Connect with us

អាជីព

គន្លឹះ​​គ្រប់គ្រង​ពេល​វេលា​ឲ្យ​មាន​ប្រសិទ្ធភាព​ ទោះ​ស្ថិត​នៅ​ក្រោម​សម្ពាធពីការងារ

បានផុស

នៅ

ការ​គ្រប់គ្រង​ពេល​វេលា​ គឺ​ជា​ជំនាញ​សំខាន់​បំផុត​ ដែល​ត្រូវការ​ដើម្បី​អភិវឌ្ឍ​នៅ​ក្នុង​ជីវិត ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខ្លួនឯង​កាន់​តែ​សម្រេច​គោលដៅ ​និង​គោលបំណង​ដែល​បាន​កំណត់​នៅ​កន្លែង​ធ្វើការ។

អាន​អត្ថបទ ​នឹង​រក​ឃើញ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ពេល​វេលា​ ដែល​មាន​ប្រសិទ្ធភាព​មិនខាន ៖

១. ធ្វើ​សវនកម្ម​ពេល​វេលា

Asia women with own business
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវ​រក​កន្លែង​ដែល​អ្នក​ចំណាយ​ពេល​ភាគច្រើន ​និង​អ្វី​ដែល​សម្រេច​បាន​ក្នុង​ពេល​ជាក់លាក់ មួយ​នោះ។ តាម​ដាន​រាល់​សកម្មភាព​ខ្លួនឯង ​រយៈពេល​មួយ​សប្ដាហ៍​ ហើយ​វាយ​តម្លៃ​ដើម្បី​ស្វែង​រក​ផ្នែក​ដែល​ត្រូវការ​ការ​កែលំអ។

ផ្ដល់​អាទិភាព​ដល់​ការងារ​របស់​អ្នក ​ស្រប​តាម​ទម្ងន់​និង​សារៈសំខាន់​ដែល​ភារកិច្ច​នីមួយៗ​មាន។ កិច្ចការ​ណា​សំខាន់​និង​ធ្ងន់​បំផុត ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ជា​មុន​ ដូច្នេះ​អ្នក​អាច​បន្ធូរ​អារម្មណ៍​នឹង​អាច បំពេញ​ភារកិច្ច​មិន​សូវ​សំខាន់​បន្ទាប់​បាន។

. រៀបចំ​សម្រាប់​ការ​ប្រជុំ​ជាមុន

ពេល​ទៅ​ប្រជុំ​ត្រូវ​ច្បាស់​ក្នុង​ចំណុច​ដែល​ត្រូវ​ដោះស្រាយ ​ក្នុង​ការ​ប្រជុំ ។ វានឹង​ជួយ​សន្សំ​ពេល​វេលា​ដ៏​មាន​តម្លៃ​ ដែល​អ្នក​អាច​ប្រើ​ក្នុង​ការងារ​ផ្សេងទៀត។

បន្ថែម​លើ​នេះ ​សូម​ចែក​រំលែក​របៀប​វារៈ​ប្រជុំ​ជាមួយ​មិត្ត​រួម​ការងារ ​និង​អ្នក​ក្រោម​បង្គាប់​របស់​អ្នក។ វា​ក៏​ជា​ចំណែក​មួយ ​​ជួយ​ធ្វើ​ឱ្យ​ពួកគេ​ដឹង​អំពី​ប្រធានបទ​ដែល​នឹង​ត្រូវ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ។

៣. កំណត់​ពេល​វេលា

មុន​ពេល​ចាប់ផ្ដើម​បំពេញ​ភារកិច្ច​ ត្រូវ​ប្រាកដ​ថា ​អ្នក​កំណត់​ពេល​វេលា​សម្រាប់​ការងារ​ពិសេស​នោះ។ វា​នឹង​​​ឲ្យ​អ្នក​ដឹង​ថា ​តើ​អាច​ចំណាយ​ពេល​ប៉ុន្មាន ​ដើម្បី​បញ្ចប់​ភារកិច្ចមួយនោះ។

. រៀបចំ​ផែនការ​ប្រចាំ​សប្ដាហ៍

រៀបចំ​ផែនការ​របស់​អ្នក​នៅ​ថ្ងៃ​អាទិត្យ​ ដើម្បី​ដឹង​ពី​បរិមាណ​ការងារ​ខ្លួនឯង។ ធ្វើ​ផែនការ​ណាមួយ​ទាក់ទង​នឹង​សកម្មភាព ​ដែល​អ្នក​ត្រូវ​បាន​ចាត់តាំង​ ដើម្បី​កុំ​ឲ្យ​ភ្លេច។

បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ សូម​គូស​ចំណាំ​អ្វី​ដែល​បាន​ធ្វើ។ វា​ក៏ជាចំណែកមួយ ​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល ​ហើយ​អ្នក​នឹង​បាន​ប្រសើរ​ជាង​មុន​ អំពី​ពេល​វេលា​ដែល​អ្នក​ត្រូវ​ការ ​ដើម្បី​បំពេញ​ការងារ​ផ្សេង​ទៀត។

៥. បង្កើត​ផែនការ​ប្រចាំថ្ងៃ

មុន​ពេល​ចាប់ផ្ដើម​ជាមួយ​ទម្លាប់​ប្រចាំថ្ងៃ​​ សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​គូស​បញ្ជាក់​ពី​ភារកិច្ច​ ដែល​ត្រូវ​តម្រង់​ជួរ​ សម្រាប់​ថ្ងៃ​នេះ។ វា​ជួយ​​ឲ្យ​អ្នក​ដឹង​ពី​ពេល​វេលា​ដែល​អ្នក​អាច​ចំណាយ​លើ​ការងារ​នីមួយៗ។

លើស​ពី​នេះ​ទៅ​ទៀត​ ការ​ដឹង​ពី​ពេល​វេលា​ នឹង​ជួយ​​ឲ្យមាន​កម្លាំង​ចិត្ត​សម្រាប់​ថ្ងៃ​នីមួយៗ ​ហើយ​អាច​អនុវត្ត​បាន​ល្អ​ជាង​មុន​ថែមទៀត។

. បិទ​រាល់​គ្រប់យ៉ាង​ដែល​រំខាន​ការងារ

នៅ​ពេល​ធ្វើ​ការងារ​ដែល​ប្រញាប់ ​ឬ​បន្ទាន់ ​ត្រូវ​ប្រាកដ​ថា ​អ្នក​បាន​បិទ​រាល់​សំឡេង​​រំខាន នៅ​ក្នុង​ស្មាតហ្វូន​និង​កុំព្យូទ័រ​យួរ​ដៃ​របស់​អ្នក។

នៅ​ពេល​ដែល​ធ្វើ​កិច្ចការ​ងារ​ច្រើន យើង​កំពុង​បែងចែក​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​ក្នុង​កិច្ចការ​ជា​ច្រើន បើ​មាន​សំឡេង​រំខាន ​យើង​ក៏​អាច​មិន​អាច ​សមាធិ​ជាមួយ​ការងារ​បាន​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមហ៊ុន៦បែបនេះ នៅ​ធ្វើការ​ខូច​អនាគត​មិនខាន

ចុចអាន៖ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៩ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម