លក្ខណៈសម្បត្តិនៃបុគ្គលិកឆ្នើម ដែលជាចំណែកធ្វើឱ្យក្រុមហ៊ុនរីកចម្រើន
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

លក្ខណៈសម្បត្តិនៃបុគ្គលិកឆ្នើម ដែលជាចំណែកធ្វើឱ្យក្រុមហ៊ុនរីកចម្រើន

Published

on

ក្រុមហ៊ុនដែលមានការរីកចម្រើនតែងពឹងផ្អែក​ចាំបាច់ ការសហការគ្រប់ផ្នែកទើបដំណើរការល្អបានន័យថា ទាំងមេដឹកនាំ ទាំងបុគ្គលិក ជាចំណែកនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។

ការដែលមានមេដឹកនាំពូកែ ជារឿងល្អមួយ ហើយការដែលមានបុគ្គលិកឆ្នើម នោះរឹតតែអំណោយផលល្អសម្រាប់ក្រុមហ៊ុនទាំងឡាយ។

ប្រសិនបើស្ថាប័នទាំងឡាយណាបានបុគ្គលិកមានលក្ខណៈទាំង ៥ ខាងក្រោមមកធ្វើការ នោះជាសញ្ញាល្អកំពុងជម្រុញក្រុមហ៊ុនឲ្យរីកចម្រើន៖

១. ធ្វើការដោយការពេញចិត្ត

បុគ្គលិកមិនស្រឡាញ់អ្វីដែលខ្លួនកំពុងធ្វើ រមែងមានអារម្មណ៍រងសម្ពាធ ព្រមទាំងមិនបានខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្តនោះទេ។ ដូច្នេះក្រុមហ៊ុនមួយដែលមាននិយោជិកស្រឡាញ់ការងាររបស់ខ្លួន មិនយូរស្ថាប័ននឹងរីកចម្រើន ​ព្រោះបុគ្គលិកស្រឡាញ់ការាងរតែងតែខិតខំបំពេញតួនាទីអស់ពីសមត្ថភាព។

២. ធ្វើការជាមួយគោលដៅច្បាស់

បុគ្គលិកឆ្នើមរមែងព្យាយាមសម្រេចគោលដៅតូចៗទាំងឡាយដែលស្ថាប័នបានដាក់ឲ្យខ្លួនបំពេញបានល្អបំផុត។ ពួកគេមិនធ្វើការដោយសារតែប្រាក់ខែតែមួយមុខនោះទេ តែធ្វើដើម្បីសម្រេចគោលដៅ ក្នុងន័យចង់ឃើញការងាររបស់ខ្លួនក៏ដូចជាក្រុមហ៊ុនទាំងមូលមានការអភិវឌ្ឍកាន់តែប្រសើរ។

៣. ធ្វើការដោយភាពអត់ធ្មត់

នៅក្នុងការបំពេញការងារប្រាកដណាស់ថា បុគ្គលិកនឹងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនជំពូក។ ប៉ុន្តែបុគ្គលិកឆ្នើម ពេលជួបបញ្ហាមិនចូលចិត្តរអ៊ូរទាំច្រើន និងមិនបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនឡើយ។ ជំនួសឱ្យការរអ៊ូរទាំ ពួកគេយកពេលវេលាខិតខំរកដំណោះស្រាយដែលនៅចំពោះមុខ។

៤. ធ្វើការប្រកបដោយទំនួលខុសត្រូវ

បើទោះបីជាពេលនេះ ខ្លួនត្រឹមតែជាបុគ្គលិកសាមញ្ញធម្មតាម្នាក់ក៏ដោយ ប៉ុន្តែពួកគេមានការទទួលខុសត្រូវនូវរាល់កិច្ចការងារដែលខ្លួនបានធ្វើ។ ពួកគេហ៊ានទទួលស្គាល់កំហុសនៅពេលធ្វើខុស ហ៊ានប្ដេជ្ញាចិត្តកុំឱ្យកំហុសកើតឡើងម្ដងទៀត និង ប្ដេជ្ញាចិត្តក្នុងការបង្កើតនូវលទ្ធផលលើសពីការរំពឹងទុករបស់ស្ថាប័ន។

៥. ធ្វើការជាមួយការអភិវឌ្ឍន៍ខ្លួន

បុគ្គលិកដែលមានផ្នត់គំនិតរីកចម្រើន ជាបុគ្គលមិនដែលបោះបង់ការរៀនសូត្រនោះទេ។ ពួកគេនឹងនៅតែបន្តខិតខំសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួនជាប្រចាំ ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលប្រសើរឡើងជាងមុនជានិច្ច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ មនុស្ស​ប្រើល្បិចនៅកន្លែងធ្វើការ មិនមែន​ព្រោះគេខ្លាំងទេតែព្រោះគេភ័យខ្លាច

ចុចអាន៖ គំនិតរឹងរូសទាំង៥ ដែល​នាយក​ប្រតិបត្តិ​ភាគច្រើន​ប្រកាន់​យក​រហូត​បរាជ័យ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 mins ago

រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ​បន្ត​ជំរុញ​សិទ្ធិ​អាទិភាព​សម្រាប់​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​

កីឡា1 hour ago

គ្រូបង្វឹក​ឃី​ក​បុក​សី​ង​បង្ហាញ​ផែនការ​ត្រួសៗ​អំពី​គោលដៅ​សម្រាប់​ឆ្នាំ​២០២១ ពេល​ចាប់ផ្ដើម​ហ្វឹកហាត់​ផ្លូវការ

ព័ត៌មានជាតិ1 hour ago

ជិត​២០​នាក់​នៅ​កោះកុង ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ រក​មិនឃើញ​វិជ្ជា​មាន​កូ​វីដ​

ព័ត៌មានជាតិ1 hour ago

រក​ឃើញ​៥ទីតាំងនៅ​បុរី​ ប៉េង ហួតបឹងស្នោ ​ប្រឈម​នឹង​ជំងឺ​កូ​វិដ​១៩​

ព័ត៌មានជាតិ1 hour ago

រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services