Connect with us

អាជីព

មុនពេលបង្កើតមុខរបរថ្មី បីយ៉ាងបន្ទាន់នេះដែល​ត្រូវគិត

បានផុស

នៅ

អាកប្បកិរិយាជាទូទៅក្នុងចំណោមអ្នកប្រើប្រាស់ទំនិញ ឬសេវាកម្មនានាបានផ្លាស់ប្តូរហើយ។ អ្វី​ដែលអ្នកកំពុង​គិត អាចថាមិនត្រូវទំាងស្រុង​ទៀត​នោះទេ អ្វី​ដែល​អ្នកជោគជ័យមុននិយាយក៏មិនប្រាកដថាត្រូវដែរ  ព្រោះទីផ្សារកំពុងប្តូរ ក្រឡាប់ចាក់។

ប្រសិនអ្នករឹងទទឹង​ត្រូវតែធ្វើ អ្នកនឹង​ខកចិត្ត​ប្រសិនមិនបានគិតបីចំណុចនេះសិន។

១ ការ​បង្កើតម៉ាកឬយីហោហាង
ការ​បង្កើតយីហោសម្រាប់សហគ្រិនឬអាជីវកម្មខ្នាតតូច និង​ការ​ស្វែងរកអតិថិជន នឹងពិបាកការកំណត់​ដោយភ្នែក​ឬត្រឹមការឮអ្នកផងនិយាយនឹង​ក្លាយជារឿងគ្មានប្រយោជន៍ ។ គួរចូលរួមជាមួយក្រុមបណ្តាញ ឬសភាពាណិជ្ជកម្មណាមួយ​ដែលមិនកុហក ហើយ​មាន​សមាជិកមានប្រយោជន៍ មិនមែន​គ្រាន់តែសម្រាប់មកជួបជុំជប់លៀងឡូយឆាយ។

កា​រជួបជាមួយម្ចាស់អាជីវកម្មផ្សេងទៀត ចែករំលែកយោបល់គឺមានតម្លៃ ។

២ កំណត់ទីផ្សារនិងគូប្រជែង
កំណត់ថាតើអតិថិជនគោលដៅរបស់អ្នកជានរណា ពួកគេមាន​អាយុ របៀបរស់នៅកម្រិតណា ប្រាក់ចំណូល ការចំណាយ ដែលគេហ៊ាន​ចាយ។

ក្រោយមក ការ​ស៊ើបអង្កេតរកអ្នកប្រជែងកាន់តែ មានសារៈសំខាន់ដើម្បីនឹង​ស្វែងយល់ថាតើបច្ចេកទេសទីផ្សារអ្វីខ្លះដែលគេកំពុងប្រើ។ វាយតម្លៃភាពខ្លាំងនិងចំណុចខ្សោយរបស់ពួកគេ​យក​​មក​អភិវឌ្ឍគំនិតថ្មីៗឱ្យយើងលេចធ្លោជាង​ឈាន​ទៅ​ព្យាយាមសេវាកម្រិតខ្ពស់ជាង​និងថោកជាង។

៣ ពង្រឹង​ផលិតផល ឬសេវាកម្មរបស់យើង​
ការកាត់បន្ថយតម្លៃរបស់យើង មិនមែនជាយុទ្ធសាស្រល្អ ផ្តួលដៃគូប្រកួតប្រជែងនោះទេ។ ត្រូវប្រៀបធៀបតម្លៃនិងចំណូលចិត្តអតិថិជន។  លុយដែលបានចំណាយលើការស្រាវជ្រាវនិងការអភិវឌ្ឍន៍សេវាកម្ម គឺប្រាក់ខែសម្រាប់ទទួល​បា​នបុគ្គលិកជំនាញ​ដែលល្អៗជាង​ អាចជាយុទ្ធសាស្ត្រឈ្នះៗ។ ប្រតិទិនទីផ្សារគួរតែត្រូវបានគ្រោងទុកមួយឆ្នាំជាមុន។ រៀបចំថវិកាសម្រាប់គំាទ្រការ​ផ្សាយពាណិជ្ជកម្មពេញមួយឆ្នាំ ពិសេស​ថ្ងៃឈប់សម្រាកលើបណ្តាញ​សង្គម និង​កំណត់ពេលវេលាឱ្យបានល្អិតល្អន់បំផុត៕

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ អ្នក​រកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម