Connect with us

អាជីព

កុំ​បំផ្លាញ​ភាព​ជា​អ្នកដឹកនាំ​នៃ​អាត្មា​ឯង​ដោយសារ​អំនួត

បានផុស

នៅ

គ្មាន​អ្វី​បំផ្លាញ​ភាព​ជា​អ្នកដឹកនាំ​លឿន​ជាង​អាត្មា​ឯង។ នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា មិន​ទាន់​មាន​សមត្ថភាព គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ក្រុម​ការងារ​លំដាប់​ខ្ពស់​មួយ​ចាំបាច់​ត្រូវ​រក​មនុស្ស​ពិគ្រោះ ទីប្រឹក្សា​ឬ​អ្នក​ជំនាញ​ ដែល​អាច​បង្កើត​ភាពល្អៗ សម្រាប់​តំណែង​យើង​រហូត​ទម្រាំ​ដល់​ពេល​យើង​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការ​មូរ​ដៃអាវ​​ទទួល​បាន​ការ​កោតសរសើរ។

ភាព​ថ្លៃថ្នូរ​មិនមែន​ដោយសារ​យើង​កំពុង​ស្ថិត​ក្នុង​ឋានៈ​ខ្ពស់​ទេ​ ប៉ុន្តែ​នៅ​ក្នុង​ការ​រីកចម្រើន​ដែល​ឡើង​លឿន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហួស​ពី​ល្បឿន​នៃ​មនុស្ស​ម្នា​ជុំវិញ​យើង។

ចង់​រីកចម្រើន​រហ័ស មាន​វិធី​ទាំង​ប៉ុន្មាន​ខាងក្រោម៖

១ ស្ដាប់​មនុស្ស​គ្រប់គ្នា​ដែល​មាន​ពិសោធន៍

ការ​ទទួល​ខុស​ត្រូវ​របស់​អ្នកដឹកនាំ​គឺ​សមត្ថភាព​ពិត​ក្នុង​ការ​ដឹង​ពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ មិន​ថា​នរណា​ម្នាក់​និយាយ​បំភាន់​អ្វី​ក៏​ដោយ។ ដូច្នេះ​យើង​ត្រូវការ​បទពិសោធន៍​ពិនិត្យ​រឿងរ៉ាវ​ក្រៅពីនោះ​យើង​អាច​ស្ដាប់​អ្នក​មាន​បទពិសោធន៍​វិភាគ​ប្រាប់​យើង។

២ កុំ​ត្រេកត្រអាល​នឹង​ការ​សរសើរ

មនុស្ស​ថ្នាក់​ក្រោម​ដែល​ខិតខំ​ហើយ​មិន​ទទួល​បាន​ការ​ទទួល​ស្គាល់​គ្រប់គ្រាន់ ពួកគេ​អាច​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​យកចិត្តទុកដាក់ ជាមួយ​ផ្នែក​ធំ​នៃ​ការ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​តស៊ូ ដូច្នេះ​តួនាទី​អ្នកដឹកនាំ​គឺ​លើកទឹកចិត្ត ពួកគេ តែ​កុំ​ដើរ​បញ្ច្រាស កុំ​ចង់​ទទួល​បាន​ការ​សរសើរ​ពី​កូនចៅ​មក​វិញ ព្រោះ​កូនចៅ​ដែល​ពូកែ​សរសើរ​មេ​ភាគច្រើន​មាន​បញ្ហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ មាន​អារម្មណ៍​រឹងមាំ

ភាព​ទន់ខ្សោយ​របស់​មេដឹកនាំ​ គឺ​ចង់​ធ្វើ​ឲ្យ​ខ្លួនឯង​អស្ចារ្សពី​លើ​គេ​ឯង​គ្រប់គ្នា។ ដើម្បី​បង្ហាញ​ភាព​ខ្លាំង​មិន​ព្រម​ទទួល​ស្ដាប់​ឬ​ស្វែងរក​ចំណុច​ទន់ខ្សោយ​របស់​ខ្លួន​មក​កែប្រែ ​គឺ​ធ្វើ​ឲ្យ​ខ្លួនឯង​ងាយ​រងគ្រោះ ព្រោះ​មិន​ទទួល​បាន​ព័ត៌មាន​ពិត។ មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ដឹកនាំ​គឺ​ដឹកនាំ​ដោយ​សុចរិត​ភាព​និង​ស្តង់ដារ​ខ្ពស់។ បោះជំហាន​ទៅ​មុខ​ឲ្យ​បាន​ល្អ​ជានិច្ច ជីវិត​គឺ​ខ្លី​ណាស់​ក្នុង​ការ​ខ្ជះខ្ជាយ​ដោយ​ការ​រស់នៅ​ក្រោម​បទដ្ឋាន​ទន់ជ្រាយ កុហក​ខ្លួន​របស់​យើង។

៤ រួសរាយ

សាលា​ដែល​បង្រៀន​ភាព​ជា​អ្នកដឹកនាំ​ប្រពៃណី ​នឹង​ប្រាប់​យើង​ថា​អ្នកដឹកនាំ​មិន​អាច​ធ្វើ​ជា​មិត្ត​នឹង​បុគ្គលិក​បាន​ទេ​ព្រោះ​អាច​នាំ​ទៅ​រក​ការ​និយម​លំអៀង។​ ត្រូវ​ដែរ កុំ​នាំ​មិត្តភ័ក្ដិ​មក​ធ្វើការ​តែ​គួរ​បង្កើត​មិត្តភាព​ជាមួយ​បុគ្គលិក​ល្អៗ។ មិត្តភាព​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ពិតប្រាកដ ពាក់ព័ន្ធ​នឹង​ការ​យកចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព​អ្នកដទៃ ធ្វើអ្វីៗ​គិត​ដូចម្ដេច​ឲ្យ​រីកចម្រើន​ទាំងអស់​គ្នា យើង​ជោគជ័យ​គេ​ក៏​ជោគជ័យ ផលប្រយោជន៍​សមូហភាព​និង​រក្សា​ស្ថិរភាព​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

៥ ស្មោះ​ក្នុង​ការ​ឆ្លើយតប

បើ​មិន​អាច​និយាយ​ចូរ​នៅ​ស្ងៀម​តែ​កុំ​កុហក។ ភាព​ស្មោះត្រង់​មិន​ចំណាយ​អ្វី​ទាំងអស់​ហើយ​ការ​កុហក​អាច​ធ្វើ​ឲ្យ​គេ​កុហក​យើង​​វិញ ពេល​នោះ​យើង​ខាតបង់​អ្វីៗ​ទាំងអស់។ នៅ​ពេល​យើង​ប្រាប់​ការ​ពិត​វា​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ទុកចិត្ត​គ្នា។ កន្លែង​មួយ​ដែល​មាន​វប្បធម៌​សាមកុក យើង​កំពុង​ត្រៀម​ធ្វើ​សង្គ្រាម​ផ្ទៃក្នុង។ អាណាចក្រ​មួយ​ដែល​ពេញ​ដោយ​សង្គ្រាម​ផ្ទៃក្នុង​មុន​និង​ក្រោយ​គង់​រលាយ៕

ដោយ៖ សុភា
ប្រភព Leadermax

ចុចអាន៖លោក ឌិន សុមេធារិទ្ធ ប្រាប់ពីគន្លឹះឱ្យក្រុមហ៊ុនរីកចំរើនពឹងកត្តាធំពីរ

ចុចអាន៖៥ ហេតុផលដែលមេដឹកនាំគួររកវិធីឲ្យបុគ្គលិកខ្លួនមានសុខភាពល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម