Connect with us

អាជីព

រឿង ៤ ដ៏សំខាន់ទាក់ទិននឹងអាជីវកម្មវាល់លានដុល្លារ

បានផុស

នៅ

ខាងក្រោមនេះជារឿង ៤ យ៉ាង ដែលប្រាកដណាស់ មាន​តែកម្ពុជាថ្មី ប៉ុណ្ណោះនឹង​ប្រាប់អ្នកអាន អំពីអាថ៌កំបាំងនៅពីក្រោយ​ការអាជីវកម្មដែលមានចំណូលទឹកប្រាក់ច្រើនមហិមា៖

១. ទោះឃើញចំណូលច្រើន កុំភ្លេចរឿងចំណាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងប្រហែលមិនធ្លាប់ដឹងទេថា ពីក្រោយចំណូលវាល់លានដុល្លារបស់អាជីវកម្មធំៗ ក៏មានការខាតបង់មិនតិចដែរ។ សហគ្រិនទូទៅនឹងប្រកាសតែពីប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់  ប៉ុន្តែពួកគេមិនប្រាប់មហាជនពីការខាតបង់លើពន្ធលើសម្ភារៈ ថ្លៃឈ្នួលការិយាល័យ ប្រាក់ខែបុគ្គលិក និងការចំណាយផ្សេងទៀតឡើយ។

សូម្បីតែ Twitter សម្ភោធតាំងពីឆ្នាំ ២០០៦ ក៏មានបញ្ហាប្រាក់ចំណេញដែរ។​ ទម្រាំបណ្ដាញនេះមានប្រាក់ចំណេញ ក្រុមហ៊ុនត្រូវចាយពេល ១២ ឆ្នាំ ហើយរហូតដល់ឆ្នាំ ២០១៨ ទើប Twitter  ប្រមូលលុយចំណេញកប់ក្ដោងមកបាន។ មូលហេតុពីលក្រោយរឿងនេះ គឺគ្រប់អាជីវកម្មមិនអាចរកប្រាក់ចំណេញនៅក្នុងដំណាក់លកាលដំបូងឡើយ និងគ្មានការរកស៊ីណាដែលមិនខាតបង់ គ្រាន់តិចនិងច្រើនប៉ុណ្ណោះ។

២. អាជីវកម្មកាន់តែធំ ទំនួលខុសត្រូវ និងសម្ពាធខ្ពស់

ទន្ទឹមនឹងការរកលុយបានទាំងលានៗនៃជំនួញយក្ខនានា សម្រាប់សហគ្រិនឯណេះវិញក៏មានទំនួលខុសត្រូវកាន់តែខ្លាំងផងដែរ។ ក្នុងឋានៈជាមេដឹកនាំកំពូល ម្ចាស់អាជីវកម្មត្រូវមានគុណសម្បត្តិច្រើនយ៉ាងណាស់រួមមាន ភាពជាអ្នកដឹកនាំ ចេះជំនាញប្រាស្រ័យទាក់ទងស្ទាត់ ចេះដោះស្រាយបញ្ហា និងត្រូវយល់ដឹងជំនាញផ្សេងទៀតពាក់ព័ន្ធនឹងការរកស៊ីជោគជ័យ។ល។

ក្នុងនាមជាមេម្នាក់ សហគ្រិនមិនត្រឹមតែត្រូវចេះជំនាញផ្សេងៗទេ តែប្រឈមហានិភ័យកាន់តែខ្ពស់ និងចេញមុខដោះស្រាយស្ទើរតែគ្រប់រឿង លើកលែងតែគេត្រូវចេះធ្វើប្រតិភូកម្មការងារដើម្បីសម្រាលភារៈខ្លួនប៉ុណ្ណោះ។

៣. ការជ្រើសរើសបុគ្គលិកសំខាន់ៗត្រូវមានការប្រុងប្រយ័ត្នខ្ពស់

ការជ្រើសរើសបុគ្គលិកថ្នាក់កណ្ដាល (Middle-line) ឬថ្នាក់ខ្ពស់ (Top-line) ក្នុងជំនួញធំ ត្រូវប្រយ័ត្នជាងជំនួញខ្នាតតូចខ្លាំង ព្រោះតែមានលក្ខខណ្ឌច្រើនទាំងគុណវុឌ្ឍ និងជំនាញទន់ផ្សេងៗ។ គេមិនអាចយកកូនឈ្នួល គ្មានប្រវត្តិត្រឹមត្រូវ ឬមនុស្សមានការអប់រំទាប ឲ្យបម្រើការក្នុងវិស័យធនាគារ ឬក្រុមហ៊ុនបច្ចេកវិទ្យាបានឡើយ។

៤. អាជីវកម្មកាន់តែល្បី ក៏មានអ្នករុកគួនប្រជែងកាន់តែច្រើន

មិនមានគេប្រាប់យើងឡើយថា អាជីវកម្មធំ រមែងមានអ្នកស្អប់ឬឈ្នានីសច្រើនដូចគ្នាដែរ ជាពិសេសដៃគូប្រកួតប្រជែង។ យើងច្រើនតែឮពីភាពល្បីល្បាញនិងការគាំទ្រដែលជំនួញទាំងនោះជោគជ័យស្រាប់ តែពីក្រោយនោះសុទ្ធតែមានរឿងរ៉ាវចម្រូងចម្រាស់ស្មុគស្មាញណាស់។

បុគ្គលប្រឆាំង មិនមែនដោយសារតែចំនួននៃចំណូលនោះទេ ប៉ុន្តែដោយសារតែអាជីវកម្មដទៃចង់ដណ្ដើមប្រជាប្រិយពីមហាជនដែរ។ ម្យ៉ាងទៀតនោះ ជំនួញធំៗដំណើរការល្អ រមែងមានជនខិលខូចប្រើឈ្មោះក្រុមហ៊ុនដើម្បីបោកប្រាស់អតិថិជនជាញឹកញយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ Entrepreneur

ចុចអាន៖ ជំនាញថ្មី ៥ ប្រភេទដែលបញ្ជាលើទីផ្សារ​ពាណិជ្ជកម្ម នាពេលអនាគតបានមាន​អ្វីខ្លះ?

ចុចអាន៖ ឆ្នាំសិក្សាថ្មី!តើគួរជ្រើសរើសជំនាញ​អ្វីឲ្យត្រូវនឹងតម្រូវការទីផ្សារការងារនាពេលអនាគត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២៥ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

សន្តិសុខសង្គម៣០ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង៣៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម