Connect with us

អាជីព

ហេតុផល​ដែលមនុស្សឆ្លាតភាគច្រើន​មិនខ្វល់ថា​ ត្រូវតែធ្វើជាមេដឹកនាំ

បានផុស

នៅ

មនុស្សឆ្លាតតែងតែវៀងវៃហើយអាចដឹងច្បាស់ថាស្ថានភាពណាដែលគួរធ្វើជាអ្នកដឹកនាំក្រុម ហើយខណៈណាដែលគួរនៅក្រោមបង្គាប់យ។

មនុស្សឆ្លាតមិនចង់ធ្វើជាអ្នកដឹកនាំគេជានិច្ចនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម ១០០ រឿងដែលកើតឡើងមានរឿងតែ ៤ ប៉ុណ្ណោះដែលយើងដឹង នៅសល់ ៩ ៦រឿងទៀតជារឿងដែលយើងដឹងដែរ តែវាមិនច្បាស់។ រីឯ ៩៦ រឿងនោះឯង ដែលអ្នកដទៃគេដឹងហើយចែករំលែកឲ្យយើង ហើយនោះជារឿងមួយដ៏ល្អឲ្យយើងឆ្លាតអាចបត់បែនតាមកាលៈទេសៈបាន។

រឿងដែលយើងមិនដឹង តែបែរជាកូនចៅយើងដឹង ​យើងត្រូវសួរឲ្យដឹង ព្រោះវាមិនមែនជារឿងដែលខូចកិត្តិយសឬអន់អ្វីនោះឡើយ។ ជួនកាលទុកបណ្ដោយឲ្យកូនចៅនោះក្លាយជាអ្នកជាអ្នកដឹកនាំដ៏ល្អបន្តទៀតនូវរឿងរ៉ាវដែលគេដឹងទៅ នោះគេនឹងមានអារម្មណ៍ថា មានមោទនភាពនូវអ្វីដែលខ្លួនគេដឹងនិងសម្ដែងចេញមកឲ្យយើងឃើញ ព្រមទាំងអាចទទួលបានការកោតសរសើរពីយើង ខណៈនោះគេក៏កោតសរសើរយើងត្រឡប់មកវិញដែរ។

ការធ្វើជាអ្នកនៅក្រោមបង្គាប់គេក្នុងរឿងដែលយើងមិនដឹង មិនមែនជារឿងគួរឲ្យខ្មាស់អៀននោះឡើយ តែបែរជាល្អទៅវិញដោយធ្វើឲ្យយើងបានដឹងនូវអ្វីដែលមិនធ្លាប់ដឹងពីមុនមក។ បន្ទាប់ពីនោះទៅ យើងនឹងក្លាយជាមនុស្សដឹងច្បាស់ ថែមទាំងបានបើកឱកាសឲ្យភាគីម្ខាងទៀតបានបញ្ចេញ និងសម្ដែងសមត្ថភាពរបស់គេទៀតផង។ លទ្ធផលដែលទទួលបានមក គឺការគោរពគ្នាទៅវិញទៅមក។

នៅពេលដែលមានឱកាសធ្វើជាអ្នកដឹកនាំ គឺសុំកុំបណ្ដោយឲ្យវារបូតពីដៃទៅដោយឥតប្រយោជន៍ជាដាច់ខាត ព្រោះវាសម្ដែងឲ្យឃើញពីសមត្ថភាពដែលខ្លួនមានដូចគ្នាដែរ។ កុំអៀនខ្មាស់ក្នុងការដែលធ្វើជាអ្នកដឹកនាំគេ ពីអ្វីដែលយើងដឹងច្បាស់ហើយ។

សូមកុំរឹងរូស មានៈក្នុងការដឹកនាំអ្វីដែលយើងមិនប្រាកដ ព្រោះការធ្វើជាអ្នកដឹកនាំដែលល្អបាន នៅពេលដែលមានការខូចខាតកើតឡើង យើងជាមនុស្សដំបូងគេដែលត្រូវទទួលខុសត្រូវផ្ទាល់ ហើយការជឿទុកចិត្តនិងការគោរពត្រូវបានរលាយរលត់ត្រឹមតែម្ដងប៉ុណ្ណោះនូវអ្វីដែលយើងភ្លាត់ស្នៀត។

នៅពេលដែលយើងដឹងពីរបៀបដឹកនាំគេ និងរបៀបនៅក្រោមគេនោះ មានន័យថា យើងកំពុងតែមានអំណាច និងមានមន្តស្នេហ៍ធ្វើឲ្យមនុស្សជុំវិញខ្លួនផ្ដល់ក្ដីស្រឡាញ់ត្រឡប់មកវិញនៅពេលក្រោយ ហើយព្រមទទួលស្គាល់ និងការគោរពនូវអ្វីដែលយើងអាចធ្វើបាន ទាំងដឹកនាំគេនិងនៅក្រោមបង្គាប់គេក្នុងពេលដែលត្រឹមត្រូវមួយ។

ហេតុផលនៃការដឹកនាំនិងនៅក្រោមបង្គាប់គេ មនុស្សម្នាក់អាចមានសមត្ថភាពខាងផ្នែកដឹកនាំដើម្បីសម្ដែងពីភាពខ្លាំងពូកែ និងមោះមុតរបស់ខ្លួន ហើយម្នាក់ៗក៏មានសមត្ថភាពក្នុងការនៅក្រោមបង្គាប់គេ ដើម្បីទទួលយកកាកោតសរសើរពីអ្នកដទៃដូចគ្នាដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ef.com

ចុចអាន៖ហេតុអ្វី​បាន​ជា​គុណ​តម្លៃ​នៃ​ការងារ ​គឺ​ជា​កត្តា​ចាំបាច់​ដើម្បី​បំពេញ​ន័យ​ឲ្យ​អាជីព?

ចុចអាន៖អនុវត្ត ៥ ជំហាន​នេះ​ ធានា​ថា​នឹង​​ទទួល​បាន​អាជីព​ដែល​យើង​ស្រលាញ់​ពេញចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម