្នក​ជំនាញ​ដែល​អាច​សង្ខេប​បាន ប៉ុន្តែធ្វើ​ឲ្យ​ទិន្នន័យមាន​ភាពសាមញ្ញ ដើម្បី​​ងាយស្រួល ។ ការ​យល់ដឹងអំពីទិន្នន័យនេះ និងសមត្ថភាពក្នុងការធ្វើការសម្រេចចិត្ត ពាក់ព័ន្ធគឺ​ជាកិច្ចការសំខាន់​សម្រាប់អាជីវកម្មដែលត្រូវធ្វើ ដែល​ជា​មូលហេតុ​​​អ្នក​ឯកទេស​ទិន្នន័យ​មា​នតម្លៃខ្ពស់នៅ​ក្នុងក្រុមហ៊ុន​ធំៗ។

៦ បណ្តាញ និង​សុវត្ថិភាព​ព័ត៌មាន

ជាមួយនឹងការចោទប្រកាន់ថ្មីៗនេះ ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុនល្បីៗដូចជា អ៊ីម៉ែលរបស់ Yahoo, Skype និង Hilary Clinton ការធានាព័ត៌មាន និងទិន្នន័យរបស់ក្រុមហ៊ុន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពបំផុតនៅ ពេលនេះ។ ក្រៅ​ ពី​ការ​ចូល​រៀន​វគ្គ​សិក្សា និង​ការ​រៀបចំ​ដែល​ពាក់ព័ន្ធ មាន​ជំហាន​គ្រប់គ្រាន់​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​យល់​ពី​សារៈសំខាន់​ក្នុង​ការ​រក្សា​សុវត្ថិភាព និង​បញ្ហា។ ក្រុមហ៊ុនទាំងនេះស្វែងរកការជួលបុគ្គល ដោយដឹងពីការកត់ត្រា និងច្បាប់នៃសន្តិសុខ។ ការប្រើប្រាស់អ្វីដែលសាមញ្ញ ដូចជាគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏អាចប្រថុយប្រថានខ្លាំង និងងាយនឹងមានការលួចចូលផងដែរ។

៧ ជំនាញផ្នែកទន់ និងការរួមបញ្ចូលផ្នែកកណ្តាល

វិស្វករផ្នែកកណ្តាល និងប្រព័ន្ធរួមបញ្ចូលផ្តោតលើប្រព័ន្ធទាំងមូល មិនមែនតែផ្នែកមួយរបស់វានោះទេ។ ពួកគេមានទំនួលខុសត្រូវក្នុងការថែរក្សាផ្នែករឹង សូហ្វវែរ និងភ្ជាប់មុខងារទាំងអស់រួមគ្នា ខណៈពេលដែលផ្តល់នូវប្រតិបត្តិការ និងសុវត្ថិភាពដ៏អស្ចារ្យ។ ដើម្បីទទួលបានជោគជ័យក្នុងវិស័យសមាហរណកម្មនេះ វិស្វករត្រូវមានសំណុំនៃបច្ចេកទេសរួមជាមួយនឹងជំនាញអនាគតអន្តរបុគ្គល។ វិស្វករផ្នែកទន់ទាំងនេះ ជាធម្មតាត្រូវបានតម្រូវឲ្យកាន់សញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្ម ឬនាយកដ្ឋានបច្ចេកទេសផ្សេងទៀត។ បញ្ហាជាមួយនឹងការរួមបញ្ចូលជាញឹកញាប់ កើតឡើងនៅពេលដែលកម្មវិធីចាស់ត្រូវបានណែនាំទៅ បច្ចេកវិទ្យាថ្មី។ ដើម្បីជម្នះបញ្ហាទាំងនេះ បុគ្គលត្រូវមានការយល់ដឹងអំពីផ្នែកទាំងអស់ ដែលពាក់ព័ន្ធនឹងដំណើរការនៃប្រព័ន្ធ។

៨ ការរចនាចំណុចប្រទាក់អ្នកប្រើប្រាស់

មានតម្រូវការដ៏ធំ សម្រាប់អ្នករចនាចំណុចប្រទាក់អ្នកប្រើ នៅ ក្នុងវិស័យឌីជីថល។ មានវិសាលភាពធំទូលាយនៅ ក្នុងតំបន់នេះ ដោយសារវាបើកលទ្ធភាពផ្សេងៗសម្រាប់អ្នកចាប់ផ្តើមដំបូង ដើម្បីជោគជ័យ។ ដើម្បីក្លាយជាអ្នករចនាចំណុចប្រទាក់អ្នកប្រើ អ្នកនឹងត្រូវការជំនាញមួយចំនួននាពេលអនាគត រួមទាំង យុទ្ធសាស្ត្រ និងខ្លឹមសារ គំរូដើម ការរចនាដែលមើលឃើញ និងរង្វាស់ និងការវិភាគ។

អ្នករចនាត្រូវយល់ពីផ្លូវដែលអតិថិជនប្រើពេលចូលមើលគេហទំព័រ ឬកម្មវិធីរបស់អ្នក។ ធ្វើឲ្យភាពងាយស្រួលសម្រាប់ពួកគេ ដោយរក្សាការរចនាកាន់តែទាក់ទាញ និងងាយស្រួលប្រើ។ ស្វែងរកការរចនា និងរូបតំណាងសាមញ្ញៗថ្មីៗ ដើម្បីរក្សាកម្រិតស្តង់ដារសម្រាប់គេហទំព័ររបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សួរខ្លួនឯង ១០ សំណួរនេះសិន មុនសម្រេចចិត្តដើរចេញពីកន្លែងការងារសព្វថ្ងៃ

ចុចអាន៖៥ សញ្ញាបង្ហាញថា អ្នកត្រូវតែកែលំអ សេវាកម្មអតិថិជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម