Connect with us

អាជីព

ចំណុច​សំខាន់ៗ ដែល​មេដឹកនាំ​ភាគច្រើន​នៅ​ខ្វះ

បានផុស

នៅ

គោលការណ៍​គ្រឹះ នៃ​ភាព​ជា​អ្នកដឹកនាំល្អ មិនមែន​ជា​វិទ្យាសាស្ត្រ តែជាសិល្បៈ។

គុណ​តម្លៃ​ជា​មូលដ្ឋាន​នៃ​ភាព​ជា​អ្នកដឹកនាំល្អ កំណត់ថា​តើអ្នកពិតជា​មាន​ប្រសិទ្ធិភាព​ជម្រុញ​និយោជិក​ឲ្យ​បំពេញ​ការងារ​បាន​ល្អនិងស្មោះត្រង់ចំពោះអង្គភាព?

អ្នកខ្លះ​ថា​មិនសំខាន់ ឲ្យ​តែមានលុយ​ប្រើខ្មោច​ក៏បាន  តែ​គេ​ភ្លេច​ថា​នៅ​ក្នុង​គ្រោង​ការណ៍​រយៈពេលវែង នៃគ្រប់អាជីវកម្មពាណិជ្ជកម្ម ទឹកចិត្តមនុស្ស​ជំរុញ​ជោគជ័យ​ខ្លាំងជាង វែងឆ្ងាយជាងទឹកលុយ។

អ្នកដឹកនាំ​ដ៏អស្ចារ្យត្រូវរៀនជានិច្ច​រឿងប្រាំពីរយ៉ាងដូចខាងក្រោម ហើយ​រៀនជារៀងរាល់ថ្ងៃ៖

ស្វែងរកមធ្យោបាយដើម្បីលើកទឹកចិត្តបុគ្គលិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្តាប់ទៅហត់ តែនេះជាភារកិច្ច​ហើយ​ជាអទិភាព។ ការកំណត់ស្តង់ដារខ្ពស់សម្រាប់ទំនាក់ទំនងរវាងផលិតភាពនិងវិជ្ជាជីវៈទូទាំងអង្គភាពអាស្រ័យ​លើ​ទឹកចិត្ត​ដែលបុគ្គលិកមានឱ្យមកក្រុមហ៊ុន​នេះជាការពិត។

ប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈតែស្និទ្ធស្នាល

និយោជិកតែងត្រូវការ ការវាយតម្លៃចំពោះការអនុវត្តរបស់ពួកគេ។ អ្នកគ្រប់គ្រងដ៏ល្អត្រូវតែយល់ច្បាស់ពីវិធីវាយតម្លៃលើវឌ្ឍនភាព (មិនមែន​ចាប់កំហុស) ឲ្យបានត្រឹមត្រូវ។ ទំនាក់ទំនងល្អទូទាំងអង្គភាព ជម្រុញទឹកចិត្តបុគ្គលិកខ្លាំង​ជាងកេរ៍ឈ្មោះ​ខាងក្រៅ​ដែលអ្នកតែងតែ​ខំ​កសាងបណ្តាញភ្លេចបុគ្គលិកខ្លួន។

ចំណាយក្នុងការអភិវឌ្ឍពួកគេ

តំឡើងប្រាក់ខែនិយោជិកមិនស្មនឹងឲ្យពួកគេបានរៀនទេ។ ចូរ​ផ្តល់=jyពួកគេនូវឧបករណ៍ដែលចាំបាច់ សម្រាប់សិក្សា​ស្រាវជ្រាវ និងការបណ្តុះបណ្តាលដើម្បីឈានដល់សក្តានុពលពេញលេញ ពេលនោះលុយចូលមកតាមឯង។

ធ្វើប្រតិភូកម្ម(ទម្លាក់អំណាច)នូវអ្វីដែលពួកគេ​អាចធ្វើបានធានា​ថា​ និយោជិកកាន់តែសប្បាយ​ចូលរួមក្នុងការងារថែមឡើងជានិច្ច ។

បង្កើតភាពជាដៃគូជាមួយពួកគេ​

ធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាពួកគេជាផ្នែកមួយពិសេស គេនឹងទុកក្រុមហ៊ុននេះជាអាយុជីវិត​របស់គេ​។ បណ្ដុះអារម្មណ៍ដែលរីករាយក្នុងការមកធ្វើការ ជាបរិស្ថានវិជ្ជមាននិងផលិតភាពជំនាញនិងទទួលបានជោគជ័យខ្ពស់។

កសាងស្ពាននៃការជឿទុកចិត្ត

រៀនទុកចិត្តបុគ្គលិករបស់អ្នក។ ការជឿទុកចិត្តបង្កើតបរិយាកាសការងារវិជ្ជមានប្រកបដោយសុវត្ថភាពជាមួយនឹងការទំនាក់ទំនងដោយបើកចំហនិងស្មោះត្រង់។ ជឿជាក់ថានិយោជិករបស់អ្នកនឹងបំពេញឬលើសគោលដៅរបស់អង្គភាពនៅពេលធ្វើការក្នុងបរិស្ថានប្រកបដោយផលិតភាពសុវត្ថិភាពនិងការគាំទ្រ។

ប្រែសម្រួល៖​ ស្រស់ 

ចុចអាន៖និយាយ​ភាសា​អង់គ្លេស​មិន​ប៉ិន​ដូច​គេ? សាក​តាម​វិធី​ខាងក្រោម​បាន

ចុចអាន៖ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម