Connect with us

អាជីព

អទិភាពគួរធ្វើ​៦ យ៉ាង​ពេលកំពុង​តែ​អត់​ការងារ​

បានផុស

នៅ

ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មិន​ស្មើ​គ្នា​នៅ​ជុំវិញ​ពិភពលោក​ បាន​បង្ក​ការ​លំបាក​ដល់​មនុស្ស​ជា​ច្រើន ​ក្នុង​ការ​ស្វែងរក​ការងារ។ ទោះបី​មាន​ស្ថានភាព​លំបាក​យ៉ាងណា​ក៏​ដោយ ​ក៏​មាន​វិធី​ជា​ច្រើន​ដើម្បី​រីក​លូតលាស់​ និង​មាន​សង្ឃឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​រឿង​ ៦ យ៉ាង​ ដែល​យើង​គួរ​ធ្វើ​ នៅ​ពេលយើង​អត់​ការងារ​ធ្វើ៖

១. រក្សា​កាល​វិភាគ

ការ​រក្សា​កាលវិភាគ​គឺ​ជា​វិធី​មួយ​ដើម្បី​រក្សា​ផលិតភាព​និង​ការ​ផ្ដោត​អារម្មណ៍។ ខណៈ​ពេល​ដែលយើង​គ្មាន​ការងារ​ធ្វើ។​ ប្រសិន​បើ​យើង​បន្ត​ចាប់ផ្ដើម​ថ្ងៃ​របស់​យើង​ឆាប់​ យើង​អាច​នឹង​បំពេញ​ការងារ​បាន​កាន់​តែ​ច្រើន។ ដូចគ្នា​នេះ​ផង​ដែរ​ ការ​រក្សា​ការងារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ធ្វើ​ឲ្យ​យើង​មិន​ងាយ​នឹង​ធ្លាក់​ទឹកចិត្ត​ឬ​អសកម្ម។

២. ចូលរួម​ជាមួយ​ភ្នាក់ងារ​ណាមួយ

មធ្យោបាយ​ងាយស្រួល​បំផុត​មួយ​ដើម្បី​ភ្ជាប់​គម្លាត​រវាង​ការងារ​ គឺ​ត្រូវ​ស្វែងរក​ការងារ​បណ្ដោះ​អាសន្ន​ ឬ​ធ្វើការ​ជាមួយ​ភ្នាក់ងារ​ណាមួយ​បណ្ដោះអាសន្ន​សិន។ សំខាន់​នា​ពេល​នេះ ​គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​ប្រសើរ​ជាង​មុន។

៣. ធ្វើការ​លើ​អ៊ីនធឺណិត

ជម្រើស​ដ៏​ល្អ​មួយ​ទៀត​ប្រសិន​បើ​យើង​គ្មាន​ការងារ​ធ្វើ​ គឺ​អាច​សាកល្បង​ធ្វើ​ការងារ​តាម​អ៊ីនធឺណិត។ គេហទំព័រ​ផ្សេងៗ​គ្នា​ជា​ច្រើន​បាន​ផ្ដល់​ជូន​នូវ​វិធី​ជា​ច្រើន​ ដើម្បី​រក​លុយ​តាម​អ៊ីនធឺណិត​ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ គេហទំព័រ​ដែល​យើង​កំពុង​ធ្វើ​គឺ​ល្បីល្បាញ​ដែរ។


ចំណែក​គេហទំព័រ​​ខ្លះ​ផ្ដល់​ប្រាក់ខែ​ទាប ​ប៉ុន្តែ​ជា​ការ​ប្រសើរ​ក្នុង​ការ​ឈាន​ទៅ​មុខ​យឺតៗ ជាង​មិន​ធ្វើ​អ្វី​ទាល់តែសោះ។

៤. រៀប​ចំ​របស់​ប្រើប្រាស់

ភាព​អត់​ការងារ​ធ្វើ​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀបចំ។ ចាប់ផ្ដើម​សំអាត​របស់ប្រើប្រាស់​ចាស់ៗ​ ហើយ​បោះចោល​វត្ថុ​ដែល​មិន​ត្រូវ​ការ។ ធ្វើ​ខ្លួន​ឲ្យ​រវល់​ នឹង​ជួយ​យើង​ឲ្យបោះជំហាន​ទៅ​មុខ​បន្ត​ ហើយ​ក៏​មាន​អារម្មណ៍​ថា​ ពេល​វេលា​គ្មាន​ការងារ​ធ្វើ​របស់​យើង​ គឺ​ត្រូវ​ចំណាយ​ច្រើន។

៥. ធ្វើ​លំហាត់​ប្រាណ

វិធី​ល្អ​មួយ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​រីករាយ​និង​មាន​សុខភាព​ល្អ​គឺ​ហាត់ប្រាណ។ វា​មិន​ត្រូវ​ការ​ច្រើន​ដើម្បី​ធ្វើ​សកម្ម​ខ្លាំងក្លា​ឡើយ​ គ្រាន់​តែ​ដើរ​ជុំវិញ​ផ្ទះ​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ ក៏​អាច​ជួយ​បាន​ច្រើន​សម្រាប់​ការ​លើក​ទឹកចិត្ត​ និង​ការ​ប្ដេជ្ញា​ចិត្ត​ ហើយ​​គិតតែ​ភាព​វិជ្ជមាន​ជានិច្ច។

៦. អ្នក​ស្ម័គ្រចិត្ត

ការ​ស្ម័គ្រចិត្ត​គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ប្រើ​ពេល​វេលា​បន្ថែម​ នៅ​ពេល​កំពុង​អត់​ការងារ​ធ្វើ។ លើស​ពី​នេះ​ទៀត ​ប្រសិនបើ​យើង​ស្ម័គ្រចិត្ត​នៅ​ក្នុង​តំបន់​ដែល​ទាក់ទង​ទៅ​នឹង​ការងារ​យើង​ ជា​រឿយៗ​អាច​បញ្ចូល​បទពិសោធន៍​លើ​ប្រវត្តិរូប​សង្ខេប​របស់​យើង​ថែមទៀត។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ ការ​ធ្វើ​អំពើ​ល្អ​គឺ​ជា​ការ​ជំរុញ​អារម្មណ៍​ពិត​​ប្រាកដ​ថា​ អាច​ជួយ​ឲ្យ​យើង​មាន​សុទិដ្ឋិនិយម​ក្នុង​ពេល​កំពុង​ស្វែងរក​ការងារ​ធ្វើ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖ lifehack

ចុចអាន៖ ហេតុផលដែលគួរគិត​មុនឈប់ធ្វើការ ជាជាង​វិប្បដិសារីទៅថ្ងៃមុខ

ចុចអាន៖ ជំនាញទំនាក់ទំនង​៖ យុទ្ធសាស្ត្រស្តាប់ពាក្យគន្លឹះសំខាន់ៗឱ្យងាយយល់ និងឆាប់ចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៤ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣៩ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម