Connect with us

អាជីព

ចរិតបុគ្គលិក ៥ប្រភេទ ក្រុមហ៊ុននីមួយៗមិនអាចខ្វះបាន

បានផុស

នៅ

ក្រុមហ៊ុនដែលមានការរីកចម្រើនតែងពឹងផ្អែក​ចាំបាច់ ការសហការគ្រប់ផ្នែកទើបដំណើរការល្អ បានន័យថា ទាំងមេដឹកនាំ ទាំងបុគ្គលិក ជាចំណែកនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។

Asian | No More Race
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដែលមានមេដឹកនាំពូកែ ជារឿងល្អមួយ ហើយការដែលមានបុគ្គលិកឆ្នើម នោះរឹតតែអំណោយផលល្អសម្រាប់ក្រុមហ៊ុនទាំងឡាយ។

ប្រសិនបើស្ថាប័នទាំងឡាយណាបានបុគ្គលិកមានលក្ខណៈទាំង ៥ ខាងក្រោមមកធ្វើការ នោះជាសញ្ញាល្អកំពុងជំរុញក្រុមហ៊ុនឲ្យរីកចម្រើន៖

១. ធ្វើការដោយការពេញចិត្ត

3 Powerful Ways To Promote Your Remote Workplace Culture To Attract Top  Talent

បុគ្គលិកមិនស្រឡាញ់អ្វីដែលខ្លួនកំពុងធ្វើ រមែងមានអារម្មណ៍រងសម្ពាធ ព្រមទាំងមិនបានខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្តនោះទេ។ ដូច្នេះក្រុមហ៊ុនមួយដែលមាននិយោជិកស្រឡាញ់ការងាររបស់ខ្លួន មិនយូរស្ថាប័ននឹងរីកចម្រើន ​ព្រោះបុគ្គលិកស្រឡាញ់ការងារតែងតែខិតខំបំពេញតួនាទីអស់ពីសមត្ថភាព។

២. ធ្វើការជាមួយគោលដៅច្បាស់

បុគ្គលិកឆ្នើមរមែងព្យាយាមសម្រេចគោលដៅតូចៗទាំងឡាយដែលស្ថាប័នបានដាក់ឲ្យខ្លួនបំពេញបានល្អបំផុត។ ពួកគេមិនធ្វើការដោយសារតែប្រាក់ខែតែមួយមុខនោះទេ តែធ្វើដើម្បីសម្រេចគោលដៅ ក្នុងន័យចង់ឃើញការងាររបស់ខ្លួនក៏ដូចជាក្រុមហ៊ុនទាំងមូលមានការអភិវឌ្ឍកាន់តែប្រសើរ។

៣. ធ្វើការដោយភាពអត់ធ្មត់

Young Chinese Office Workers In Business Attire At Computers Stock Photo -  Download Image Now - iStock

នៅក្នុងការបំពេញការងារប្រាកដណាស់ថា បុគ្គលិកនឹងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនជំពូក។ ប៉ុន្តែបុគ្គលិកឆ្នើម ពេលជួបបញ្ហាមិនចូលចិត្តរអ៊ូរទាំច្រើន និងមិនបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនឡើយ។ ជំនួសឱ្យការរអ៊ូរទាំ ពួកគេយកពេលវេលាខិតខំរកដំណោះស្រាយដែលនៅចំពោះមុខ។

៤. ធ្វើការប្រកបដោយទំនួលខុសត្រូវ

បើទោះបីជាពេលនេះ ខ្លួនត្រឹមតែជាបុគ្គលិកសាមញ្ញធម្មតាម្នាក់ក៏ដោយ ប៉ុន្តែពួកគេមានការទទួលខុសត្រូវនូវរាល់កិច្ចការងារដែលខ្លួនបានធ្វើ។ ពួកគេហ៊ានទទួលស្គាល់កំហុសនៅពេលធ្វើខុស ហ៊ានប្ដេជ្ញាចិត្តកុំឱ្យកំហុសកើតឡើងម្ដងទៀត និង ប្ដេជ្ញាចិត្តក្នុងការបង្កើតនូវលទ្ធផលលើសពីការរំពឹងទុករបស់ស្ថាប័ន។

៥. ធ្វើការជាមួយការអភិវឌ្ឍន៍ខ្លួន

175,368 BEST Asian Office Worker IMAGES, STOCK PHOTOS & VECTORS | Adobe  Stock

បុគ្គលិកដែលមានផ្នត់គំនិតរីកចម្រើន ជាបុគ្គលមិនដែលបោះបង់ការរៀនសូត្រនោះទេ។ ពួកគេនឹងនៅតែបន្តខិតខំសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួនជាប្រចាំ ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលប្រសើរឡើងជាងមុនជានិច្ច៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រកាន់សកម្មភាព ៥នេះ កុំបាច់ឆ្ងល់ហេតុអី ធ្វើការកន្លែងណា ក៏នៅមិនបានយូរ

ចុចអាន គន្លឹះធំៗ ៨ ដោះស្រាយបញ្ហា ជាមួយមេកោយគ្មានសមត្ថភាពដឹកនាំ ពូកែតែបង្គាប់បញ្ជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម