Connect with us

អាជីព

ចំណុចកំពូល​ នៃ​ភាពជា​អ្នកដឹកនាំ​ គឺ មិន​សន្មត តែ​សាកសួរ​លំអិត​សិន​

បានផុស

នៅ

ការ​សន្មត​អំពី​មនុស្ស​ណា​ម្នាក់​ដោយ​មិនបាន​សាកសួរឲ្យសាមីខ្លួន​មានឱកាស​ឆ្លើយឆ្លង តវ៉ា ជា​ការ​ដឹកនាំ​ដ៏​អន់ថយ ត្រចៀក​ស្រាល មិន​រីកចម្រើន​ហើយ​យូរ​ទៅ ចំណុច​នេះ អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​កូនចៅ​ឈាន​ទៅ​បំផ្លាញ​រូបភាព​ជា​មេដឹកនាំ​ល្អ​បាន​។​

នេះ​ជា​ការ​ពិត​នៅ​ក្នុង​ជីវិត​អាជីព ដែល​មេដឹកនាំ​ជាច្រើន​ត្រូវ​បាន​ដឹកនាំ​អារម្មណ៍​ទៅ​រក​ការ​សន្មត​ដោយ​ស្មានៗ ឬ​ព្រោះ​សម្ដី​មនុស្ស​ខូច​ដែល​មាន​ចេតនា​អាក្រក់​។​

«​សន្មត​»​គឺ​ការ​ទទួល​យក​អារម្មណ៍​សន្និដ្ឋាន​អ្វីមួយ​ទុក​ថា​ជា​ការពិត​ដោយ​គ្មាន​សំណួរ​បញ្ជាក់ ឬ​ភស្តុតាង​។​

​មនុស្សនិយម​សន្មត​ត់ ថា​នោះ​ជា​សេចក្ដី​ពិត​ប្រសិនបើ វា​ត្រូវ​នឹង​ការ​គិត​របស់​ខ្លួនឯង​ទាំង​មិន​ដឹង​ឡើយ​ថា​វា​ជា​ការ​សន្និដ្ឋាន​ខុស​និង​យុត្តិធម៌​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មេដឹកនាំ​ល្អ តែងតែ​ត្រូវការ​ពេលវេលា​ដើម្បី​ពិនិត្យ​ការពិត និង​មាន​ផាសុកភាព​នៅ​ពេល​ដែល​ការ​ជជែក​ដេញដោល​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​សិន ជៀសវាង​កើតឡើង​ដោយ​ភាគី​ណាមួយ​មិន​ដឹង​ខ្លួន​ដែល​ជា​ញឹកញាប់​ជា​អន្ទាក់​របស់​បុគ្គលិក​អែ​ប​អប​អាក្រក់ៗ ។ សូម​អាន​ហេតុផល​ខាងក្រោម​ដែល​មេដឹកនាំ​ល្អ​ជៀសវាង​ការ​កាត់​ក្ដី​ដោយ​សន្មត​។​

១ ការ​សន្មត​បឋម ច្រើនតែ​ខុស​

​ស្ទើរតែ​គ្រប់​ពេល​ដែល​យើង​សន្មត​ថា អតិថិជន​ដឹង​ពី​អ្វី​ដែល​ពួកគេ​ចង់បាន​ការពិត​គឺ អត់​ទេ ពួកគេ​ចង់បាន​អ្វី​ដែល​យើង​អាច​អួត​បាន​ល្អ​។ ផ្នែក​មួយ​នៃ​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើន​កម្មវិធី​លក់ គឺ​ការសង្កេត​គំនិត កុំ​ស្មានៗ​លើ​អតិថិជន​ ហើយ​កុំ​សន្មត​ថា​គ្រប់គ្នា​ដឹង​ពី​អារម្មណ៍​ខ្លួនឯង ពេល​ដែល​ពួកគេ​ចង់បាន​សេវាកម្ម ឬ ផលិតផល​។ យើង​ត្រូវតែ​រៀបចំ​សិល្ប៍​វិធី សម្រាប់​ពួកគេ​ដើម្បី​ផ្លាស់ប្ដូរ​គំនិត​ឬ បំភ្លឺ​ការ​ចង់​បាន​យ៉ាង​ភ្ញាក់ផ្អើល​ដល់​ពួកគេ​។​

២ សួរ​សំណួរ​ឲ្យច្បាស់​

​ការ​សួរ​សំណួរ​ពិតជា​មាន​អានុភាព ហើយ​មាន​ឥទ្ធិពល​វិជ្ជមាន​ជាច្រើន​ដូចជា​យើង​នឹង​ទទួល​បាន​ដំណឹង រៀន​អ្វី​ថ្មីៗ ពង្រីក​ចំណេះដឹង បង្រៀន​យើង​អំពី​មនុស្ស អំពី​ធម្មជាតិ​នៃ​ការ​គិត ដែល​យើង​ត្រូវ​នៅ​ជាមួយ និង​ផ្ដល់​ការ​បំភ្លឺ ជៀសវាង​ការ​ស្មាន​ខុស​។ សំនួរ​ធ្វើ​ឲ្យ​យើង​យល់​ពី​បញ្ហា​ច្បាស់​ជាង​ការ​ប៉ាន់ស្មាន ហើយ​ទាក់ទង​នឹង​ភាគបែង​រួម​មួយ​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការសន្ទនា​ដ៏​មាន​ខ្លឹមសារ​ប្រសិទ្ធភាព​។​

៣ ត្រូវ​ប្រកួតប្រជែង​លើ​អស្មិ​មានៈ​ខ្លួនឯង​មុន​សម្រេចចិត្ត​

​បង្កើត​បរិយាកាស​សាកសួរ​ខ្លួនឯង​ជានិច្ច​ថា តើ​ការសម្រេចចិត្ត​នេះ​ជា​ការ​សន្មត​? តស៊ូ​មតិ​ផ្លាស់ប្ដូរ​ការ​សន្មត​ដោយ​ខ្លួនឯង ហើយ​ស្វែងរក​ព័ត៌មាន​មក​គាំទ្រ​សិន ដូច្នេះ​លទ្ធផល​មើល​ទៅ​ខុសគ្នា​ឆ្ងាយ​ពី​ទម្លាប់​ពឹង​លើ​អារម្មណ៍​ម្នាក់ឯង​។ ការ​ជៀសវាង​ទម្លាប់​សន្មត អាច​ជួយ​កំណត់​អត្តសញ្ញាណ​នៃ​ភាព​មិន​ស៊ីចង្វាក់​នានា​ក្នុង​ដំណើររឿង​និង​ក៏​លក្ខណៈ​បុគ្គលិក​ដ៏​អស្ចារ្យ​ទាំងអស់​នេះ​របស់​មេដឹកនាំ​ម្នាក់ៗ​៕​

​ប្រែសម្រួល ៖ ចម្រើន តារា​

​ប្រភព ៖ qriyo​

ចុចអាន៖គ្រប់គ្នា​ជានា​យក​ប្រតិបត្តិ ​នៃ​ជីវិត​ខ្លួនឯង កុំ​រស់​ព្រោះ​អ្នកដទៃ

ចុចអាន៖មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម