មនុស្ស​ដែល​មាន​ឥទ្ធិពល​ពិតប្រាកដ​មាន​លក្ខណៈ​យ៉ាងណា – Kampuchea Thmey Daily

Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

មនុស្ស​ដែល​មាន​ឥទ្ធិពល​ពិតប្រាកដ​មាន​លក្ខណៈ​យ៉ាងណា

Published

on

មនុស្ស​គ្រប់គ្នា​តែង​មាន​មនុស្ស​ដែល​មាន​ឥទ្ធិពល​ លើ​ដំណើរ​​ជីវិត​និង​ជោគជ័យ​រៀង​ៗ​ខ្លួន។ មិន​ថា​ឪពុកម្ដាយ​ គ្រូ​ ឬ​អ្នកណែនាំ​ទេ ​ពួកគេ​ជំរុញ​ឲ្យ​បន្ត​ឆ្ពោះ​ទៅមុខ​និង​សម្រេច​នៅ​សុបិន។

មនុស្ស​ដែល​មាន​ឥទ្ធិពល​គឺ​ខុស​គ្នា​ទាំងអស់ ​លើ​កម្រិត​បុគ្គល ​ក្នុង​ការ​ចែករំលែក​ទៅ​កាន់​សាធារណជន។

ចុះមនុស្ស​ដែល​មាន​ឥទ្ធិពល​ពិតប្រាកដ​ មាន​លក្ខណៈ​យ៉ាងណា?

១. មាន​គោលបំណង​ជួយ​អ្នកដទៃ​ឲ្យ​ទទួល​បាន​ជោគជ័យ

ជា​ញឹកញាប់​យើង​គិត​ថា​បុគ្គល​ដែល​មាន​ឥទ្ធិពល​ គឺ​ជា​មនុស្ស​ដែល​យើង​គោរព ​ប៉ុន្តែ​ការពិត​ទៅ​គឺ​ផ្ទុយ​ពី​នេះ។ មនុស្ស​ដែល​មាន​ឥទ្ធិពល​ពិតប្រាកដ​តែង​ហ្វឹកហាត់ ​ផ្ដល់​អំណាច​ និង​បង្កើត​អាជីវកម្ម​ ​អង្គការ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ និង​ដំណើរការ​ដោយ​គ្មាន​ពួកគេ ។

ពួកគេ​បាន​ដាក់​អ្នក​ផ្សេង​ទៀត​នូវ​ឱកាស​ ដើម្បី​ទទួល​បាន​ជោគជ័យ​ និង​ជួយ​ទាញ​ថាមពល​ចេញពីខ្លួន​ទៅ​អ្នក​ទាំងនោះ។

២. មាន​មន្ត​ស្នេហ៍

មនុស្ស​ដែល​មាន​ឥទ្ធិពល​ពិត ​តែង​មាន​ភាព​ស្ទាត់​ជំនាញ​សិល្បៈ​នៃ​មន្ត​ស្នេហ៍​របស់​ពួកគេ​ជានិច្ច។ ពួកគេ​ទទួល​បាន​ការ​គោរព​ដោយ​ស្វ័យ​ប្រវត្តិ​ ពី​មនុស្ស​ដទៃ​ នៅ​ពេល​ពួកគេ​ដើរចូលទីតាំងណាមួយ។

៣. ជា​អ្នក​ទំនាក់ទំនង​លំដាប់​ពិភពលោក

បុគ្គល​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​ តែង​មាន​ រចនាប័ទ្ម​និង​វិធីសាស្ត្រ​ខុសគ្នា​ ដែល​អាច​ធ្វើ​ជា​ម្ចាស់​សិល្បៈ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ដ៏​ធំ​ និង​ការ​បញ្ចុះបញ្ចូល​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ពួកគេ​អាច​ជំរុញ​ការ​ផ្ញើ​សារ​កាន់​តែ​ជោគជ័យ ​និង​មាន​ឥទ្ធិពល​លើ​អ្នក​ផ្សេង​ទៀត។

៤. មាន​ទំនុក​ចិត្ត​ខ្ពស់

មនុស្ស​មាន​ឥទ្ធិពល​មិន​ដែល​រង់ចាំ ​និង​ចាត់​វិធានការ​ក្លាហាន​ក្នុង​ការ​សម្រេច​នូវ​អ្វី​ដែល​មនុស្ស​ភាគច្រើន​នៃ​ពិភពលោក​ គិត​ថា​មិន​អាច​ធ្វើ​បាន។ ដូច​លោក Elon Musk​ អាច​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​រថយន្ត​មួយ​ដែល​បាន​ជួយ​កាត់បន្ថយ​ការ​បំភាយ​កាបូន​នៅ​ក្នុង​បរិស្ថាន។ ទោះបី​លោក​ទទួល​បាន​ជោគជ័យ​ តែ​ក៏​មាន​មាន​ការ​ប្រកួតប្រជែង​​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​ ហើយ​លោក​នៅ​តែ​ជឿជាក់​លើ​ខ្លួនឯង។

៥. ចូលរួម​ចំណែក​ជា​វិជ្ជមាន​ដល់​ពិភពលោក

មនុស្ស​ដែល​មាន​ឥទ្ធិពល​បាន​ធ្វើអ្វី​មួយ​ដែល​ពិត​ រួម​ចំណែក​ដល់​ពិភពលោក​និង​ដោះស្រាយ​បញ្ហា​ឬ​តាម​រយៈ​ការងារ​វិភាគទាន​របស់​ពួកគេ។

៦. ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង

ពួកគេ​តែងតែ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង ​ថា​តើ​ពួកគេ​ឈ្នះ​ឬ​ចាញ់។ មេដឹកនាំ​ពិត​ប្រាកដ​ជៀសវាង​ភាព​លំអៀង​នៃ​សេវាកម្ម​ខ្លួនឯង ​ហើយ​ដឹង​ថា​គន្លឹះ​នៃ​ភាព​ជោគជ័យ​គឺ​ការ​ផ្ដល់​តម្លៃ​ដល់​អ្នកដទៃ ​ដែល​លើកស្ទួយ​ពួកគេ។ ហើយ​នៅ​ពេល​ដែល​មាន​អ្វី​ខុស ​ពួកគេ​រើស​យក​វិធី​រៀន​ជាជាង​ស្ដី​បន្ទោស​អ្នកដទៃ។

អ្នកដឹកនាំ​ប្រភេទ​ទាំងនេះ​ មាន​ការ​គ្រប់គ្រង​លើ​ខ្លួនឯង​ច្បាស់លាស់​ ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ដោយ​មិន​ឲ្យ​កូនចៅ​ក្រោម​បង្គាប់​ពិបាក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ success

ចុចអាន៖ ចង់ជះឥទ្ធិពល​ល្អ និងរឹងមាំ លើ​អ្នក​ដទៃជុំវិញខ្លួន?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services