Connect with us

អាជីព

គន្លឹះខ្លឹម ជួយពង្រឹងយុទ្ធនាការទីផ្សារកាន់តែជោគជ័យ មានអតិថិជនស្គាល់ច្រើន

បានផុស

នៅ

ទីផ្សារដើរតួនាទីយ៉ាងសំខាន់ សម្រាប់អាជីវកម្ម មិនថាធំ ឬតូចប៉ុណ្ណានោះទេ។ អត្ថបទនេះ នឹងចែករំលែកគន្លឹះសំខាន់ៗ មួយចំនួន ដែលអាច​​​ពង្រឹង​យុទ្ធនាការ​ទីផ្សារ​ជា​បន្តបន្ទាប់ សម្រាប់អាជីវកម្ម។

១ ស្វែងរក​អតិថិជន​ដ៏​ល្អ​ បើ​ចង់​ឲ្យ​យុទ្ធនាការ​ទីផ្សារ​នា​បច្ចុប្បន្ន​នេះ ​ទៅ​ដល់​ដៃ​ទស្សនិកជន​គោលដៅ ​ត្រូវតែ​ស្វែងរក​អតិថិជន​ដ៏​ល្អ។ គោលបំណង​រួម​នៃ​យុទ្ធនាការ ​គួរ​តែ​ជា​ការ​ផ្សព្វផ្សាយ​ផលិតផល ​ដោយ​ជោគជ័យ​ ទៅ​កាន់​មូលដ្ឋាន​អតិថិជន បង្កើន​ការ​យល់ដឹង​អំពី​ម៉ាក​យីហោ និង​ជំរុញ​ការ​លក់។ ដើម្បី​សម្រេច​បាន​នូវ​ចំណុច​នេះ ដំបូង ​ក្នុង​នាម​ជា​អ្នក​លក់ ​ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់​ថា ​អ្នកណា​ជា​អតិថិជន​ដ៏​ល្អ។ អតិថិជន​ដ៏​ល្អ​ គួរ​មាន​បញ្ហា​ដែល​ផលិតផល ​ឬ​សេវាកម្ម​យើង​អាច​ជួយ​ដោះស្រាយ​បាន។ ពួកគេ​ក៏​គួរ​តែ​មាន​មធ្យោបាយ​ទិញ និង​លក់​ផលិតផល​របស់​យើង​បាន​ផង​ដែរ។ ឧទាហរណ៍ ប្រសិន​បើ​អាជីវកម្ម​យើង ​លក់​របស់​ក្មេង​លេង នោះ​អតិថិជន​ដ៏​ល្អ​ អាច​នឹង​ក្លាយ​ជា​ឪពុកម្ដាយ។

ការ​កំណត់​អត្តសញ្ញាណ​អតិថិជន​​ដ៏​ល្អ​ អាច​ជា​ដំណើរការ​ដ៏​ស្មុគស្មាញ​មួយ។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​អាច​កំណត់​អត្តសញ្ញាណ​បានហើយ នោះ​នឹង​ជួយ​​ក្នុង​ការ​បង្កើត​យុទ្ធនាការ​ទីផ្សារ​បាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ វាស់ស្ទង់​លទ្ធផល​នៃ​យុទ្ធនាការ​ បើ​គ្មាន​ការ​វាស់​ស្ទង់​លទ្ធផល​ នៃ​យុទ្ធនាការ​ដោយ​ជោគជ័យ​ទេ តើ​អ្នក​នឹង​កំណត់​ថា​អ្វី​ដែល​ដំណើរការ​ល្អ​ ជាមួយ​ទស្សនិកជន​ដោយ​របៀប​ណា បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​មិន​មាន?

នៅ​ពេល​ដែល​យើង​អាច​បង្កើត​រូបមន្ត​ សម្រាប់​វាស់​ស្ទង់​យុទ្ធនាការ​បាន​ យើង​ក៏​អាច​កែសម្រួល​ព័ត៌មាន​លម្អិត​តូច​បំផុត​ នៃ​យុទ្ធនាការ ដោយធ្វើ​ឲ្យ​ប្រាកដ​ថា យើងកំពុង​ចំណាយ​ថវិកា​ដោយ​ប្រាជ្ញា។

៣ ការ​កំណត់​គោលដៅ​អាកប្បកិរិយា ​គឺជា​យុទ្ធសាស្ត្រ​មួយ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទីផ្សារ ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ថ្វីត្បិត​តែ​វា​ស្ដាប់​ទៅ​ដូចជា​ស្មុគស្មាញ​ក៏​ដោយ តែ​យ៉ាងណា​ វា​ក៏​នៅ​តែ​សាមញ្ញ​ក្នុង​ការ​យល់ និង​អនុវត្ត​បាន​ដដែល។ ដំណើរការ​នៃ​ការ​កំណត់​​គោលដៅ​ អាកប្បកិរិយា​រួម​ មាន​ការ​ប្រមូល​ព័ត៌មាន​គេហទំព័រ ​ដើម្បី​ពង្រឹង​យុទ្ធនាការ​ផ្សាយ​ពាណិជ្ជកម្ម។

៤ រៀនពីការបរាជ័យ យុទ្ធនាការទីផ្សារ គឺពោរពេញទៅដោយការសាកល្បង និង​កំហុស​រាប់មិនអស់។ មិនមែន​គ្រប់​យុទ្ធនាការទីផ្សារទាំងអស់​ សុទ្ធតែទៅរៀបចំផែនការនោះ​ទេ។ ផ្ទុយទៅវិញ នេះ​ជារឿងសំខាន់​ ដែល​ត្រូវ​យល់ថា​ពេលណាត្រូវដករបស់​ដែលមិនដំណើរការ។ ជំនួស​ឲ្យ​​ការ​ស្ដី​បន្ទោស​ក្រុម​ ឬធ្វើឲ្យពួកគេ​​ខក​ចិត្ត ។ ការបរាជ័យអាចបង្រៀនយើងច្រើន អំពី​អតិជន​របស់​យើង និង​អ្វី​ដែល​ពួកគេ​ចូលចិត្ត។ ប្រើវាដើម្បីផលប្រយោជន៍​ ហើយអនុញ្ញាត​ឲ្យវា​លើកទឹកចិត្ត​យើង ​ខិតខំឆ្ពោះ​ទៅរកភាពជោគជ័យ​ ជាមួយ​នឹង​យុទ្ធនាការ​បន្ទាប់ ។

៥ បង្កើតមាតិកាដែលអាចចែករំលែកបាន យុទ្ធនាការទីផ្សារ មិនមែនជា​អ្វី​ដែល​​អាច​បង្កើត​បាន​តែមួយ​យប់​នោះទេ។ វាគឺជាដំណើរការដ៏វែងមួយ ដែលទាមទារការខិតខំប្រឹងប្រែង និងផែនការជា​ច្រើនពីក្រុមទីផ្សារ។ ដូច្នេះហើយ វាជារឿងសំខាន់ ដែលយុទ្ធនាការ​ទៅដល់មនុស្ស​ឲ្យ​បានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើ​ឲ្យ​កិច្ចខិតខំប្រឹងប្រែងទាំងអស់មានតម្លៃ។

វិធីមួយដែលអ្នកអាចសម្រេចបាន នោះគឺតាមរយៈការបង្កើតមាតិកា ដែលអាចចែករំលែកបាន។ ខ្លឹមសារដែលអាចចែករំលែកបាន គឺជាខ្លឹមសារដែលទស្សនិកជន​ អាចធ្វើអន្តរកម្មជាមួយ និងចែករំលែកជាមួយ​អ្នកដទៃ។ វា​នឹងធ្វើ​ទស្សនិកជន​យើង​ មិនត្រឹមតែមានទំនាក់ទំនងជាមួយម៉ាក​នៃ​ផលិតផល​ប៉ុណ្ណោះ​ទេ ថែមទាំង​និយាយ​អំពីម៉ាក​ផងដែរ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្សេងៗគ្នាដូចជា Facebook , Instagram និង Twitter អ្នកប្រើប្រាស់អាចចែករំលែ​កការបង្ហោះ។ ចូរកុំខ្លាច ក្នុងការរកមើលនូវអ្វីដែលគូប្រជែង​យើង​កំពុងធ្វើ ដើម្បីកំណត់ប្រភេទនៃមាតិកាដែលដំណើរការល្អជាមួយអតិថិជន បើប្រៀបធៀបទៅនឹងអ្វីដែលមិនមាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំនាញទីផ្សារ ៨ នេះ មានឱកាសបានប្រាក់ខែខ្ពស់ ក្នុងពេលបច្ចុប្បន្ន

ចុចអាន៖រឿងទាំង ១២ យើងអាចធ្វើបាន សម្រាប់អាជីព មុនចូលឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម