Connect with us

អាជីព

តាមពិត ជោគជ័យ ​ឬ​បរាជ័យ​ក្នុង​អាជីព អាច​ទស្សន៍ទាយដឹង​មុន​បាន​

បានផុស

នៅ

​តើ​ជោគជ័យ​ពិតជា​អ្វីមួយ​ដែល​មនុស្ស​គ្រប់គ្នា​អាច​ទាយ​ដឹង​មុន​ពិតមែន​?

​បុគ្គល​ជោគជ័យ​ជាច្រើន និយាយថា មុនពេល​ជោគជ័យ ពួកគេ​បានដឹង​ជាស្រេច​ហើយ​ថា​គេ​«​នឹង​ជោគជ័យ​» ដែលជា​សេចក្តី​អះអាង​នៅក្នុង​ដួងចិត្ត​មុនពេល​អាច​ទៅ​ពោល​ធានា​ចំពោះ​អ្នកណាម្នាក់ ដៃគូ​រកស៊ី ម្ចាស់​មូល​និ​ធី ចៅហ្វាយ​ឬ​អ្នកណា​ក៏ដោយ​ឱ្យ​ព្រម​ជឿ​លើ​យើង​និង​វិនិយោគ​ជាមួយ​យើង​។​

​ធ្វើយ៉ាងណា​អាច​បង្កើត​សំឡេង​ទំនុកចិត្ត​នេះ​ក្នុង​ដួង​ព្រលឹង​យើង​សិន​? ឆ្លើយ​សំណួរ​នេះ សេដ្ឋី​ជាច្រើន​បាន​អះអាង​ថា វិធីសាស្ត្រ​គឺ​សាមញ្ញ​៖

១ បិទទ្វារ​ទាំងអស់​មិន​ទទួល​ពាក្យ​បរាជ័យ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូម្បី​កំពុង​លំបាក និង​ជួប​បរាជ័យ​គេ​នៅតែ​ចាត់​ថា​វា​ជា​អ្វីមួយ​ដែល​មាន​តម្លៃ អាច​បង្កើន​ការ​ការងារ​មាន​ប្រយោជន៍ ដូចជា ទុក​ថា បទពិសោធន៍ ទុក​ថា មេរៀន​ទុក​ថា គន្លឹះ​។​ល​។ ជាទូទៅ​ពួកគេ​ចង់​រក្សា​រូប​ភាពជា​អ្នក​រឹងមាំ​បំផុត​នៃ​មិន​ថា​ពេលវេលា​បរាជ័យ ឬ​ក្រោម​លក្ខខណ្ឌ​ខក​បំណង​ណាមួយ​។ ពួកគេ​និយាយ​ថា មនុស្ស​ដែល​សន្មត​តួ​នាទី​ខ្លួន ថា​មិនមែន​ជា​មនុស្ស​«​ចាញ់​»​នឹង​«​ឈ្នះ​»​ដោយ​ស្វ័យប្រវត្តិ​។​

២ ការ​តស៊ូ​ជា​សកម្មភាព​មានៈ​ធំ​ជាងគេ​

​មនុស្ស​ខ្លះ​មានៈ​មិន​ត្រូវ​រឿង​គឺ​មានៈ​ការពារ​គំនិត​ខុស របស់​ខ្លួន​ឯ​ពួក​មនុស្ស​ជោគជ័យ​មានៈ​ថា​គេ​ត្រូវតែ​តស៊ូ រហូតដល់​ដឹង​ថា​គេ​ធ្វើ​បាន​អ្វី​លើស​ពីនេះ​ទៀត​។​

​ភាពខ្លាំង​នានា​លើ​លោក​ដែល​យើង​ឃើញ​អ​ស្ចារ្យ​នឹង​ធ្លាប់​គិត​ថា​ពិបាក​ធ្វើបាន តាមពិត​កើតចេញពី​ការតស៊ូ​។ នៅពេល​ណាមួយ​ដែល​យើង​រៀន​មើល ឃើញ​នឹង​ឲ្យ​តម្លៃ​លើ​ការតស៊ូ ដូច​ពេល​ហាត់ប្រាណ គឺ​លំបាក​និង​ឈឺចាប់​ផង អ្នកខ្លះ​បោះបង់ចោល​តែ​អ្នកមានៈ​នឹង​បាន​ជោគជ័យ​។​

​កុំ​ប្រៀបធៀប​ការតស៊ូ​របស់​យើង​ទៅនឹង​អ្នកដទៃ​ព្រោះ​រាងកាយ​យើង​មិន​ដូចគ្នា គេ​ហាត់​មួយខែ​ស្អាត យើង​អាច​ត្រូវការ​បី​ខែ​។ កុំ​ធ្លាក់​ទឹកចិត្ត​ដោយសារ​ភាព​ជោគជ័យរ​បស់​អ្នកដទៃ​ក្នុង​អាជីព​ឬ​ក្នុង​ជីវិត ព្រោះ​គ្រប់គ្នា មាន​លក្ខខណ្ឌ​ជោគជ័យ​ខុសគ្នា ហើយ​អ្នក​ជោគជ័យ​ពិត​គឺ​អ្នក​ដែល​មិន​ធ្លាប់​បោះបង់ចោល​កណ្ដាល​ទី​។​

៣ មាន​សេចក្តី​សង្ឃឹម​ក្នុង​បុគ្គលិកលក្ខណៈ​

​ក្តីសង្ឃឹម​អាចឲ្យ​យើង​មើលឃើញ​មាន​ពន្លឺ​ទោះបី​កំពុងស្ថិត​ភាព​ងងឹត​ក៏ដោយ ។ គ្រប់​មនុស្ស​ទាំងអស់​តែង​បាន ឬ​នឹង ឆ្លងកាត់​ដំណាក់កាល​ព្យុះ​ព្យោមារ​នៃ​ជីវិត​ដំណំៗ​យ៉ាងហោចណាស់​ម្តង​ក្នុង​ជីវិត​ហើយ​ការឆ្លើយតប​ដំបូង​របស់​យើង​ចំពោះ​រឿង​ទាំងនោះ​គឺ​ប្រើ​អារម្មណ៍​។​

​ពេល​ទុក្ខសោក​កំពុង​មាន​ឥទ្ធិពល​ខ្លាំង យើង​មាន​អារម្មណ៍​ថា​សោកសៅ​ពិបាក​ប្រើ​ចំណេះ បទពិសោធន៍​មក​កាត់​ក្ដី​ណាស់ ដោយសារ​កំពុង​រង​ដោយ​អារម្មណ៍​រំជួលចិត្ត​។ យើង​នឹង​ងាយ​អស់សង្ឃឹម​នៅ​ពេល​យើង​ឈប់​ជឿជាក់​លើ​ខ្លួនឯង​។​

​ការជឿជាក់​ខ្លួនឯង គឺជា​រឿង​ដែលមាន​ឥទ្ធិពល​បំផុត​មួយ​ក្នុងការ​តតាំង​នឹង​បរាជ័យ​ទុក្ខវេទនា​។​

​ប្រសិនបើ​អ្នកវិទ្យាសាស្ត្រ​គ្រប់រូប​ដែល​បាន​បង្កើត​អ្វីមួយ​ឡើងមក ដ៏​មានតម្លៃ​លើសលប់​នៅក្នុង​ពិភពលោក​នេះ ហើយ​មិនបាន​ជឿជាក់​លើ​គំនិត​ខ្លួនគេ​តាំងពី​ដំបូង យើង​នឹង​មិនមាន​លំហរ​អ៊ី​ន​ធើ​ណេ​ត​ប្រើ​នោះទេ​។ បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​ក៏​នឹង​បាន​ត្រឹម​ជា​ក្តី​សុ​បិ​ន្ត​រវើរវាយ​ដែរ​។ ដោយសារតែ​យើង​ជឿជាក់ថា​អាចទៅរួច ទើប​អាច​សំរេចបាន​៕​

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ ​gpsaediboard​

ចុចអាន៖វិធី ៥ យ៉ាង​ដើម្បី​ឲ្យ​អតិថិជន​ចងចាំ​និង​ជាប់ចិត្ត​លើផលិតផល​របស់​យើង​

ចុចអាន៖រៀន​គូស​ផែនទី​អាជីព​ទៅជា​នាយក​ប្រតិបត្តិ​ក្នុង​រវាង​ពេល ៥ ឆ្នាំ​ខាងមុខ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម