ជំនាញទីផ្សារ៖ ការច្នៃប្រឌិតហេតុអ្វីសំខាន់សម្រាប់អ្នកគ្រប់គ្រងទីផ្សារ? – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ជំនាញទីផ្សារ៖ ការច្នៃប្រឌិតហេតុអ្វីសំខាន់សម្រាប់អ្នកគ្រប់គ្រងទីផ្សារ?

Published

on

ការច្នៃប្រឌិត នៅក្នុងមុខជំនាញ​ទីផ្សារ គឺ​ពាក់ព័ន្ធនឹងការបង្កើតគំនិតប្លែកៗ ថ្មីៗ យកមកអនុវត្ត​ តែបំលែងចេញពីទម្រង់ដើមគឺ  (ឱ្យជនទូទៅចងចាំសារណាមួយ) ប្រើវិធីទាក់ទាញ មិនធ្លាប់មានទីមុនមក ឧទាហរណ៍ រូបភាពគ្រួសារ​មួយដែលស្លៀកពាក់ពណ៌ខៀវទាំងអស់ ហើយ​សារចុងក្រោយគឺ ម្សៅសាប៊ូ នាំមកនូវភាពស្រស់បំព្រង។ល។

វិធីបង្កើតគំនិតច្នៃប្រឌិត

វិធីមួយក្នុងចំណោមវិធីដែលមានប្រសិទ្ធភាពបំផុតសម្រាប់ក្រុមហ៊ុនដើម្បីបង្កើតគំនិតជាច្រើនហើយថ្មីជានិច្ច គឺត្រូវចូលរួមជាមួយនិយោជិកគ្រប់រូប នៅក្នុងដំណើរការ ផ្តល់ព័ត៌មាន វិភាគ​ហើយ​ចងក្រង។ ក្រុមហ៊ុនជាច្រើនពឹងផ្អែកលើផ្នែកច្នៃប្រឌិត Creative Department សម្រាប់គំនិតថ្មី​ងតែបើផែ្នកនេះមិនដែលចេញជួបអតិថិជនផង នឹងមិនមានន័យអ្វីទាំងអស់។

ខាងក្រោមនេះគឺជាជំហាន ប្រើដើម្បីជំរុញការច្នៃប្រឌិតនៅក្នុងក្រុមហ៊ុន៖

អំពាវនាវរកគំនិត – គំនិត ពីនិយោជិកទាំងអស់នៅក្នុងក្រុមហ៊ុន ជាវប្បធម៌សង្កត់ធ្ងន់ថា គ្រប់គ្នាមានសិទ្ធិសង្កេតនិងនិយាយចេញមកដើម្បីការរីកចម្រើន។

បង្កើតបញ្ជីសម្រាំង – ស្វែងរកគំនិតដែលទាក់ទងនឹងសារតែមួយជួយបង្កើនការទទួលស្គាល់ម៉ាករបស់ក្រុមហ៊ុនឬជួយលក់ផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនបានរហ័សជាងមុន។
ជ្រើសរើសនិងអនុវត្តគំនិតដែលលេចធ្លោ – បន្ទាប់ពីបានបញ្ជីសម្រាំងគំនិតជារួមហើយ បន្ទាប់មកគឺការ​អនុវត្តគំនិតនោះ។ ក្រុមហ៊ុនជាច្រើនខ្លាចក្នុងការច្នៃប្រឌិតព្រោះមិនចង់ប្រឈមហានីភ័យខាតលុយ(ផលិតផលច្នៃប្រឌិតជាច្រើន​ថ្លៃ) ដូច្នេះតើទទួលបានអត្ថប្រយោជន៍ដែលទេ បើមិនដាក់គំនិតដើមឱ្យទៅជាសកម្មភាព​នោះ។
បទពិសោធន៍ជាក់ស្តែងរបស់យីហោធំបំផុតមួយក្នុងលោក Amazon

គេបានប្រើភាពច្នៃប្រឌិតលក់ផលិតផលសំលេង Alexa នៅក្នុងការផ្សាយពាណិជ្ជកម្មស្ទីល​ដ៏ទំនើបមួយ​ឈ្មោះ Super Bowl ដោយ​ជួលតារាល្បី ៗ ដើម្បីនិយាយអំពី Alexa ។ លទ្ធផល គឺវាក្លាយជា​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្មដែលមានការចងចាំនិងការទទួលស្គាល់ច្រើនសន្ធឹកនៅក្នុងវិស័យពាណិជ្ជកម្មទំនើបដែលមានតំលៃថ្លៃ។

ប្រែសម្រួល៖ សុភា
ប្រភព៖ thriveglobal

ចុចអានតើ​ជំនាញ​អ្វីខ្លះ ដែល​អាច​ផ្ទេរ​ដល់​គ្នា​បាន​ដោយ​មិនបាច់​ទៅ​សាលារៀន​?

ចុចអាន៖អនុវត្ត ៥ ជំហាន​នេះ​ ធានា​ថា​នឹង​​ទទួល​បាន​អាជីព​ដែល​យើង​ស្រលាញ់​ពេញចិត្

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services