ហេតុអ្វី​ធ្វើការ​ប្រហែល​គ្នា​សោះ​គេ​មានគុណ​សម្បត្តិ​ច្រើនជាង​ខ្ញុំ​?
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ហេតុអ្វី​ធ្វើការ​ប្រហែល​គ្នា​សោះ​គេ​មានគុណ​សម្បត្តិ​ច្រើនជាង​ខ្ញុំ​?

Published

on

​ធ្លាប់​សង្កេតមើល​ជុំវិញ​ខ្លួន ហើយ​ថែមទាំង​ពេលខ្លះ​បាន​គិត​ថា មនុស្ស​ខ្លះ​មើល​ទៅ​ដូចជា​មិនសូវ​ឆ្លាត មិន​សូវ​មាន​ទេពកោសល្យ​និង មិនសូវ​ស្មោះត្រង់ ផង​ថែមទាំង​ខិតខំ​តិច​ជាង​យើង​ប៉ុន្តែ​ពួកគេ​ហាក់​ដូចជា​ទទួល​បាន​ជោគជ័យ​ខ្លាំង​និង​រហ័ស​ជាង​យើង​ទៅវិញ​?

​ព័ត៌មាន​ជំនួយ​ដំបូង​គឺ មិនមាន​អ្វីដែល​ត្រូវធ្វើ​ការវាស់វែង​រវាង​ជោគជ័យ​មនុស្ស​ម្នាក់​នឹង​មនុស្ស​ម្នាក់ទៀត​ជាមួយ​ពាក្យ​ថា​“ ឯណា​យុត្តិធម៌​” នោះទេ​។ មិនមាន​ភាពយុត្តិធម៌​ឡើយ​ហើយ​មនុស្ស​ជោគជ័យ​គេ​មិន​ដែលមាន​ពេល​មក​ខ្វល់​ស្វែងរក​យុត្តិធម៌​ទេ គឺ​គេ​បង្កើត​ឱកាស​ឡើងមក ដូច​ពាក្យ​មួយ​គេ​ថា ចូរ​ខំប្រឹង​ដើម្បី​ខ្លួន​យើង​ព្រោះ​នឹង​គ្មាន​អ្នកណា​មក​ប្រឹង​ដើម្បី​យើង​ឡើយ​។​

​អ្វីដែល​គួរ​ធ្វើ​រាល់ពេល​កំពុង​ប្រឈម​នឹង​អារម្មណ៍​បែបនេះ​ល្អ​បំផុត​គឺ​៖

១ ពង្រឹង​ការ​ផ្តោតអារម្មណ៍ Be Focus

​អ្នកនិពន្ធ​ឈ្មោះ Malcolm Gladwell ដែលជា​ម្ចាស់​នៅ​បណ្តុំ​សៀវភៅ​លក់ដាច់​បំផុត​ជាច្រើន​បាន​សរសេរ​សៀវភៅ​មួយ​ដ៏​ល្បី​មាន​ចំណងជើង​ថា ពេលវេលា ១០,០០០ ម៉ោង​ដែល​គោលបំណង​សំខាន់​ក្នុងនោះ សំដៅលើ​ការ​ ​FOCUS ។​

​មហាសេដ្ឋី ពិភពលោក លោក ប៊ី​ល ហ្គេ​ត មានការ​ចាប់ផ្តើម​ការ​ងារ​កុំព្យូទ័រ​ពេលយប់​នៅ​សាកលវិទ្យាល័យ​ព្រោះ​ពេល​សម្រាក​ជា​ពេលដែល​សាស្ត្រាចារ្យ​និង​បុគ្គលិក​នានា​ទៀត​មិនបាន​ប្រើ​វា​ដោយសារ​ការលះបង់​និង​មាន​គោលដៅ​ច្បាស់នេះ គាត់​បាន​ប្រើប្រាស់​ពេលវេលា​យ៉ាង​មានតម្លៃ ដើម្បី​ជោគជ័យ​របស់ខ្លួន​។ កុំ​ទោមនស្ស​ថា​ហេតុអ្វី​គេ​ដទៃ​ជោគជ័យ​ច្រើនជាង​យើង​ព្រោះ​យើង​មិនដឹង​ពី​ការលះបង់​និង​វិធីសាស្ត្រ​ទាំងស្រុង​ក្នុងការ​ប្រើ់ពេល​វេលា​របស់​ពួកគេ​ទេ​។ មនុស្ស​ដែល​ងប់​ង​ល់​ផ្តោតអារម្មណ៍​លើ​អ្វីដែល​ពួកគេ​កំពុង​ធ្វើ ច្រើន​នាំ​ជីវិត​ទៅរក​ភាពជោគជ័យ​រហ័សរហួន​ជាង​អ្នកផ្សេង ហើយ​ពួកគេ​មិនមាន​ពេលវេលា​ទៅ​ប្រៀបធៀប​ឡើយ​។​

​មនុស្ស​រាល់គ្នា​នៅលើ​ភពផែនដី​នេះ ក៏មាន​រយៈពេល​តែ ២៤ ម៉ោង​ក្នុង​មួយថ្ងៃ​ដូច​តែ​យើង​ដែរ​។ ដូច្នេះ​អ្នក​ជោគជ័យ រស់នៅ​ស្តង់ដា​យ៉ាង​ទំនើប មានបាន​ស្តុកស្តម្ភ ឬ​អ្នកមាន​ឥទ្ធិពល​ខ្ពស់​ក៏មាន​ពេល ២៤ ម៉ោង​ក្នុង​មួយថ្ងៃ​មិន​លើ់ស​មិន​ខ្វះ​ដែរ​។​

​សំខាន់​រៀន​អំពី​ថា​តើ​ពួកគេ​ប្រើ​ពេលវេលា​យ៉ាងដូចម្តេច​បានជា ទទួលបាន​ជោគជ័យ​លឿន​?

​យើង​គួរ​ថ្នឹក​ខាង​ផ្តោតអារម្មណ៍​តែ​លើ​អ្វីដែល​សំខាន់បំផុត​ចាប់ពីពេលនេះ​ទៅ​ទើប​មិនសូវ​ខាត​ពេល​ដូច​ពីមុន ។ សូម្បីតែ​វាគ្មិន​កំពូលៗ អ្នកជំនាញ​និង​អ្នកនិពន្ធ​គេ​មិនដែល​ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​សរសេរ​ដ្រា​ម៉ា​លើ​គេហទំព័រ​ទេ ពួកគេ​រវល់​ធ្វើ​មាតិកា​ពិត​ដែលមាន​អត្ថន័យ​នឹង​ជា​របស់​ខ្លួនឯង​។​

​អ្នកធ្វើ​ទីផ្សារ​ជាន់ខ្ពស់​មិន​ខ្ជះខ្ជាយ​ពេលវេលា​របស់​ពួកគេ​ក្នុងការ​អង្គុយ​សម្លឹង​ទេ ពួកគេ​សាកសួរ​ចងក្រង​វិភាគ​នឹង​វាយលុក ដោយ​ផ្តោតលើ​ទីផ្សារ​និង​និ​ន្ន​ការ​ថ្មីៗ​ក្នុងចំណោម​អ្នកប្រើប្រាស់​។​

២ ឆ្លើយ​សំនួរ​ខាងក្រោម​នេះ​ជានិច្ច​សម្រាប់​ខ្លួនឯង​

​តើ​ខ្លួន​យើង​បាន​ចំណាយពេល​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​ដើម្បី​ធ្វើ​អ្វីៗ​ដែល​ពិតជា​សំខាន់​?

​ឥឡូវ​គិត​អំពី​ល្បឿន​ដែល​បាននិងកំពុង​ឈានទៅរក​កម្រិត​ជោគជ័យ​ដូចដែល​យើង​ចង់បាន​។​

​តើ​មាន​អ្វី​កើត​ឡើងទៅ ប្រសិនបើ​យើង​នឹង​ចំណាយ​ពេលវេលា​ទ្វេដង​ទៀត លើ​រឿង​សំខាន់ៗ លទ្ធផល​អ្វីដែល​នឹង​កើតមានឡើង​??

​ចម្លើយ ​៖ ល្បឿន ​នៃ​ភាពជោគជ័យ​ក៏​នឹង​កើនឡើង​ទ្វេដង​ដែរ​៕​

ប្រែសម្រួល ៖ Mr Tomorrow

​ប្រភព ៖ maryellentribby

ចុចអាន៖តាមពិត ជោគជ័យ ​ឬ​បរាជ័យ​ក្នុង​អាជីព អាច​ទស្សន៍ទាយដឹង​មុន​បាន

ចុចអាន៖វិធី ៥ យ៉ាង​ដើម្បី​ឲ្យ​អតិថិជន​ចងចាំ​និង​ជាប់ចិត្ត​លើផលិតផល​របស់​យើង​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ14 mins ago

រដ្ឋបាលខេត្ត​ព្រះសីហនុ​ ស្នើ​ផ្អាក​សណ្ឋាគារយៀ​កឡាយ (YUELAI HOTEL)​ និង​ដាក់​ជាមណ្ឌល​ចត្តាឡីស័ក​

ព័ត៌មានជាតិ20 mins ago

សហរដ្ឋអាមេរិក​​​ អបអរ​កម្ពុជា​ដែល​ទទួល​បាន​វ៉ាក់សាំង AstraZeneca

ព័ត៌មានជាតិ2 hours ago

ស្ថានទូត​កម្ពុជា ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​វៀតណាម ប្រុងប្រយ័ត្ន​ពី​ខ្យល់ពុល ដែល​គ្រោះថ្នាក់​ដល់​សុខភាព

ព័ត៌មានជាតិ2 hours ago

កម្លាំងអាវុធហត្ថខេត្តតាកែវបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនជាមួយវត្ថុតាង១៤កញ្ចប់

ព័ត៌មានជាតិ2 hours ago

អភិបាល​រាជធានី​ទទួល​អំណោយ​​សប្បុរសជន​និង​ចែក​ម៉ាស៊ីន​វាស់​កម្ដៅ បាញ់​អាកុល​និង​បដា​អប់រំ​ជូន​ផ្សា​រទាំង​២៥​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services