Connect with us

អាជីព

មានបុគ្គលិក ៧ ប្រភេទនេះក្នុងស្ថាប័ន ធានាថានឹងអន់ថយអាជីព ហើយមេដឹកនាំ គង់ដកចោលឆាប់ៗ

បានផុស

នៅ

នៅក្នុងក្រុមហ៊ុនមួយអាចរីកចម្រើន ឬលូតលាស់ទៅព្រមគ្នាបាន គឺអាស្រ័យលើការងារជាក្រុម ដែលមានទាំងមេដឹកនាំល្អ និងកូនចៅមានគំនិតច្នៃប្រឌិត ដើរស្របផ្លូវគ្នា។

ចុះ​បើ​មាន​មេកោយ​ជា​អ្នកដឹកនាំ​ល្អ​ ប៉ុន្តែ​បែរ​ជា​មាន​បុគ្គលិក​ប្រភេទ​ចេះ​ទាំង​អំនួត​ក្អេងក្អាង ​អាង​ថា​ខ្លួន​ជា​រៀមច្បង​ ឬ​ចាស់​ជាង​ មាន​ចំណេះដឹង​ខ្ពស់​ជាង​ ក៏​មិន​សូវ​ឲ្យ​តម្លៃ​អ្នក​តូច​ទាប។

ខាងក្រោមនេះ​ ជា​ប្រភេទ​បុគ្គលិក​ដែល​ស្ថាប័ន​មិន​ចង់​បាន​មក​បៀត​ខ្លួន​សោះ​ឡើយ ៖

១ បុគ្គលិក​ពូកែ​អែបអប

មិន​ខ្វះ​ទេ​ នៅ​កន្លែង​ណា​ក៏​មាន​ដែរ​នា​សម័យ​នេះ ​មិន​ថា​ក្រុមហ៊ុន​នោះតូចឬធំ។ យ៉ាងណាមិញ​ ស្ថាប័ន​ដែល​មាន​បុគ្គលិក​វ៉ៃ​អេប​ស៊ីអប​មួយថ្ងៃៗ​ មិនគិត​ធ្វើ​ការងារ​មេកោយ​ដាក់​ឲ្យ​ បែរ​ជា​ទៅ​ទម្លាក់​ការងារ​នោះ​ឲ្យ​អ្នក​ផ្សេង​ធ្វើ​ជំនួស​វិញ។ យូរៗ​បុគ្គលិក​គ្នាឯង​អន់ចិត្ត​ លែង​សូវ​មាន​អារម្មណ៍​នឹង​ការងារ​ដូច​មុន​ ប្រសិន​បើ​ប៉ះ​មេដឹកនាំ​មិន​ពូកែ​សង្កេត​​ បុគ្គលិក​ធន់​នេះ​ថែមទៀត។

២ មាន​អំនួត​ក្អេងក្អាង​ខុស​បែបបទ

ក្នុង​វិស័យ​ការងារ​អត់​ខ្វះ​ទេ​ បុគ្គលិក​ប្រភេទ​នេះ​ អាង​តែ​មេ​ពេញចិត្ត​ធ្វើការ​យូរ​ឆ្នាំ​លើស​គេ​ អ្នក​ថ្មី​ចូល​មក​មិន​ស្មើ​ខ្លួន ​ឬ​ប្រភេទ​អ្នក​ខ្លះ​ ជា​អ្នក​ថ្មី​ តែ​មាន​ចំណេះ​លើស​បន្តិច ​ក៏​តាំង​ខ្លួន​ម៉ាក់​ងាយ​អ្នក​ចាស់​វិញ​ក៏​មាន។ ស្ថាប័ន​មាន​បុគ្គលិក​កម្សោយ​ជំនាញ​ទន់​បែប​នេះ មិន​យូរ​ទេ​ នឹង​អាប់​អោន​ខាត​ទុន​ ដោយសារ​ពួកគេ។ ព្រោះ​ពួកគេ​គិត​ថា​ ខ្លួន​ពូកែ​ជាង​ អស្ចារ្យ​ជាង​ ស្អាត​ជាង​គេ​ និងមានចូលចិត្ត​ច្រើន​ជាង​ ក៏​ចាប់ផ្ដើម​លេច​ភាព​ក្អេងក្អាង​ឡើង​មក។

៣ ប្រភេទ​ធ្វើការ​លំៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទម្លាប់​គិត​ថា​ធ្វើ​ការងារ​ឲ្យ​តែ​បាន​ចំនួន​ច្រើន​ទៅ ​គ្មាន​មេកោយ​ណា​មក​ពិនិត្យ​ល្អិតល្អន់​នោះ​ទេ។ ជា​ពិសេស​ គិត​តែ​រឿង​ដល់​ខែ​បើក​ប្រាក់​ខែ ​មួយ​មុខ​ មិន​គិត​ជួយ​ជា​គំនិត​ដល់​សមាជិក​រួម​ក្រុម​ផ្សេងៗ។ ទោះ​មាន​ចំណេះ​ខ្ពស់​ប៉ុណ្ណា​ បើ​របៀប​ធ្វើការ​អន់ថយ​យ៉ាង​នេះ ​កុំ​សង្ឃឹម​ថា​ មេដឹកនាំ​ដំឡើង​ប្រាក់​ខែ ​ឬ​តំណែង​ថ្មី​នោះ។

៤ ចូលចិត្ត​ឌឺដង​ដៀមដាម​លើ​បណ្ដាញសង្គម

ពេល​ប្រជុំ​ផ្លូវការ ​ឬ​មាន​វគ្គ​បង្រៀន​ខ្លីៗ​ បុគ្គល​នេះ​មិន​មាន​យោបល់​ឬ​ជជែក​វែកញែក​អ្វី​ទាំង​អស់។ តែ​ក្រោយ​ម៉ោង​ការងារ​ បែរជាបង្ហោះលើ​ហ្វេសបុក ​ឬ​បណ្ដាញ​សង្គមនានា​ លន់​តួ​ឲ្យ​គេ​អាណិត​ថា​ ខ្លួន​រង​សំពាធ​ពី​ស្ថាប័ន​ក៏​មាន។

៥ គ្មាន​ភាព​ស្មោះត្រង់

ភាព​ស្មោះត្រង់​គឺ​សំខាន់​ណាស់ ​បើ​ទោះបី​ជា​សម័យ​ជឿនលឿន​ក្ដី។ យ៉ាងណា​ក៏​ដោយ ​បុគ្គលិក​បើ​មាន​ភាព​ស្មោះត្រង់​ទោះ​មិន​សូវ​ពូកែ​ ក៏​គង់​មេកោយ​បង្រៀន​ឲ្យ​វ៉ៃ​ឆ្លាត ​ការងារ​រលូន​ទៅ​មុខ​ដែរ។ ប៉ុន្តែ​បើ​បុគ្គលិក​មិន​ស្មោះត្រង់​ នឹង​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បែក​ធ្លាយ​សារ​ប្រជុំ​សំខាន់ៗ​ទៅកាន់​អ្នក​ផ្សេង ​ដែល​មិន​មាន​វត្តមាន​ក្នុង​អង្គប្រជុំ​ ទោះ​ខ្លាំង​កម្រិត​ណា​ ក៏​​គង់​មេដឹកនាំ​ដក​ចោល​ដែរ។

៦ គ្មាន​បន្សល់​ទុក​លទ្ធផល

ធ្វើការ​មក​រាប់​ឆ្នាំ​ហើយ នៅ​តែ​ដដែល​ គ្មាន​រីកចម្រើន ​ឬ​មិន​បន្សល់​លទ្ធផល​ជា​ដុំ​កំភួន​សោះ។ មួយទៀត​ ចង់​បាន​ល្អ​តែ​មិន​ព្យាយាម​ បណ្ដែត​ការងារ​ហីៗ​ អាង​តែ​មិន​មែន​ជា​របស់​ខ្លួន។ បុគ្គលិក​ប្រភេទ​នេះ​ មិន​សូវ​ជា​ស្រលាញ់​ក្រុមហ៊ុន​ទេ​ព្រោះធ្វើការចង់បានតែលទ្ធផល​បណ្ដោះអាសន្ន​ ចង់បានលាភសក្ការៈ ឬសួនតួនិយមហួសហេតុ។

៧ ចូលចិត្តបង្កើត​បក្សពួក​បង្ក​រឿងបែបស្ងាត់ៗ

ភាព​ចុះ​ចម្រុង​គ្នា​នៅ​កន្លែង​ការងារ​ គឺ​សំខាន់​ណាស់​ ប្រសិន​បើ​ប៉ះ​បុគ្គលិក​ចូលចិត្ត​បង្កើត​បក្សពួកក្នុងគ្រុប​ឆាត​ និយាយ​ដើម​មេកោយ​ ឬ​បុគ្គលិក​គ្នា​ឯង​ក្នុង​ម៉ោង​ការងារ តើទំនាក់ទំនងការងារក្រុម នឹងទៅជាយ៉ាងណា? បុគ្គលិកប្រភេទនេះ មិនគួរមានក្នុងស្ថាប័នឡើយ។

មេដឹកនាំគួរសង្កេត ហើយផ្ដល់ជាមេរៀនដល់ពួកគេ បើនៅតែដដែល គួរដកចោលឆាប់ៗ។ មិនចឹងក្រុមហ៊ុនទាំងមូលនឹងកម្សោយពីខាងក្នុង គ្មានលំនឹង គ្មានភាពច្បាស់លាស់ ហើយបុគ្គលិកក្រាមបង្គាប់ ក៏លែងទុកចិត្តមេដឹកនាំ កាលបើគ្មានវិធានការចំពោះបុគ្គលិកធន់នេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះធំៗ ៨ ដោះស្រាយបញ្ហា ជាមួយមេកោយគ្មានសមត្ថភាពដឹកនាំ ពូកែតែបង្គាប់បញ្ជា

ចុចអាន៖៥ យ៉ាងមេដឹកនាំដាច់ខាតគួរធ្វើ ដើម្បីឲ្យបុគ្គលិកមានកម្លាំងចិត្តធ្វើការ និងដើរតាមឥតងាករេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម