ក្រុមហ៊ុន​កំពុង​បាត់​លុយ​ឬ​អត់ មើល​ចំណុច​ទាំង​នេះ​(សំខាន់​សម្រាប់​ថៅកែៗ)
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ក្រុមហ៊ុន​កំពុង​បាត់​លុយ​ឬ​អត់ មើល​ចំណុច​ទាំង​នេះ​(សំខាន់​សម្រាប់​ថៅកែៗ)

Published

on

ការ​កិបកេង​ជា​រឿង​ឈឺក្បាល​មួយ​ក្នុង​ចំណោម​សហគ្រិន​ខ្នាត​តូច​និង​មធ្យម​ព្រោះ​ថៅកែ​មិន​មាន​ពេល​ដិត​ដល់​ឬ​ការ​តាមដាន​ពិបាក​ទាន់​អ្នក​ជំនាញ​ខាង​កិបកេង​ណាស់ ។ ទោះ​យ៉ាងណា​ មើល​សញ្ញា​ព្រមាន​ទាំ​ងនេះ​ អាច​ស្មាន​ដឹង​និង​ឈាន​ទៅ​ស្រាវជ្រាវ​លើ​ការ​កេងបន្លំ​បាន៖

១ បាត់​ឯកសារ​ហិរញ្ញវត្ថុ

កំណត់ត្រា​ហិរញ្ញវត្ថុ​ជួយ​តាមដាន និង​ជា​ភស្តុតាង​ចំណាយ​និង​ចំណូល​គោរព​តាម​បទប្បញ្ញត្តិ​និង​តាមដាន​ការ​អនុវត្ត​របស់​ក្រុមហ៊ុន។ ប្រសិនបើ​និយោជិក​កិបកេង​ថវិកា​គេង​តែង​បង្ហាញ​កិរិយា​នេះ​មុន​គេ​គឺ ពន្យារ​កំណត់ត្រា សួរ​រក​ច្រើន​ដង​គ្មាន ឬ​ធ្វើ​បាត់។

អ្នក​លួច​បន្លំ​មិន​ចង់​ទុក​ភស្តុតាង​នៃ​អំពើ​ស្មោកគ្រោក​របស់​ពួកគេ​ឡើយ​កាន់​តែ​ពិបាក​សរសេរ​កុហក ដូច្នេះ​ពួកគេ​និយម​បំផ្លាញ​ឬ​លាក់​ឯកសារ​ហិរញ្ញវត្ថុ​រួម​ទាំង​វិក្កយបត្រ​កំណត់ត្រា​បើក​ប្រាក់ខែ។ល។

២- ព័ត៌មាន​មិន​ពិត

សាមញ្ញ​បំផុត​មួយ​គឺ​អ្នក​ទទួល​លុយ​ថា គេ​មិន​ទាន់​បង់ អ្នក​បង់​ថា បង់​រួច​យូរ​ហើយ។ ក្នុង​ការ​កិបកេង​ទាក់ទង​នឹង​ការ​បង់ប្រាក់​អ្នក​បន្លំអាចចុះ​បញ្ជី​ការ​ទូទាត់​ប្រាក់​ទៅ​អ្នក​លក់​ប៉ុន្តែ​សរសេរ​មូលប្បទានប័ត្រ​ផ្សេង ហើយ​មិន​ដែល​បង្ហាញ​ដល់​ថៅកែ​ឡើយ។ ពេល​អតិថិជន​អះអាង​ថា​ពួកគេ​បាន​បង់​វិក្កយបត្រ​រួចហើយ អ្នក​បន្លំខ្លួនអាចដាក់​ប្រាក់​ចូលក្នុងហោប៉ៅរបស់​ពួកគេដោយ​រក្សា​នូវ​សមតុល្យរ“ មិន​បង់” នៅ​ក្នុង​កំណត់ត្រា​ផ្លូវការ។

៣ រអាក់រអួលបញ្ហាទូទាត់

បន្ថែមពីលើការបង់ប្រាក់ដែលខកខានភាពមិនទៀងទាត់ នៃការទូទាត់អាចរញ៉េរញ៉ៃ ខ្វះខ្លះមិនជាក់លាក់ ឬនិយាយប៉ុណ្ណេះ ផ្តល់មកប៉ុណ្ណោះ ។ ទាំងនេះ ជាសញ្ញាព្រមាននៃការកិបកេងប្រាក់។

៤ មិនចូលចិត្ត​ការត្រួតពិនិត្យ

បុគ្គលិកច្រើនបញ្ចេញការខឹងមិនសមរម្យពេលមាន​ការសួរនាំឬឆែកឆេរ ក៏ជាសញ្ញាព្រមាននៃការក្លែងបន្លំមូលប្បទានប័ត្រមួយដែរ។ សូមកត់សម្គាល់ប្រតិបត្តិការដែលមើលទៅមិនធម្មតានានា ហើយ​សួរ​នាំ​ជា​ទៀងទាត់​ព្រោះ​ពួកគេ​ច្រើន​ឆ្លើយតប​មិន​ប្រក្រតីដែលយើងអាចចាប់​ថ្នាក់បាន។

៥ ប្រាក់ចំណេញធ្លាក់ចុះ

តើប្រាក់ចំណេញកំពុងធ្លាក់ចុះទេ? ការកិបកេងមិនមែនជាការពន្យល់ដែលទំនងជាសម្រាប់រឿងនេះទេប៉ុន្តែត្រូវធ្វើការវិភាគទិន្នន័យមួយចំនួនដើម្បីប្រាកដថា គណនីត្រូវបង់និងទទួលប្រាក់គ្រាន់តែគេមិនកត់ចូល។

៦ សាច់ប្រាក់បាត់

ការ បាត់សាច់ប្រាក់គឺជាសញ្ញាព្រមានជាក់ស្តែងមួយនៃការកិបកេងប្រាក់។ ថៅកែ​ឬ​អ្នក​គ្រប់គ្រង​ត្រូវ​ប្តូរ មក​ពិនិត្យ​សមតុល្យ​សាច់ប្រាក់​សឹង​តែ​រាល់ថ្ងៃ​ដើម្បី​រក​មើល​បញ្ហា​មុន​ពេល​វា​ចូល​ហោប៉ៅ​មនុស្ស​កេងបន្លំ ពុំ​នោះ​វិធានការណ៍​ច្បាប់​នឹង​ការ​រសើប​ផ្លូវការ​ត្រូវ​ធ្វើ​ឡើង​តែ​ម្ដង។

៧  ទទូច​ធ្វើការ​តែ​ម្នាក់ឯង

អ្នក​លួច​បន្លំជារឿយៗទទូចឱ្យធ្វើការតែម្នាក់ឯងមិនចង់សហការទេ ។ ប្រសិន​អ្នកកាន់លុយ​របស់​យើង  បដិសេធ​ជំនួយ​ឬ​កិច្ច​សហការ មិនដែល​ផ្ទេរភារកិច្ចពួកគេ​អាច​នឹង​លាក់បាំង​នូវ​គម្រោង​បោកប្រាស់។

ដោយ សុភា

ប្រភព WorkForce

ចុចអាន៖ប្រឈមជាមួយបុគ្គលិកចរិតពិបាកៗ ដោយមិនអាចគេចវ៉េស

ចុចអាន៖១១ ឃ្លា​ដែល​បុគ្គលិក​ត្រូវ​ប្រយ័ត្ន មិន​គួរ​និយាយ​ជាមួយ​ចៅហ្វាយនាយ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services