Connect with us

អាជីព

ទាត់ចោល​អារម្មណ៍​សង្ស័យ ដោយ​ការ​ពង្រឹង​ជំនាញ​ទន់​នៅ​កន្លែងធ្វើការ​

បានផុស

នៅ

មនុស្ស​ម្នាក់ៗ អាច​ទាត់ចោល​អារម្មណ៍​សង្ស័យ​និង​គ្មាន​សន្តិសុខ​ផ្លូវចិត្ត​នៅ​កន្លែងធ្វើការ​បាន ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​ហ៊ាន​បង្ហាញ​ពី​កង្វល់ ពន្យល់​ពី​ការភ័យខ្លាច ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​មាន​អារម្មណ៍​បែបនេះ​ដោយ​វិធី​ទន់ភ្លន់​។​

​ត្រូវ​ចេះ​បញ្ជាក់​ថា ចេតនា​យើង​គឺ​គ្រាន់តែ​ចង់​បញ្ជាក់​ច្បាស់លាស់ កុំ​ឲ្យ​ស្មានៗ និង​មាន​ភាព​ជាក់លាក់​អំពី​អាកប្បកិរិយា​ណាមួយ​ពី​មេដឹកនាំ ឬ មិត្ត​រួម​ក្រុម អ្នកណាម្នាក់​ក្តី ដែល​ធ្វើ​ឲ្យ​​យើង​មាន​អារម្មណ៍​ភ័យ​ព្រួយ​ឬ​សង្ស័យ​។​

​ឆ្លៀតពេល​យកឈ្នះ​វប្បធម៌​វិនិច្ឆ័យ​ស្មាន​ដោយ​ចាប់ផ្ដើម​ពី​ខ្លួន​យើង ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​ចាំបាច់ ប្រសិនបើ​កំពុង​រស់នៅ​ក្នុង​អង្គភាព​ដែល​ពោរពេញ​ដោយ​វប្បធម៌​កលល្បិច ខ្សែ​ទុយោ និង​និយាយ​មិន​ពិត​ដ៏​គ្រោះថ្នាក់ យើង​ត្រូវតែ​ភ្លឺស្វាង​ដោះស្រាយ​ម្ដង​មួយ​ដំណាក់កាលៗ​។​

១ ប្រសិន​មេដឹកនាំ​ជា​អ្នក​នៅ​ពីក្រោយ​ការ​ធ្វើ​ឲ្យ​មនុស្ស​សង្ស័យ​គ្នា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បុគ្គលិក​អាច​មាន​អារម្មណ៍​ថា គ្មាន​អំណាច​ដើម្បី​យកឈ្នះ​ឥទ្ធិពល​នៃ​វប្បធម៌​អាក្រក់​ដែល​បណ្ដុះ​ដោយ​មេដឹកនាំ​នោះទេ រហូតដល់​រុករក​ការងារ​ថ្មី​។ នៅ​ចំណុច​នេះ ចូរ​ចាំ​ថា ក្នុងនាម​ជា​អ្នកគ្រប់គ្រង តែង​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​បង្កើត​វប្បធម៌​វិជ្ជមាន​ឬ​អវិជ្ជមាន​នៅក្នុង​ក្រុមការងារ​ដោយ​ចេតនា​ឬ​មិនមាន​ចេតនា​។ អ្នកដឹកនាំ​ឆ្នើម​របស់​យើង​ប្រហែលជា​បានដឹង​តែ​មិនទាន់​អាច​មាន​ប្រតិកម្ម​បាន​ដោយសារ​ខ្វះ​ព័ត៌មាន ឬ​មិនទាន់​ដល់ពេល​សមគួរ ច្នេះ​ហើយ​អ្វីៗ​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ការពារ​ខ្លួនឯង​សិន​កុំ​ឲ្យ​ទទួល​ឥទ្ធិពល​អវិជ្ជមាន​ពី​វប្បធម៌​នោះ បន្ទាប់មក បង្កើត​ឆន្ទៈ​ចូលរួម​ផ្លាស់ប្ដូរ​។​

២ ឧទាហរណ៍​ខ្លះៗ​នៃ​វប្បធម៌​អវិជ្ជមាន​និង​វិជ្ជមាន​

​ទីកន្លែង​មួយ​ដែល​គ្រប់គ្នា​មើលទៅ​ហាក់បីដូចជា គ្មាន​ការទទួលខុសត្រូវ មើលទៅ​រវល់ ខណៈពេលដែល​មិន​ធ្វើ​អ្វី​ជាធំ​ដុំ​សោះ ម្នាក់ៗ​គេច ជៀសវាង​ការងារ​លំបាក មិន​សហការ ចូលចិត្ត​បន្ទោស​អ្នកដទៃ ខ្វះ​ភាពជា​ម្ចាស់​លើ​បញ្ហា និយម​ពន្យារ​ពេល មិន​យកចិត្តទុកដាក់​បាន​ល្អិតល្អន់ មិ​នមាន​គណនេយ្យភាព មិន​ព្រម​ទទួលស្គាល់​ការ​ផ្តួចផ្តើម​ថ្មីៗ ចូលចិត្ត​ដដែលៗ ហើយ​ប្រកាន់​បក្ស​រើសមុខ​មនុស្ស នេះហើយ​បញ្ជាក់​ថា បើ​យើង​កំពុងស្ថិត​ក្នុងចំណោម​ជីវិត​ការងារ​ដែល​ដើរ​ថយក្រោយ​។​

​ការនិយាយ​ដើម​គេ ពាក្យ​ចចាមអារ៉ាម​ស្អេកស្កះ ការ​សើចចំអក ការយាយី​សន្តិសុខ​ផ្លូវចិត្ត ការធ្វើ​ឲ្យ​អ្នកផ្សេង​អាម៉ាស់ ការ​សម្លុត ការ​ព្រងើយកន្តើយ ខ្វះ​ការ​គាំទ្រ ខ្វះ​ការអាណិតអាសូរ ការឈ្លានពាន​សិទ្ធិ ខ្វះ​ទំនាក់ទំនង និយម​ឃ្លាំ​មើលបំណាំ​។​ល​។​

​ទាំងនេះ​ជា​អាកប្បកិរិយា​គ្មាន​សីលធម៌​ឬ​ឥរិយាបទ​សីលធម៌​វិជ្ជា​ជី​វៈ ម្នាក់ៗ​ទាញយក​ផលប្រយោជន៍​ពី​ប្រព័ន្ធ​ចោរកម្ម កេងប្រវ័ញ្ច​ប្រាក់រង្វាន់ ឬ​មិន​និយម​លើកទឹកចិត្ត​គ្នា​

​កង្វះ​នៃ​ការ​ប្តេជ្ញាចិត្ត ខ្វះ​លំហូរ​ព័ត៌មាន​ពិត កង្វះ​ការជួយជ្រោមជ្រែង ខ្វះ​ការចែករំលែក ខ្វះ​ការ​កែលំអ​ការអនុវត្ត ខ្វះ​ការ​ច្នៃប្រឌិត អ្វីៗ​គ្រប់យ៉ាង​គឺជា​បញ្ហា​ចាក់​ឬ​ស​ជ្រៅ ។​ល​។​

៣ ដំណោះស្រាយ​ចំពោះ​ភាពភ័យខ្លាច​និង​សង្ស័យ​ក្នុងស្ថានភាព​ខាងលើ​

​រស់ក្នុង​សភាព ដែលមាន​ការផ្លាស់ប្តូរ​មិន​ពិតប្រាកដ មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ឱបក្រសោប​ការពារ​រក្សា​បុគ្គលិក​ល្អ បែរជា​និយម​បក្ខពួក នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ពី​វប្បធម៌​អង្គភាព​ក្រុមហ៊ុន​ដែល​អាចមាន​បុគ្គលិក​រស់​ដោយ​ភ័យខ្លាច​និង​សង្ស័យ​គ្នា​។​

​ដោយសារ​វប្បធម៌​របស់​អង្គភាព​នី​មួយៗ គឺជា​ប្រព័ន្ធ​នៃ​ការ​សន្មត​តម្លៃ​ក៏ដូចជា​ជំនឿ​រួម ការព្យាយាម​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ តម្លារ​ភាព ច្បាស់លាស់ អាចរួមចំណែក​ដល់​ការលុបចោល ពាក្យ​ច​ចាម​អារាម នានា​បាន​។ រីឯ​“ ភាព​ពិត​”​ដែល​បាន​មកពី​ប្រភព​ផ្លូវការ នឹង​ជួយ​ឱ្យ​បុគ្គលិក​ម្នាក់ៗ អាច​ស្តា​ការគិតគូរ​របៀប​សុទិដ្ឋិនិយម​ឡើងវិញ​។​

​ធ្វើ​ការលើក​កំពស់​ភាពជា​គំរូ​និង​បណ្ដុះបណ្ដាល​ជាប្រចាំ​នាំ​បុគ្គលិក​ឲ្យ​ស្រាយ​ខ្លួនឯង​ចេញ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ពី​ការ​ភ័យ​បារម្ភ​រ៉ាំរ៉ៃ​៊​។ ការដាក់​ទោស​ទណ្ឌ​មនុស្ស​ដែល​មាន​កិរិយា​មិនល្អ​ផ្សព្វផ្សាយ​ញុះញង់​ប្រឌិត បំប៉ោង​បំភ្លៃ ជា​វិធានការណ៍​ចាំបាច់​៕​

​ប្រភព ៖ socialcapitalresearch​

ចុចអាន៖ទម្លាប់​ល្អៗ​នៃ​សហគ្រិន​ជោគជ័យ ដែល​យើង​គួរ​ចងចាំ​ទុក​ជា​មេរៀន​ជីវិត​

ចុចអាន៖ភាព​វាងវៃអារម្មណ៍​ (EMOTIONAL INTELLIGENCE)​​ ជា​ចំណុច​សំខាន់​ទីមួយ​បង្កើន​ជំនាញ​ទន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម