Connect with us

អាជីព

ជំនាញ​ទំនាក់ទំនងល្អ គួរចាប់ផ្តើម​ចេញពីមេដឹកនាំអង្គភាព​

បានផុស

នៅ

ពេលខ្លះបញ្ហានៃ​ការប្រាស្រ័យទាក់ទងមិនមែននិយាយអំពីការយល់ច្រលំទេតែគឺមកពីបុគ្គលិក​លក្ខណៈខុសគ្នា។ នៅពេលមានបញ្ហានេះ ធនធានមនុស្សគួរតែឈានជើងចូលជួយ។

ប្រការនេះត្រូវតែដោះស្រាយភា្លមៗ ព្រោះមានសារៈសំខាន់នៅកន្លែងការងារ ជាពិសេសប្រសិនបើការប៉ះទង្គិចក្នុងចំណោម​និយោជិក រវាងបុគ្គលនិងបុគ្គល ក្រុមនិងក្រុម ភាពអន្តរាយនឹង​រំខានដល់បរិយាកាសការងារ វប្បធម៌គុណតម្លៃអង្គភាព និងប៉ះពាល់ដល់ផលិតភាពភ្លាមៗ​។ អ្វីដែលយើងអាចធ្វើបាន​រួមមាន៖

១ គោរព​កន្លែងធ្វើការ គោរពភាពផ្ទាល់ខ្លួន

កសាងការគោរពគ្នានៅទីធ្វើការ មាន​សារៈសំខាន់ព្រោះការគោរពគ្នាំមកនូវការនិយាយគ្នាល្អៗនិងដោយចំហរបាន ចំណែកការធ្វើផ្ទុយពីនេះ ដូចជាជជីករឿងផ្ទាល់ខ្លួន រុករានរឿង​បុគ្គល នឹងនាំ​មកនូវ​​ទំនាក់ទំនង​ដែលអន់ថយ។​

ការលើកទឹកចិត្ត ការគោរពគ្នាទៅវិញទៅមកនៅការិយាល័យ នឹងជួយ កាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ ជម្លោះនិងបញ្ហារួមមកតូច។ មេដឹកនាំដែលចេះ​បង្កើនវប្បធម៌គោរពនៅកន្លែងធ្វើការនឹងចាប់ផ្តើមពីខ្លួនគាត់ សម្តីគាត់ នយោបាយគាត់​ទស្សនៈគាត់ ដែល​ជួយធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងមិត្តរួមការងារ បង្កើនការងារជាក្រុមនិងកាត់បន្ថយភាពតានតឹង ។នៅពេលសន្តិភាពនៅកន្លែងធ្វើការកើនឡើងផលិតភាពក៏រលូន។ មេដឹកនាំដែលនិយមចង់ដឹងឮរឿងឯកជន ខ្សឹបខ្សៀវក្រោយខ្នងបុគ្គលិក​កំពុងបំផ្លាញ​វប្បធម៌សន្ទនា​ល្អនេះ​ដោយខ្លួនឯង។

២ រក្សា​តម្លាភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លែង​ខ្លះ មិន​មាន​តម្លាភាព​ទេ​ក្នុងការ​ផ្តល់​លើព័ត៌មាន​ដែល​ជា​ផ្នែក​នៃ​ការ​កសាង​ប្រព័ន្ធ​ទំនាក់ទំនង​ស្អាតស្អំ។ ​គេ​និយាយ​ឲ្យ​ដឹងនូវរឿងសំខាន់ៗតែក្នុង​ចំណោមបក្ស​ពួកគេ ចំណែកជាមួយបុគ្គលិកទូទៅគេលើកទឹកចិត្តជាមួយ​ចម្លើយខ្លី«ខ្ញុំមិនដឹងអីទេ» គឺវប្បធម៌​ជជែកមិនបើកចំហរដែលចាស់គំរិលនឹងបង្ហាញថា​ទីនោះមិនរីកចម្រើនទេ ។

តម្លាភាពនៅកន្លែងធ្វើការត្រូវបានបង្ហាញឱ្យឃើញតាមរយៈលទ្ធផល​នៃ​ភាពជោគជ័យនិងការសម្បូរទៅដោយ​មនុស្ស​មាន​ជំនាញនិងមាន​គម្រោងការ​ល្អៗ​រយៈពេលវែង។ ធ្វើបានល្អផ្នែកតម្លាភាព គឺ​អាចបង្កើតការជឿទុកចិត្តគ្នារវាងនិយោជិកនិងនិយោជិក ដែលជួយធ្វើឱ្យប្រសើរឡើងនូវសីលធម៌និងភាពតានតឹងនានា។

ការមានតម្លាភាពមិនចំណាយអ្វីទាំងអស់ តែវាប្រឆាំងនឹង​ផលប្រយោជន៍មនុស្សមិនល្អ។

៣ មិនបង្កការរំខាន

មេដឹកនាំ​ត្រូវ​ប្រាកដថាគ្មានអ្នកចាក់ភ្លេងឬហ៊ោកញ្ច្រៀវរំខានអ្នកដទៃ និយាយស៊កសៀត និយាយទូរសព្ទវែងអន្លាយ​រឿងផ្ទាល់ខ្លួន និយាយរអ៊ូរឿងនៅផ្ទះ។ល។ នេះជាកម្សោយនៃ​បរិយាកាសទំនាក់ទំនង​ដែលមិនមាន​លក្ខណៈអាជីពគួរតែត្រូវបាន​ហាមឃាត់។

បុគ្គលិកគ្រប់គ្នា គួរត្រូវបាន​អនុញ្ញាតឱ្យដឹងពីរបៀបថា យើងឥរិយាបថរបស់ពួកគេបែបណា មានឥទ្ធិពលលើអ្នកដទៃជាអវិជ្ជមាន ហើយត្រូវ​តែ​បញ្ឈប់ភ្លាម​ ឧទាហរណ៍គ្រប់គ្នា​ត្រូវនិយាយថា “សំឡេងនិយាយphoneរបស់​បងឯង រំខានខ្ញុំ!” ។ល។

៤ មិនលើកទឹកចិត្ត​លើការនិយាយដើម

មិនត្រឹមតែមិនគាំទ្រត្រូវព្រមាន​ហាមប្រាម​មិនឱ្យកើតឡើង។ ការនិយាយដើមនៅកន្លែងធ្វើការគឺជាទម្រង់នៃការប្រាស្រ័យទាក់ទងក្រៅផ្លូវការដែលភាគច្រើន​ត្រូវបានលើកទឹកចិត្ត​ដោយមេដឹកនាំ។ ការនិយាយ​ដើម​ក្នុងចំណោមមិត្តរួមការងារដែលផ្តោតលើកិច្ចការឯកជនផ្ទាល់ខ្លួននិងកិច្ចការរសើបរបស់អ្នកដទៃបង្កផលវិបាកអវិជ្ជមានដោយ​ការលុបបំបាត់ភាពជឿជាក់គ្នា និងទាត់ចោល​សីលធម៌។ មនុស្ស​នឹង​បាត់បង់ផលិតភាព ខ្ជះខ្ជាយពេលវេលា រស់ក្នុងភាព​អាក់អន់ចិត្តដោយសារតែនិយោជិកល្អៗជាបន្តបន្ទាប់ចាកចេញពីក្រុមហ៊ុនដោយសារតែបរិយាកាសទំនាក់ទំនង​អន់ថយ។

៥ មិនអនុវត្តបញ្ជាសម្រេចចិត្ត​ផ្តាច់មុខ

រាល់បទ​បញ្ជាទាក់ទងនឹងទំនាក់ទំនងនិយោជកមិនគួរសម្រេចចិត្ត​ពឹងលើព័ត៌មាន​មួយខ្សែឬម្ខាង​ឬគំនិតផ្ទាល់ខ្លួនទេ។ គេគួរតែ​អាចដោះស្រាច្បាស់លាស់ដោយ​ការនិយាយគ្នា​សិន ហើយ​គ្រប់គ្នាមានសិទ្ធិបញ្ចេញយោបល់។ បុគ្គលិកនិងអ្នកបង្កើត​គោលនយោបាយគួរ​តែ​ដោះស្រាយឬបង្កើត កម្មវិធីទំនាក់ទំនង​នៅការិយាល័យនេះ​រួមគ្នា សម្របសម្រួលដោយធនធានមនុស្ស។

ប្រែសម្រួល៖ សុភា

ប្រភព ៖smallbusiness

ចុចអាន៖អាថ៌កំបាំងដែលស្ត្រីឆ្លាតវៃច្រើនតែនៅលីវយូរ

ចុចអាន៖មើល​ចរិតមនុស្ស​ តាមរយៈទំនាក់ទំនង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម