Connect with us

អាជីព

ជំនាញ​ជាក់លាក់​ដែល​ត្រូវ​ចេះ​បើ​ចង់​ក្លាយ​ជា​សហគ្រិន​​ជោគជ័យ​លើ​ផ្នែក​ហិរញ្ញវត្ថុ

បានផុស

នៅ

សាលា​មិន​បាន​បង្រៀន​យើង​ឲ្យ​ក្លាយ​ជា​សហគ្រិន ​ឬ​ជា​បុគ្គល​ជោគជ័យ​ឡើយ។ ដូចគ្នា​នេះ​ដែរ​ មហាវិទ្យាល័យ​ផ្ដល់​នូវ​ភាព​ខុសគ្នា​ច្រើន​បំផុត ​ក្នុង​ការ​ជ្រើសរើស​វគ្គ​សិក្សា ​ឬ​ជំនាញ​ដែល​បុគ្គល​ម្នាក់ៗ​ បាន​ដឹង ​ពី​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នៅ​ក្នុង​ជីវិត។

មួយ​ក្នុង​ចំណោម​នេះ ជា​ជំនាញ​ដែល​យើង​គួរ​រៀន​ បើ​សិន​ចង់​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ ៖

១. គណនេយ្យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណនេយ្យ​គឺ​ជា​វគ្គ​សំខាន់​បំផុត ​ដែល​គួរ​រៀន​​​បើ​​ចង់​ទទួល​បាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ វា​ជួយ​អ្នក​ស្វែង​យល់​ពី​ភាព​ខុស​គ្នា ​រវាង​ទ្រព្យសម្បត្តិ​និង​បំណុល។

ការ​ដែល​រៀន​ពី​ភាព​ខុស​គ្នា​រវាង​ទ្រព្យសម្បត្តិ​និង​បំណុល ​រួម​ទាំង​លំហូរ​សាច់ប្រាក់ ​គឺ​ពិត​ជា​ចាំ​បាច់ ​បើ​យើង​មាន​បំណង​ចង់​រក្សា​ហិរញ្ញវត្ថុ​ឱ្យ​មាន​សណ្ដាប់ធ្នាប់។

លើស​ពី​នេះ​ទៅទៀត ​វា​ជួយ​យើងឲ្យ​យល់​ថា​ លំហូរ​សាច់​ប្រាក់​គឺ​ជា​អ្វី​ ដែលអាជីវកម្ម​ទទួល​បាន​ជោគជ័យ​ ហើយ​វា​ក៏​ជា​អ្វី​ដែល​ជួយ​ឱ្យ​បុគ្គល​ម្នាក់​នោះ​ជោគជ័យ​ដែរ។

. ទីផ្សារ

ប្រសិន​បើ​អ្នក​មាន​បំណង​រក​ប្រាក់​ពី​ការ​លក់​អ្វី​មួយ ត្រូវ​រៀន​ពី​របៀប​ស្វែងរក​ផលិតផល​ត្រឹមត្រូវ​លើ​ទីផ្សារ។ តាម​រយៈ​ការ​ទទួល​យក​ទី​ផ្សារ ​អ្នក​អាច​យល់​ពី​ដំណើរការ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្វែងរក ​នូវ​អ្វី​ដែល​អតិថិជន​ចង់​បាន ​ដោយ​ផ្ដោត​លើ​ផលិតផល​ដែល​អាច​បំពេញ​តាម​សេចក្ដី​ប្រាថ្នា។

. សេដ្ឋកិច្ច

ការ​យល់ដឹង​អំពី​ការផលិត​ ការ​ចែកចាយ​ និង​ការ​ប្រើប្រាស់​ទំនិញ​និង​សេវាកម្ម ​គឺ​ចាំបាច់​បំផុត​ប្រសិន​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​អាជីវកម្ម​និង​វិនិយោគ។ ត្រូវ​យល់​ពី​របៀប​ដែល​សេដ្ឋកិច្ច​ឈាន​ដល់​ចំណុច​បច្ចុប្បន្ន ​វា​នឹង​ជួយ​យើង​ក្នុង​ការ​កំណត់​កន្លែង​ដែល​ប្រាក់​របស់​យើង​គួរ​តែ​នៅ។

ចងចាំ​ថា ​សេដ្ឋកិច្ច​គឺ​ជា​គ្រឿងផ្សំ​សំខាន់​មួយ​ នៅ​ក្នុង​ការ​អប់រំ​ហិរញ្ញវត្ថុ​របស់​មនុស្ស ​នា​ពេល​បច្ចុប្បន្ន​នេះ។

៤. ហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ​ជួយ​យើង​​ឲ្យ​យល់​ពី​របៀប​ដែល​តម្លៃ​ពេល​វេលា​នៃ​ប្រាក់​ដំណើរការ​ និង​របៀប​ដែល​យើង​វិនិយោគ​លើ​ដំណើរការ​ផ្សេងៗ។ គន្លឹះ​មួយ​ដើម្បី​ក្លាយ​ជា​អ្នក​មាន ​គឺ​ការ​ស្វែងយល់​អំពី​របៀប​ដែល​ប្រាក់​ដំណើរការ​ នៅ​ពេល​វា​មិន​នៅ​ក្នុង​ដៃ​របស់​យើង។

វគ្គសិក្សា​ហិរញ្ញវត្ថុ ​នឹង​បង្រៀន​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ដឹង វា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​វិនិយោគ​ ​រឹងមាំ​និង​សន្សំសំចៃ​ជាង​មុន។

៥. និពន្ធ​និង​តាក់​តែង

ជោគជ័យ​ក្នុង​នាម​ជា​សហគ្រិន​ តម្រូវ​ឲ្យយើងអាច​បង្ហាញ​ពី​ខ្លួនឯង​និង​គំនិត​របស់​យើង​ ទៅ​កាន់​គេ​ផ្សេង។ មិន​ថា​វា​ទាក់ទង​នឹង​ការ​ផ្ដល់​គំនិត​ដល់​វិនិយោគិន​ ការ​សរសេរ​សេចក្ដី​ប្រកាស​ព័ត៌មាន ​ឬ​ការ​រៀបចំ​ផែនការ​អាជីវកម្ម​ឡើយ ​សហគ្រិន​ត្រូវការ​ទំនាក់ទំនង​គ្នា​ជានិច្ច។

ហើយ​ញឹកញាប់​ ការ​ប្រាស្រ័យ​ទាក់ទង ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លាយលក្ខណ៍អក្សរ។

. ការ​គ្រប់គ្រង

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជាមួយ​ចៅហ្វាយ ​គឺ​ពួកគេ​មិន​ដឹង​ពី​របៀប​គ្រប់គ្រង​មនុស្ស។ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ជា​ម្ចាស់​និង​បើក​អាជីវកម្ម ​អ្នក​ត្រូវ​គ្រប់គ្រង​អាជីវកម្ម​នោះ​ ប្រកប​ដោយ​ប្រសិទ្ធភាព។

ដំណើរការ​នេះ​តម្រូវ​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ និង​ការ​ប្រគល់​ភារកិច្ច ​រួម​ទាំង​ការ​សម្រេចចិត្ត​ដល់​និយោជិក។

ការ​យល់​ដឹង​ពី​គំនិត​នៃ​ការ​គ្រប់គ្រង​ និង​ការ​រៀន​បច្ចេកទេស​និង​ជំនាញ​ផ្សេងៗ​គ្នា​ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​យើង​ចូលចិត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជួយ​យើង​ឱ្យ​រក​លុយ​បាន​ច្រើន​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មើល​គុណសម្បត្តិ​គុណ​វិបត្តិ​ទាក់ទិន​នឹង​វ័យ​ពេល​ចេញ​រក​ប្រកប​របរ​នានា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម