Connect with us

សេដ្ឋកិច្ច

កសិករ​ដាំបន្លែ​នៅស្ទឹងត្រែង​ ជួប​បញ្ហាប្រឈម​ជំងឺ ខណៈបន្លែ​កំពុង​ទទួលផល

បានផុស

នៅ

កសិករដាំបន្លែ នៅសង្កាត់ព្រះបាទ និងសង្កាត់ស្ទឹងត្រែង កំពុងជួបបញ្ហាប្រឈមដោយសារបន្លែបានទទួលផលហើយបែរជាកើតជំងឺងាប់ដើមជាបន្តបន្ទាប់ បញ្ហានេះក្រុមកសិករ សំណូមពរទៅមន្ត្រីជំនាញកសិកម្មសូមឱ្យចុះមកផ្តល់បទពិសោធន៍ក្នុងការថែរទាំផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឡុងសារាត កសិករដាំបន្លែនៅសង្កាត់ព្រះបាទបានបញ្ជាក់ថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ នាំគ្នាដាំបន្លែតាមការណែនាំរបស់អាជ្ញាធរ ដើម្បីកែប្រែជីវភាពរស់នៅ តែដាំបានល្អហើយសង្ឃឹមថា ទទួលបានផលល្អប្រសើរតែពេលនេះបែរជាជួបបញ្ហាមិនដឹងថាកើតមេរោគអ្វី។

លោកបន្តថា ឆ្នាំនេះបន្លែដែលដាំបានធំលូតលាស់ល្អហើយ បែរជាកើតជំងឺស្វិតដើម និងងាប់នៅពេលបន្លែកំពុងទទួលផល ដូចជាដំណាំ.ត្រប់ ម្រះ សណ្តែកគួ ត្រសក់ ត្រឡាច ត្រប់ និងម្ទេសជាដើម។

លោកស្រីផលពៅកសិករដាំសណ្តែកគួនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង បានបញ្ជាក់ថា ការដាំបន្លែប៉ុន្មានឆ្នាំចុងក្រោយនេះគឺជួបនៅបញ្ហាច្រើន ដូចជាសត្វល្អិតគ្រប់ប្រភេទមកស៊ីបំផ្លាញ ដង្កូវម៉ូស្លឹក និងមានមេរោគផ្សិតរលួយឬសនេះជាដើម។

លោកស្រីសំណូមពរឱ្យមន្ត្រីជំនាញកសិកម្មចុះមកពីនិត្យជាក់ស្តែង និងជួយបង្ហាញពីវិធីសាស្ត្រប្រើប្រាស់ថ្នាំកសិកម្ម និងការថែទាំ សំណូមពរចង់ឲ្យខាងកសិកម្មជួយបង្ហាត់បង្រៀនបច្ចេកទេសដាំឱ្យបានល្អ។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង បានទទួលយកការស្នើឡើងនេះ ហើយសូមឱ្យបងប្អូនកសិករ កុំបាក់ទឹកចិត្ត ត្រូវបន្តនាំគ្នាបង្កើនការដាំបន្លែជាលក្ខណៈគ្រួសារឱ្យបានច្រើនគ្នា ដើម្បីរួមគ្នាជួយទប់ស្កាត់ជាមួយបន្លែនាំចូល និងលក់បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារផង។

លោកបន្កថា មន្ទីរកសិកម្មនិងបញ្ជូនមន្ត្រីជំនាញ ឱ្យចុះមកដល់សួនបន្លែរបស់កសិករយើងតែម្តងដើម្បីស្រាវជ្រាវ ហើយធ្វើប្រឹក្សាគ្នាស្វែងរកដំណោះស្រាយ ដូចជាការផ្លាស់ប្តូរជី និងការប្រើប្រាស់ថ្នាំសម្លាប់មេរោគក្នុងដី ដែលមានពពួក​(បាក់តេរី) បង្កឱ្យដំណាំកើតរោគផ្សិតឬសធ្វើឱ្យងាប់ដើមនេះ។

សូមបញ្ចាក់ថា នៅខេត្តស្ទឹងត្រែងមានកសិករជាង ៦០ក្រុម កំពុងផលិតបន្លែសរីរាង្គនាំយកមកផ្គត់ផ្គង់នៅទីផ្សាស្ទឹងត្រែង។

តែការផ្គត់ផ្គង់នេះមិនទាន់បានឆ្លើយតបទៅនិងតម្រូវការទីផ្សារនៅឡើយទេ ដោយសារបងប្អូនកសិករមួយចំនួនមិនទាន់បានផ្លាស់ប្តូរទំលាប់ដាំដុះបន្លែទៅតាមលក្ខណៈបច្ចេកទេសនៅឡើយទេទើបកើតមានបញ្ហាប្រឈមច្រើនបែបនេះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម