Connect with us

អាជីព

ត្រៀម៥ ជំហាន​ ពេញ​ដោយក្តីជឿជាក់ ​ពេល​សម្ភាសន៍ការងារ ក្នុងកំឡុង កូវីដ

បានផុស

នៅ

ការ​រៀបចំ​សម្រាប់​សម្ភាសន៍​ គឺ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធានា​ថា​យើង​បាន​ឆ្លង​កាត់​ជា​បុគ្គលិក​ដែល​មាន​សមត្ថភាព​និង​សក្ដានុពល ជាពិសេសនោះគឺក្នុងកំឡុងពេលផ្ទុះកូវីដម្ដងហើយម្ដងទៀត។

ខាងក្រោម​នេះ​ជា​ជំហាន​ងាយៗ​ ដែល​យើង​ត្រូវ​ធ្វើ​មុន​ពេល​ស្វែងរក​ការងារ​និង​ចាប់ផ្ដើមពេល​សម្ភាសន៍​ការងារ​ ដើម្បី​ធានា​ថា​ យើងមានភាព​​ជឿជាក់​និង​មាន​ទំនុក​ចិត្ត ក្នុងកិច្ចសម្ភាសន៍​ការងារ៖

. ពិនិត្យ​មើល​អតីតកាល​របស់​យើង

សួរជាសំណួរមកខ្លួនឯង៖

តើ​អ្នក​បាន​ធ្វើការ​នៅ​ទីណា? កាន់​តំណែង​អ្វីខ្លះ? តើ​តំណែង​ទាំង​នោះ​មាន​រយៈពេល​ប៉ុន្មាន?

តើ​អ្នក​ទទួល​បាន​ការ​ទទួល​ខុសត្រូវ​បទពិសោធន៍​ ឬ​ឱកាស​ពិសេស​អ្វីខ្លះ ​ពី​មុខ​តំណែង​ទាំងនេះ? ទី​បំផុត​តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​របស់​ទាំងអស់​នេះ?

២. វាយតម្លៃ​បច្ចុប្បន្ន​របស់​យើង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​តំណែង​បច្ចុប្បន្ន​របស់​អ្នក​គឺ​ជា​អ្វី? តើ​អ្នក​មាន​ទំនួល​ខុស​ត្រូវ​អ្វីខ្លះ? តើ​អ្នក​កំពុង​ធ្វើអ្វី​បច្ចុប្បន្ន​នេះ​ ដើម្បី​កែលំអ​ខ្លួនឯង?

ប្រសិន​បើ​យើង​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ តើ​យើង​នឹង​ប្រើប្រាស់​ពេល​វេលា​នោះ​យ៉ាង​ដូចម្ដេច ​ដើម្បី​ជា​គុណប្រយោជន៍​ខ្លួនឯង?

. គិត​ពី​អនាគត​របស់​យើង

តើ​អ្នក​មាន​គោលដៅ​អ្វីខ្លះ?  តើ​អ្នក​មាន​គម្រោង​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​ទេ?

តើ​អ្នក​ចង់​បាន​តួនាទី​ជា​អ្នកដឹកនាំ​នៅ​ក្នុង​អង្គភាពថ្មី​នេះ​ទេ? តើ​គំនិត​អ្វីខ្លះ​ដែល​អ្នក​មាន​ ដើម្បី​ជំរុញ​ឲ្យឧស្សាហកម្ម​ទៅ​មុខ?

. ដឹង​ថា​ខ្លួនឯង​ជា​នរណា

បន្ថែម​លើ​ជំហាន​ទី ១ ត្រូវ​ដឹង​ពី​អ្វី​ដែល​យើង​ពូកែ​និង​កន្លែង​ដែល​យើង​អាច​ឈរ​ ដើម្បី​ប្រើប្រាស់​កែលំអ។ មាន​ទំនុក​ចិត្ត នៅ​ពេល​យើង​ប្រាប់​អ្នក​សម្ភាសន៍​ថា ​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​យើង​គឺ​ជា​អ្វី។

តើ​ជំនាញ​អ្វី​ដែល​យើង​មាន​នា​ពេល​បច្ចុប្បន្ន​ ហើយអាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​តួនាទី ​ឬ​ឧស្សាហកម្ម​ថ្មី? ទាំង​នេះ​គឺ​ជា​ជំនាញ​ដែល​អាច​ផ្ទេរ​បាន។ កុំ​មើល​ស្រាល​តម្លៃ​របស់​ពួកគេ​ នៅ​ក្នុង​បទសម្ភាសន៍​ការងារឲ្យសោះ។

៥. អនុវត្ត

អនុវត្ត​ប្រាប់​រឿងរ៉ាវ​របស់​យើង​ទៅកាន់​អ្នកណា​​ម្នាក់ តើ​ពាក្យ​ណា​ដែល​ល្អ​នៅ​ពេល​យើង​និយាយ​ទៅ​កាន់​ពួកគេ? តើ​ធាតុ​សំខាន់ៗ​អ្វីខ្លះ​ដែល​យើង​ចង់ឲ្យ​និយោជិក​ដឹង​ ហើយ​តើ​មួយ​ណា​មិន​ពាក់ព័ន្ធ? អាច​ប្រាប់​រឿងរ៉ាវ​ទាំងនោះ ហើយ​វាយតំលៃ​ចំណុច​សំខាន់ៗ​ទាំងអស់​ កុំ​ធ្វើឲ្យ​អ្នក​សម្ភាសន៍​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​យើង​ឲ្យ​សោះ។

វិធី​មួយ​ទៀត​អាច​ឲ្យមិត្ត​ម្នាក់​ធ្វើ​ជា​អ្នក​សម្ភាសន៍​ជាមួយ​យើង​ ហើយយើងជាអ្នកអនុវត្ត​នៅ​ចំពោះ​មុខ​មនុស្ស​ម្នាក់​ទៀត។

ពេលចប់ការ​សម្ភាសន៍​ រឿងគួរចងចាំ ត្រូវជម្រាបលា ហើយបង្ហាញថាយើងពិតជាចងក្លាយជាផ្នែកមួយជាមួយពួកគេពិតមែន និងតាមដានរាល់អ៊ីម៉ែល ដោយយកចិត្តទុកដាក់បំផុត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រសិនបុគ្គលិកល្អរបស់អ្នកនៅសុខៗ ស្រាប់តែប្រែទៅជា​​ស្រងូតស្រងាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៩ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម