តាមពិត ជោគជ័យ ​ឬ​បរាជ័យ​ក្នុង​អាជីព អាច​ទស្សន៍​ទាយ​ដឹង​មុន​បាន​
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

តាមពិត ជោគជ័យ ​ឬ​បរាជ័យ​ក្នុង​អាជីព អាច​ទស្សន៍​ទាយ​ដឹង​មុន​បាន​

Published

on

​តើ​ជោគជ័យ​ពិតជា​អ្វីមួយ​ដែល​មនុស្ស​គ្រប់គ្នា​អាច​ទាយ​ដឹង​មុន​ពិតមែន​?

​បុគ្គល​ជោគជ័យ​ជាច្រើន និយាយថា មុនពេល​ជោគជ័យ ពួកគេ​បានដឹង​ជាស្រេច​ហើយ​ថា​គេ ​«​នឹង​ជោគជ័យ​» ដែលជា​សេចក្តី​អះអាង​នៅក្នុង​ដួងចិត្ត​មុនពេល​អាច​ទៅ​ពោល​ធានា​ចំពោះ​អ្នកណាម្នាក់ ដៃគូ​រកស៊ី ម្ចាស់​មូល​និ​ធិ ចៅហ្វាយ​ឬ​អ្នកណា​ក៏ដោយ​ឱ្យ​ព្រម​ជឿ​លើ​យើង​និង​វិនិយោគ​ជាមួយ​យើង​។​

​ធ្វើយ៉ាងណា​អាចបង្កើ់ត​សំឡេង​ទំនុកចិត្ត​នេះ​ក្នុង​ដួងព្រលឹង​យើង​សិន​? ឆ្លើយ​សំណួរ​នេះ សេដ្ឋី​ជាច្រើន​បាន​អះអាងថា វិធី​ស្រា​ស្ត​គឺ​សាមញ្ញ​៖

១ បិទទ្វារ​ទាំងអស់​មិន​ទទួល​ពាក្យ​បរាជ័យ​

​សូម្បី​កំពុង​លំបាក និង​ជួប​បរាជ័យ​គេ​នៅតែ​ចាត់​ថា​វា​ជា​អ្វីមួយ​ដែលមាន​តម្លៃ អាច​បង្កើន​ការ​ការងារ​មាន​ប្រយោជន៍ ដូចជា ទុក​ថា បទពិសោធន៍ ទុក​ថា មេរៀន​ទុក​ថា គន្លឹះ​។​ល​។ ជាទូទៅ​ពួកគេ​ចង់​រក្សា​រូប​ភាពជា​អ្នក​រឹងមាំ​បំផុត​នៃ​មិន​ថា​ពេលវេលា​បរាជ័យ ឬ​ក្រោម​លក្ខខណ្ឌ​ខកបំណង​ណាមួយ​។ ពួកគេ​និយាយថា មនុស្ស​ដែល​សន្ម​ត់តួ​នាទី​ខ្លួន ថា​មិនមែនជា​មនុស្ស ​«​ចាញ់​» ​នឹង ​«​ឈ្នះ​»​ ដោយ​ស្វ័យប្រវត្តិ​។​

២ ការតស៊ូ​ជា​សកម្មភាព​មានៈ​ធំជាងគេ​

​មនុស្ស​ខ្លះ​មានៈ​មិនត្រូវ​រឿង​គឺមានៈ​ការពារ​គំនិត​ខុស របស់ខ្លួន​ឯ​ពួក​មនុស្ស​ជោគជ័យ​មានៈ​ថា​គេ​ត្រូវតែ​តស៊ូ រហូតដល់​ដឹងថា​គេ​ធ្វើបាន​អ្វី​លើសពីនេះ​ទៀត​។​

​ភាពខ្លាំង​នានា​លើ​លោក​ដែល​យើង​ឃើញ​អ​ស្ចា​រ្យ​នឹង​ធ្លាប់​គិតថា​ពិបាក​ធ្វើបាន តាមពិត​កើតចេញពី​ការតស៊ូ​។ នៅពេល​ណាមួយ​ដែល​យើង​រៀន​មើល ឃើញ​នឹង​ឱ្យ​តម្លៃ​លើ​ការតស៊ូ ដូច​ពេល​ហាត់ប្រាណ គឺ​លំបាក​និង​ឈឺចាប់​ផង អ្នកខ្លះ​បោះបង់ចោល​តែ​អ្នកមានៈ​នឹង​បាន​ជោគជ័យ​។​

​កុំ​ប្រៀបធៀប​ការតស៊ូ​របស់​យើង​ទៅនឹង​អ្នកដទៃ​ព្រោះ​រាងកាយ​យើង​មិន​ដូចគ្នា គេ​ហាត់​មួយខែ​ស្អាត យើង​អាច​ត្រូវការ​បី​ខែ​។ កុំ​ធ្លាក់​ទឹកចិត្ត​ដោយសារ​ភាពជោគជ័យរ​បស់​អ្នកដទៃ​ក្នុង​អាជីព​ឬ​ក្នុង​ជីវិត ព្រោះ​គ្រប់គ្នា មាន​លក្ខខណ្ឌ​ជោគជ័យ​ខុសគ្នា ហើយ​អ្នក​ជោគជ័យ​ពិត​គឺ​អ្នក​ដែល​មិន​ធ្លាប់​បោះបង់ចោល​កណ្តាល​ទី​។​

៣ មាន​សេចក្តីសង្ឃឹម​ក្នុង​បុគ្គលិកលក្ខណៈ​

​ក្តីសង្ឃឹម​អាចឱ្យ​យើង​មើលឃើញ​មាន​ពន្លឺ​ទោះបី​កំពុងស្ថិត​ភាព​ងងឹត​ក៏ដោយ ។ គ្រប់​មនុស្ស​ទាំងអស់​តែង​បាន ឬ​នឹង ឆ្លងកាត់​ដំណាក់កាល​ព្យុះ​ព្យោមារ​នៃ​ជីវិត​ដំណំៗ​យ៉ាងហោចណាស់​ម្តង​ក្នុង​ជីវិត​ហើយ​ការឆ្លើយតប​ដំបូង​របស់​យើង​ចំពោះ​រឿង​ទាំងនោះ​គឺ​ប្រើ​អារម្មណ៍​។​

​ពេល​ទុក្ខសោក​កំពុងមាន​ឥទ្ធិពល​ខ្លាំង យើង​មាន​អារម្មណ៍​ថា​សោកសៅ​ពិបាក​ប្រើ​ចំណេះ បទពិសោធន៍​មក​កាត់ក្តី​ណាស់ ដោយសារ​កំពុង​រង​ដោយ​អារម្មណ៍​រំជួលចិត្ត​។ យើង​នឹង​ងាយ​អស់សង្ឃឹម​នៅពេល​យើង​ឈប់​ជឿជាក់​លើ​ខ្លួនឯង​។​

​ការជឿជាក់​ខ្លួនឯង គឺជា​រឿង​ដែលមាន​ឥទ្ធិពល​បំផុត​មួយ​ក្នុងការ​តតាំង​នឹង​បរាជ័យ​ទុក្ខវេទនា​។​

​ប្រសិនបើ​អ្នកវិទ្យាសាស្ត្រ​គ្រប់រូប​ដែល​បាន​បង្កើត​អ្វីមួយ​ឡើងមក ដ៏​មានតម្លៃ​លើសលប់​នៅក្នុង​ពិភពលោក​នេះ ហើយ​មិនបាន​ជឿជាក់​លើ​គំនិត​ខ្លួនគេ​តាំងពី​ដំបូង យើង​នឹង​មិនមាន​លំហរ​អ៊ី​ន​ធើ​ណេ​ត​ប្រើ​នោះទេ​។ បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​ក៏​នឹង​បាន​ត្រឹម​ជា​ក្តី​សុ​បិ​ន្ត​រវើរវាយ​ដែរ​។ ដោយសារតែ​យើង​ជឿជាក់ថា​អាចទៅរួច ទើប​អាច​សម្រេចបាន​៕​

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ ​gpsaediboard​

ចុចអាន៖ ហេតុអ្វីមនុស្ស​ខ្លះ មិនដែលមាន​ពេលវេលាគ្រប់គ្រាន់​សូម្បីតែសម្រាប់ខ្លួនឯង ?

ចុចអាន៖ គិត​វិជ្ជមាន ក្លាយ​ជា​មនុស្ស​ថ្មី​វិជ្ជមាន​ ជាមួយ​៨ចំណុចនេះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services