Connect with us

អាជីព

ភាពជា​អ្នកដឹកនាំ​ ៖ ហេតុអ្វី​ខ្ញុំ​មិន​ដែល​មាន​បុគ្គលិក​ស្មោះត្រង់​នឹង​គេ​?

បានផុស

នៅ

ការ​ធ្វើ​ជា​អ្នកដឹកនាំ បើ​ស្រួល​របៀប​ជា​ចៅហ្វាយ ចេះតែ​ខាង​ពាក់​អាវធំ ឡើង​ទំព័រ​កាសែត​ជា​បុគ្គល​ជោគជ័យ ហើយ​ចេះតែ​ចង្អុល​បញ្ជា​នោះ អ្នកណា​ក៏​ធ្វើ​បាន​ដែរ​។​

ការពិត​វិញ ព្រោះ​មនុស្ស​ប្រកាន់​ចរិត​ជា​ចៅហ្វាយ​មិន​ងាយ​ជោគជ័យ​ហ្នឹងហើយ បានជា​ពិភពលោក​ងាក​មក​ចង់បាន​របៀប​ជា​មេដឹកនាំ​វិញ គឺ​តំណាង​អំពី​ការ​ទាញ​មនុស្ស​មួយ​ក្រុម ឲ្យ​​ដើរ​តាម​ខ្លួន​ដោយ​សុទ្ធចិត្ត​ទៅ​រក​គោលដៅ តម្កល់​ការ​គោរព​ធំ​ជាង​ការ​បង្ខិតបង្ខំ​។​

​ចុះ​ហេតុអ្វី​ខ្ញុំ​មិនដែល​មាន​បុគ្គលិក​ស្មោះត្រង់​នឹង​គេ​?

​មុន​ស្វែង​រក​បាន​ចម្លើយ គ្រប់គ្នា​ត្រូវ​សាកល្បង​បំពេញ​សំណួរ​ទាំង​៥​នេះ​សិន​៖

សំណួរ​ទី​មួយ តើអង្គភាព​លោក​លោកស្រី​ពោរពេញ​ដោយ​វប្បធម៌​ស្ដីបន្ទោស​ដែរ​អត់​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ពាធ​ការងារ​អាច​បង្កើត​ទម្លាប់​បន្លំ​ឬ​កុហក បោកប្រាស់ ព្រោះ​អ្វី ព្រោះ​នៅ​ពេល​និយោជិក​មាន​អារម្មណ៍​ថា រង​ការ​គំរាមកំហែង ស្ដីបន្ទោស​ជានិច្ច គេ​ខ្លាច​បាត់បង់​ការងារ ប្រាក់ខែ​ល្អ ជួប​ហានិភ័យ​បាត់​តំណែង ពួកគេ​នឹង​ចេះ​ល្បិចកល​ដោយ​ខ្លួនឯង​ទោះ​ពី​មុន​មក ជា​មនុស្ស​ល្អ​យ៉ាង​ណាក្តី​។​

​សំណួរ​ទី​ពីរ យក​មនុស្ស​មិន​មាន​សមត្ថភាព​មក​បំ​ពេញ​តួនាទី​ធំ​

នេះ​ជា​ការ​ពិត និ​យោ​ជិ​ក​តួនាទី​ល្អ​ដែល​មាន​អារម្មណ៍​ថា​ពួកគេ​មិនអាច​បំពេញ​តាម​ការ​រំពឹងទុក​ផ្សេងៗ​បាន ក៏​ជាហេតុ​នាំ​ឲ្យ​មាន​អាកប្បកិរិយា​លេងល្បិច ផ្តោត​លើ​ការ​ធ្វើអ្វីដែល​មានតែ​ប្រយោជន៍​ដល់​ពួកគេ​ទោះបីជា​វា​បង្ក​អន្តរាយ​ដល់​អ្នកដទៃ​ក៏ដោយ​។​

​សំណួរ​ទី​បី តើ​មាន​វប្បធម៌​ជជីក​រឿង​មិនបានការ​តូច​ល្អិត​ដែរ​ទេ​?

​ប្រសិន​អ្នកដឹកនាំ​បង្កើត​សេចក្តី​រាយការណ៍​យក​បុង​ដូច​លើកទឹកចិត្ត​ឲ្យ​មាន​វប្បធម៌​រាយការណ៍​ជាជាង​សាច់​ការ​។ ប្រសិន​អ្នក​ព្រម​ស្តាប់​មនុស្ស​ម្នាក់​និយាយ​មិនល្អ​ពី​មនុស្ស​ម្នាក់ទៀត​អ្នក​កំពុង​គាំទ្រ​បុគ្គលិក​ចោលម្សៀត ឬ​បង្កើត​បរិយាកាស​អេប​អប និង​មិន​ការប្រឆាំង​និង​ការងារ​ធំដុំ​។ នេះ​ហើយ យើង​ខ្លួនឯង​កំពុង​លើកទឹកចិត្ត​ឲ្យមនុ​ស្សលែង​ស្មោះ​។ កុំ​ច្រ​លំ​ថា បុគ្គលិក​ដែល​មក​រាយការណ៍ ជា​មនុស្ស​ស្មោះត្រង់ ព្រោះ​តាមពិត ពួកគេ​ហ្នឹងហើយ​ដែល​ជា​មនុស្ស​មាក់ងាយ​យើង​ហើយ​គិត​ថា យើង​នេះ​ត្រចៀក​ស្រាល​និង​រាយមាយ ពូកែ​ស្ដាប់​ពាក្យ​ចាក់ចុច​បាន​គេ​ហ៊ាន​មក​រាយការណ៍​។​

​សំណួរ​ទី​បួន​មាន​វប្បធម៌​បក្សពួកនិយម​ដែរ​ទេ​?

​ឲ្យ​​តែ​មាន​មនុស្ស​ជំនិត​មក​ធ្វើការ​ក្នុង​ក្រុម​មួយ គ្រប់យ៉ាង​លែង​ស្មោះត្រង់​ទៀតហើយ​។ មនុស្ស​ជំនាញ​ត្រូវការ​បរិយាកាស​ការងា​រ ដែល​ស្មោះស ចំណែក​មនុស្ស​អែបអប​ត្រូវការ​បរិយាកាស​ល្បិចកល​ធូរ​រលង់​។​

​សំណួរ​ទី​ប្រាំ មាន​វប្បធម៌​អាត្មានិយម​ដែរ​ទេ​?

​អ្នកជំនាញ​និយាយថា រង្វាស់​នៃ​អាកប្បកិរិយា​បោកប្រាស់​នៅ​កន្លែងធ្វើការ តាមរយៈ​ការស្ទង់មតិ​ទូទាំង​អាមេរិក​ឆ្នាំំ​២០១៨ ដែល​បាន​សាកសួរ​លើ​អ្នកចូលរួម​ជាច្រើន​បាន​អះអាងថា មិនគួរ​មាន​គម្លាត​ខ្លាំងពេក​រវាង​ស្ថានភាព​រស់នៅ​នៃ​បុគ្គលិក​ពី​ម្នាក់​ទៅ​ម្នាក់​ទេ ក្នុង​មុខងារ​តំណែង​ដូចគ្នា​ឬ​ចំណេះ​ជំនាញ​ប្រហាក់ប្រហែលគ្នា ព្រោះ​ពួកគេ នឹងមាន​ការប្រៀបធៀប​ដែល​បណ្តាលឲ្យលែង​ធ្វើ់ឲ្យមាន​ស្មារតី​ការងារ​ជា​ក្រុម​រលូន​ល្អ​។​

​ចាំ​ជានិច្ច​ថា ជីវិត​ការងារ ប្រៀបដូចជា​កីឡា​ជា​ក្រុម​

​ដើម្បី​ទទួលបាន​គំនិត​ខ្លះ​អំពី​តម្លៃ​នៃ​កិច្ចសហការ​នៅ​កន្លែងធ្វើការ សូម​ពិចារណា​លើ​ក្រុមកីឡា​យើង​ថា ចង់​ឈ្នះ​ការលេង​បាល់បោះ អ្នក​បោះ​បាល់​និង​អ្នកលេង​ទាំងអស់​ត្រូវ​ពូកែ​ក្នុងតួនាទី​របស់​ពួកគេ​រៀងៗ​។​

​តម្លៃ​នៃ​ការងារ​ជា​ក្រុម​ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នកលេង​ទាំងអស់​ទើប​ទៅរួច នៅពេលដែល​ពួកគេ​ធ្វើការ​រួមគ្នា​ឆ្ពោះទៅរក​លទ្ធផល​ធំ​មួយ​។ ជា​គោលដៅ​រួម​របស់​ក្រុម​ក្នុងការ​ឈ្នះ​ការប្រកួត​ឮ អាច​ជំ​នៈ​ទៅរួច តម្រូវ​ឲ្យ​មាន​ការទទួល​ស្គាល់​និង​កោតសរសើរ​ពី​គុណ​តម្លៃ​នៃ​ការងារ​ម្នាក់ៗ ព្រម​ទទួលស្គាល់ថា អ្នកណា​ក៏​សំខាន់​ដែរ​៕

ប្រែសម្រួល ៖ សុភា​

ប្រភព ៖ roberthalf

ចុចអាន៖ចរិត​មេដឹកនាំ​ដែល​អាច​ញាំង​ឲ្យ​ក្រុមការងារ​រឹងមាំ និង​ជោគជ័យ​រួមគ្នា​បាន

ចុចអាន៖មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម