Connect with us

អាជីព

គម្ពីរអាជីពកំពូលទាំង៥សម្រាប់យុវវ័យ

បានផុស

នៅ

យុវវ័យបញ្ចប់ការសិក្សា រមែងត្រូវការជ្រើសយកការងារធ្វើដោយស្របទៅតាមជំនាញរបស់ខ្លួន។ អ្នកខ្លះបម្រើការជាបុគ្គលិកក្រុមមហ៊ុន ស្ថាប័ន រីឯអ្នកខ្លះក៏ចេញរកស៊ីដោយខ្លួនឯងជាដើម។ មិនថា គ្នាយើងធ្វើការជាអ្វីទេ យើងត្រូវពិចារណាលើចំណុចទាំង ៥ ​ខាងក្រោមនេះសិន មុននឹងដាក់ចិត្តដាក់កាយចូលក្នុងអាជីពនោះ៖

១. កុំលក់អ្វីដែលសូម្បីតែខ្លួនឯងក៏មិនចង់ទិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវវ័យ គួរជ្រើសរើសអាជីពណាដែលខ្លួនស្រឡាញ់ និងជឿជាក់ ប្រសើរជាងរើសយកការងារដែលផ្តល់ប្រាក់ចំណូលខ្ពស់។

បើសិនយើងលក់ផលិតផល ឬផ្ដល់សេវាកម្មអ្វីមួយ ត្រូវគិតលើគុណភាព ដោយពុំគួរលក់ផលិតផលអន់ឲ្យអតិថិជន ហើយខ្លួនឯងជាអ្នកលក់បែរជាទៅទិញផលិតផលផ្សេងប្រើ ឬបរិភោគនោះទេ។

បើយើងគ្រាន់តែត្រូវការលុយ ការងារអ្វីក៏អាចធ្វើបានដែរ ប៉ុន្តែបើពិតជាចង់មានអារម្មណ៍ល្អចំពោះការងាររហូតដល់ចាស់ យើងគប្បីជ្រើសរើសកិច្ចការដែលខ្លួនស្រឡាញ់ ពេញចិត្ត ហើយតាមចាប់គោលដៅនោះឲ្យជាប់ជានិច្ច។

២. កុំធ្វើការឱ្យមនុស្សដែលខ្លួនមិនគោរព

ក្រៅពីការជ្រើសរើសការងារដែលខ្លួនមានទំនុកចិត្ត យើងក៏ចាំបាច់ធ្វើការជាមួយមនុស្សដែលពេញចិត្តផងដែរ។ គិតទៅមើល៍! បើមួយថ្ងៃៗជួបតែមុខមនុស្សដែលយើងមិនគោរព តើអារម្មណ៍និងដំណើរការការងារ វារលូនបានយ៉ាងម៉េច? ហេតុនេះហើយ បើយើងមិនឲ្យតម្លៃគេ កុំនៅក្បែរគេ។

៣. កុំធ្វើការឱ្យមនុស្សដែលធ្វើឲ្យខ្លួនមានអារម្មណ៍សម្ពាធ

យុវវ័យ គួរធ្វើការងារឱ្យមនុស្សដែលខ្លួនសប្បាយចិត្តនឹងបម្រើការឱ្យ។ ចៅហ្វាយនាយមិនមែនជាមនុស្សដែលមិនធ្លាប់មានទំនាស់នឹងគ្នាទាល់តែសោះជាមួយយើង ផ្ទុយទៅវិញ រវាងអ្នកទាំងពីរតែងតែរីករាយចំពោះគ្នាជានិច្ច នៅពេលធ្វើការជាមួយគ្នា។ កុំបង្ខំទទួលសម្ពាធដោយសារមេ បើមិនសប្បាយចិត្ត ឬរងបន្ទុកផ្លូវចិត្ត គួរស្វែងរកការងារផ្សេង។

៤. កុំចាប់ផ្តើមដំបូងពីចំណុចកំពូល

ជីវិតត្រូវឆ្លងកាត់ពេលវេលារបស់វាពីមួយជំហ៊ានទៅមួយជំហ៊ាន។ គ្រប់ពេលដែលយើងភ្ញាក់ពីដំណេក ចូរព្យាយាមធ្វើឱ្យថ្ងៃនេះប្រសើរជាងម្សិលមិញបន្តិច។ កុំប្រញាប់ពេក តែត្រូវបង្ហើយកិច្ចការដែលត្រូវធ្វើដោយភាពជឿជាក់ និងមានអារម្មណ៍ល្អ។ ចាប់ផ្ដើមពីចំណុចទាប ប៉ុន្តែត្រូវសំឡឹងមើលឲ្យឆ្ងាយ បន្តិចម្ដងៗ យើងនឹងទៅដល់គោលដៅ។ លើសពីនេះយើងក៏ត្រូវបង្កើនសន្ទុះចំពោះការងារណាដែលខ្លួនជំនាញ។

៥. កុំមួរហ្មងនឹងអ្វីដែលមានក្នុងពេលបច្ចុប្បន្ន

ប្រសិនបើយើងខិតខំតស៊ូខ្លាំងបំផុត រហូតក្លាយជាមនុស្សជោគជ័យ មានលុយចាយមិនអស់ ប៉ុន្តែយើងនៅតែមិនសប្បាយចិត្ត តើការខិតខំនោះមានន័យអ្វី? ដូច្នេះហើយ ការស់នៅបំពេញកិច្ចការដោយសប្បាយចិត្តជាមួយបច្ចុប្បន្នកាលដែលកំពុងមាន ជារឿងដែលយើងគួរទទួលយកមកដាក់ក្នុងជីវិត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ មូលហេតុ​ដែល​យើងយឺតយ៉ាវ មិន​អាច​គ្រង​តំណែង CEO បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម