អាជីព
ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះជំនាញបឋមទាំងបួននេះសិន
ឥឡូវនេះ យើងភាគច្រើន ត្រូវបានបំពុលដោយការលក់សំបុត្រឲ្យទៅអង្គុយ រៀនធ្វើ«អ្នកមាន»។ នេះជាការបោកបញ្ឆោតសម័យទំនើប ព្រោះគ្មានចំណេះដឹងណាមួយ ដែលនឹងរៀនទៅជាអ្នកមានទេ មានតែបង្កើតគំនិតវិជ្ជមាន និងភាពស្កប់ស្កល់នៃជីវិតប៉ុណ្ណោះដែលគេអាចបង្រៀនបាន។
ភាពជាសហគ្រិន អ្នកបង្រៀនខ្លះ មិនច្បាស់ខ្លួនឯងផង តែអាចបញ្ឆោតយុវវ័យឲ្យចំណាយពេលចំណាយប្រាក់ ដែលចុងក្រោយក្លាយជាការសិក្សាឬបង់ប្រាក់ ដែលអសារឥតការ។
តើលក្ខណៈជាមូលដ្ឋាន នៃសហគ្រិនភាពត្រូវការអ្វីខ្លះជាចម្បងៗ៖
១ ភាពជាអ្នកដឹកនាំ

ភាពជាសហគ្រិនជោគជ័យ ត្រូវបានកំណត់ដោយកំណើនចំណូល ឬទីផ្សាររីកធំឡើង យ៉ាងឆាប់រហ័សនិងមានស្ថេរភាពផង។ នេះមានន័យថា ការជួលមនុស្សផ្សេងទៀតមកឲ្យធ្វើការជំនាញយើងត្រូវចេះដឹកនាំនិងគ្រប់គ្រងគេ។ ជាការសំខាន់ណាស់ សម្រាប់សហគ្រិនដែលត្រូវយកចិត្តទុកដាក់លើអ្វីគ្រប់យ៉ាងកំពុងតែកើតឡើងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ប្រសិនបើចង់ឲ្យក្រុមហ៊ុនទទួលបានជោគជ័យ ត្រូវរៀនវិធីសាស្ត្រដែលជួលបានត្រឹមត្រូវសម្រាប់ការងារកំណត់ត្រឹមត្រូវហើយទុកឱ្យពួកគេបំពេញការងាររដោយសេរី និងមានទឹកចិត្ត។
២ ហិរញ្ញវត្ថុនិងការវាយតម្លៃ
សហគ្រិនម្នាក់ៗត្រូវវិនិយោគ ដូចជា លុយ ពេលវេលា ជំនាញឬកេរ្តិ៍ឈ្មោះតែក្នុងនោះផ្នែកទ្រព្យសម្បត្តិត្រូវការតាមដាននិងវាយតម្លៃច្បាស់លាស់ មិនថាជាសាច់ប្រាក់ ជាអចលនទ្រព្យឬកម្មសិទ្ធិបញ្ញា។ សហគ្រិនម្នាក់ណាដែលមិនចេះផ្នែកនេះឬគេចវ៉េះ រំពឹងថាអ្នកដទៃនឹងធ្វើជំនួសអាចប្រឈមនឹងការក្ស័យទុន សូមចុចអាន មូលដ្ឋានគ្រឹះ នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ
៣ ទីផ្សារនិងទំនាក់ទំនង
អាជីវកម្មមួយជោគជ័យ ត្រូវការយុទ្ធសាស្ត្រទីផ្សារខ្លាំង។ អាជីវកម្មមួយចំនួនត្រូវដួលវិញភ្លាមៗបន្ទាប់ពីបើកដំណើរការមិនបានប៉ុន្មាន ដោយសារតែខ្សោយយុទ្ធសាស្រ្តទីផ្សារនិងមិនចេះផ្នែកនេះ ថែមទាំងរើសប្រធានទីផ្សារដែលមិនពូកែ។
ជំនួញនីមួយៗ ក៏ត្រូវការភា្ចប់ទំនាក់ទំនងល្អ តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ ល្បីៗ ច្បាស់ជាកេរ្តិ៍ឈ្មោះ ឬយីហោនៃផលិតផលរបស់យើងនឹងមានឥទ្ធិផលទៅដល់ទីផ្សារគោលដៅ។ បង្កើនកេរ្តិ៍ឈ្មោះឲ្យក្រុមហ៊ុនទទួលបានការចាប់អារម្មណ៍ពីអតិថិជន និងបង្កើនការលក់ ព្រោះបើយើងធ្វើទីផ្សារបានកាន់តែខ្លាំង ការលក់ក៏កាន់តែដាច់។ លុយដែលចំណាយទៅលើការធ្វើទីផ្សារតែងតែផ្តល់ផលមកវិញ ប៉ុន្តែតិចឫច្រើនគឺផ្អែកលើការចំណាយក្នុងទីផ្សារនេះឯង។
៤ ជំនាញទន់

ជំនាញទន់ គឺជាផ្នែកសំខាន់មួយនៃការស្វែងរកការទាក់ទាញចិត្តលើបណ្តាញ និងរក្សាអតិថិជន។ ជំនាញនេះ ជួយអ្នកឲ្យឈ្នះបានអតិថិជនថ្មី បានបុគ្គលិកល្អៗមកព្រមដើរតាម និងទទួលបានបណ្តាញកាន់តែច្រើនឡើងដែលមកទុកចិត្តសហការជាមួយ។
ប្រែសម្រួល៖ សុភា
ប្រភព៖ Forbes
ចុចអាន៖សញ្ញាសម្ងាត់បង្ហាញថា ក្រុមហ៊ុនអ្នកកំពុងជិតក្ស័យធន
ចុចអាន៖កំពូលស្ត្រី Rebecca Wei ៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់