Connect with us

អាជីព

សិប្បកម្ម​ផលិតពាង​នៅស្ទឹងត្រែង​ស្វែង​រកការ​គាំទ្រ​ពីអតិថិជន

បានផុស

នៅ

សិប្បកម្មផលិតពាងមួយកន្លែង នៅភូមិព្រៃចាស់សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានបង្កើនការផលិត ឱ្យមានគុណភាពដើម្បីស្វែងរក អតិថិជនគាំទ្រមកទិញយកទៅដាក់ទឹកប្រើប្រាស់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភិន បូរី អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រៃចាស់ សង្កាត់សាមគ្គី អ្នកផលិតពាងបានបញ្ជាក់ថា ការផលិតពាងជាមុខរបរមួយប្រកបដោយភាពសុចរិត គ្រាន់តែយើងចំណាយដើមទុន និងកម្លាំងធ្វើទៅដោយភាពយកចិត្តទុកដាក់ ទើបការផលិតនេះសម្រេចបានបរិមាណនិងគុណភាពល្អ។        

លោកចេះផលិតពាងតពីដូនតាមក ហើយលោកចង់អភិរក្សមុខរបរមួយនេះ ទើបនៅបន្តធ្វើជារៀងរហូតមក ព្រោះ​វា​​បាន​ផ្តល់ប្រាក់ចំណួលសម្រាប់ដោះស្រាយជីវភាពបានមួយផ្នែកបន្ទាប់ពីធ្វើស្រែចំការច្បារដំណាំ។  

លោកបញ្ចាក់ថា គ្រួសារគាត់មោទនភាពណាស់ ព្រោះមានរបរមួយប្រចាំគ្រួសារ បានធ្វើការនៅផ្ទះ ដោយមិនបាច់​ទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម ឬធ្វើចំណាកស្រុកទៅរកការងារធ្វើឆ្ងាយពីក្រុមគ្រួសារ។ 

លោក អំពាវនាវឱ្យបងប្អូនយើងនៅក្នុងស្រុក ជួយគាំទ្រផលិតផលរបស់ពូកគាត់ផង ដើម្បីឱ្យការផលិតនេះ ស្ថិតនៅមាន​និរន្តរភាព និងបានបង្ហាត់បង្រៀនទៅដល់បងប្អូនយុវជនជំនាន់ក្រាយឱ្យចេះបន្ត។              

សូមបញ្ជាក់ថា ការផលិតពាងនេះអ្នកជំនាញធ្វើក្នុងមួយថ្ងៃផលិតបានចំនួន ២ លក់ក្នុងតម្លៃ មួយតែ៦ម៉ឺនរៀល ធំ​១២ម៉ឺនរៀល ទៅតាមពាងតូចឬធំ ហើយបច្ចុប្បន្ននេះអ្នកផលិត ធ្វើលក់ទៅតាមតែបងប្អូនបញ្ជាទិញតែប៉ុណ្ណោះ៕អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម