Connect with us

អាជីព

ល្បិចដោះស្រាយជាមួយបុគ្គលិកពូកែកុហក

បានផុស

នៅ

បញ្ហាកុហកនៅតែ​ជាបុព្វហេតុទាញទម្លាក់ភាពជាអ្នកដឹកនាំនិងការងារជាក្រុមយ៉ាងដំណំ​និងមិនគួរឱ្យជឿ។ ​មានមិត្តរួមការងារ ឬបុគ្គលិក ដែលនិយាយកុហកជានិច្ច​ជាកាល មានលេសមិនស្វាងនឹង​ប៉ះពាល់ដល់ការអនុវត្តការងាររួម បង្កការឈឺក្បាល ខាតពេល ធុញថប់ ព្រមទាំង​ឈាន​ដល់ការ​បំផ្លាញ​ទំនាក់ទំនងជាមួយអតិថិជន។

ដំបូង ទាំងខាងអ្នកកុហកនិងអ្នកត្រូវគេកុហក អាចទុកថា នេះជារឿងតូចតាចដូចជាការធ្វើពុតមិនឃើញអ៊ីមែល ឬថាមិនបានទទួល ភ្លេច​ការណាត់ជួប បែកកង់ម៉ូតូ កូនឈឺ។ល។  ទិដ្ឋភាពនៃឧទាហរណ៍ទាំងនោះ ធ្វើឱ្យស្ថានភាព​ក្រុមហ៊ុនទាំងមូលចុះថយ ហើយអ្នកដឹកនាំ​ត្រូវឈឺក្បាលមិនអាច​រកនឹកការងារអ្វីធំដុំបានក្រៅតែពីដោះស្រាយ​ជាមួយ​បុគ្គលនោះ។

សំណាងល្អ នៅកម្ពុជាថ្មី យើង​មានវិធីប្រឆាំងមនុស្ស​ភូតកុហក៖

១ ស្វែងយល់ពីស្ថានភាពពិតសិន
ការស្វែងរកឫសគល់នៅក្នុងបញ្ហាតែងតែជាកាតាព្វកិច្ច​របស់អ្នកដឹកនាំ។ ការពិតនិងអារម្មណ៍​ថាត្រូវបានកុហកត្រូវចែកឱ្យដាច់ជាមួយភស្តុតាង។ ផ្តោតលើការវិនិច្ឆ័យភ្លាមៗព្រោះខឹង ស្រលាញ់មិនដែលជាការដឹកនាំល្អទេ ច័រ ព្យាយាមយល់ពីមូលហេតុដែលមនុស្សនោះអាចធ្វើរឿងកុហកម្តងហើយម្តងទៀត។ តើមកពីគេ​មាន​ការភ័យខ្លាច អសន្តិសុខក្នុងពេលបមពេញការងារ គ្មានសមត្ថភាព ឬមាន​ការថប់បារម្ភផ្សេងៗ?

៣ សន្ទនាស្មោះត្រង់
ជារឿយៗការជជែកសាមញ្ញនិងក្រៅផ្លូវការជាល្បិចកលដែលអន្តរាយដល់ភាពជាអ្នកដឹកនាំ។ ធ្វើ់មេកោយ​គេ មិនត្រូវនិយាយដៀមដាមទេ ត្រូវ​ហៅមកនិយាយតទឡ់ចំៗប្រធានបទ។  ប្រសិនបើអ្នកសំរេចចិត្តជាន់កែងអំពីការភូតកុហកណាមួយ ត្រូវប្រាកដថា ពិតជាមនារឿងនោះកើតឡើង ហើយ​ជំហាន​ដំបូង​អាចមានការសន្ទនាអំពីការរំពឹងទុករបស់ថា វានឹងមិនកើតឡើងទៀតទេ” ។

៣ ផ្តល់ភស្តុតាងនៃការកុហក
គ្មាន​អ្នកណាម្នាក់រៀនសូត្រមកដើម្បីធ្វើរឿងជាន់កែងគ្នាទេ តែ​ករណីជាអ្នកគ្រប់គ្រងឬដឹកនាំ បើគ្មានភស្តុតាង យើងអាចត្រូវ​បុគ្គលិកដៀលត្មះវិញបាន។ ប្រើ«ភស្តុតាងដែលបង្ហាញពីស្ថានភាពច្បាស់ៗ បើមានអ៊ីមែលអត្ថបទឬឯកសារផ្សេងទៀត ត្រូវយកទៅយោងផង។ ”

មនុស្សមិនសារភាពអំពីការកុហកដាច់ខាត ដរាបណា យើងមិនបានត្រៀមខ្លួនជាស្រេចជាមួយនឹងឯកសារបង្ហាញថាយើងមិនមែនល្ងីល្ងើ។ ការលោតទៅសន្និដ្ឋានអំពីអាកប្បកិរិយារបស់នរណាម្នាក់ជាមូលហេតុដែលមនុស្ស​នោះនៅតែមានលេសបន្តកុហកទៀត។

មេដឹកនាំប្រហែលជាមិនអាចទទួលបានចម្លើយពិតភ្លាមៗ សម្រាប់បញ្ហានោះ ប៉ុន្តែ យ៉ាងហោចណាស់សហសេវិកដែលមិនមានជំនាញវិជ្ជាជីវៈអាចនឹងភ្ញាក់ដឹងថាការកុហករបស់គាត់ គ្រាន់តែធ្វើឱ្យខ្លួនបរាជ័យតែ​ប៉ុណ្ណោះ។ គេមានតែផ្លូវពីរគឺ កែប្រែខ្លួនឯងឬចាកចេញ។

សុភា

ប្រភព GEgMedia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម